Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterDiscussion

Report
ស្រុកសំឡូត នៃខេត្តបាត់ដំបង បង្កប់នូវសក្តានុពលដំណាំសាវម៉ាវសាច់ស្រួយផ្អែមឆ្ងាញ់
បទយកការណ៍ ៖ ស្រុកសំឡូត នៃខេត្តបាត់ដំបង បង្កប់នូវសក្តានុពលដំណាំសាវម៉ាវសាច់ស្រួយផ្អែមឆ្ងាញ់


Business
ផ្អើលក្រុងបាត់ដំបងឡានអគ្គិសនីបង្វិលខ្លួនបាន ៣៦០ ដឺក្រេ បច្ចេកវិទ្យាក្រុមហ៊ុន **BYD** ធ្វើឱ្យក្រុមនិស្សិតបច្ចេកទេសសរសើរមិនដាច់ពីមាត់!
បាត់ដំបង៖ មិនមែនគ្រាន់តែជាការតាំងបង្ហាញធម្មតាទេ! ពិព័រណ៍រថយន្តអគ្គិសនីខ្នាតធំរបស់ក្រុមហ៊ុន BYD នៅកណ្តាលក្រុងបាត់ដំបង បានឆក់យកបេះដូង និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីយុវជន ជាពិសេសក្រុមនិស្សិតមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៦។


Authority activities
មេការ និងតៃកុងត្រាក់ទ័រ ៣ នាក់ ត្រូវសមត្ថកិច្ចស្រុកសំឡូតវាយខ្នោះ បន្ទាប់ពីប្រើត្រាក់ទ័រ ២ គ្រឿង ឈូសបុកកម្ទេចផ្ទះអ្នកដទៃ
បាត់ដំបង៖ កម្លាំងនគរបាលស្រុកសំឡូត បានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ បន្ទាប់ពីពួកគេប្រើប្រាស់ត្រាក់ទ័រ ២ គ្រឿង ឈូសបុកបំផ្លិចបំផ្លាញផ្ទះ និងរោងចំការរបស់ប្រជាពលរដ្ឋម្នាក់ឈ្មោះ ប៉ិ វ៉ាន់ ភេទប្រុស អាយុ ៦១ ឆ្នាំ បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅចំណុចវាលធ្មា ភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៦។


Authority activities
ជម្លោះដីធ្លីសំឡូត៖ អភិបាលរងខេត្តបាត់ដំបងបំភ្លឺជាសាធារណៈ
បាត់ដំបង៖ លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង ទទួលបន្ទុកដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបំភ្លឺជុំវិញករណីជម្លោះដីធ្លីទំហំ ៧០ ហិកតា រវាង ប៉ិ វ៉ាន់ (ហៅ ឡុង) និង សន រ៉ាណែត នៅភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត។


Development
ក្រុងបាត់ដំបងកាន់តែមានរបៀបរៀបរយ!
អាជ្ញាធរចាប់ផ្តើមគូសគំនូស «ផ្លូវថ្មើរជើង» នៅផ្លូវលេខ១ ដើម្បីឆ្ពោះទៅកាន់ទីក្រុងវ័យឆ្លាត (Smart City)


Politics
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិលើបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។


Agriculture
ត្រៀមពោះនៅ! ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងដ៏ធំប្រចាំឆ្នាំ២០២៦ ជិតមកដល់ហើយ មានទាំងប៊ូហ្វេទុរេនទៀតផង!
បាត់ដំបង៖ ឱកាសពិសេសសម្រាប់អ្នកស្រឡាញ់ផ្លែឈើខ្មែរ! ដើម្បីគាំទ្រកសិករ និងលើកស្ទួយផលិត ផលកសិកម្មក្នុងស្រុក រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦» យ៉ាងអធិកអធម រយៈពេល ១០ថ្ងៃពេញ ចាប់ពីថ្ងៃទី ១០ ដល់ ១៩ កក្កដា ២០២៦ ខាងមុខនេះ នៅបរិវេណមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង។


Development
សិក្ខាសាលាផ្សព្វផ្សាយផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២
ឯកឧត្តម អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក មូល ធន អភិបាលរងខេត្តបាត់ដំបង រួមជាមួយ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរនានាក្នុងខេត្ត នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០)នៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ តាមប្រព័ន្ធហ្ស៊ូម ពីសាលប្រជុំអគារ S ទីស្តីការក្រសួងមហាផ្ទៃ។


Education and sports
អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញបើកកម្មវិធី រត់១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់ ក្រោមប្រធានបទ “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ”
លោក មូល ធន អភិបាលរងខេត្តបាត់ដំបង និងជាតំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកកម្មវិធី រត់១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់ ក្រោមប្រធានបទ “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ (សារមន្ទីរសេដ្ឋកិច្ច និងរូបយវត្ថុ ព្រះស្រីឦសានវរ្ម័ន)” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង។


Leadership activities
ឯកឧត្តម សុខ លូ នាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៥៩គ្រួសារនៅឃុំស្នឹង ស្រុកបាណន់
បាត់ដំបង៖នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការីបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនក្នុងឱកាសទិវា៨ ឧសភា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់សរុបចំនួន៥៩គ្រួសាររស់នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់។


Social security
ស្នងការនគរបាលខេត្តបាត់ដំបង ចេញបំភ្លឺ ករណីពាក្យចចាមអារ៉ាមរឿង «ចាប់ជម្រិតកូនក្មេង» នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង
បាត់ដំបង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានការបង្ហោះ និងចែករំលែកជាច្រើននៅលើបណ្តាញសង្គមនូវព័ត៌មានមិនពិតមួយ ដែលបានអះអាងថា មានករណីចាប់កូនក្មេងនៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងបង្កើតក្តីព្រួយបារម្ភដល់ប្រជាពលរដ្ឋ។


Social security
ពិធីផ្ទេរ និងប្រគល់សមិទ្ធផល គម្រោងសមាហរណកម្ម ការបោសម្អាតមីន និងសង្គ្រោះជន ពិការដោយសារមីនដំណាក់កាលទីពីរ លើខេត្តចំនួនបី តម្លៃជិត១៧លានដុល្លារ
បាត់ដំបង៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក)បាន រៀបចំពិធីផ្ទេរ និងប្រគល់សមិទ្ធផល គម្រោងសមាហរណកម្ម ការបោសម្អាតមីន និងសង្គ្រោះជន ពិការដោយសារមីនដំណាក់ កាលទី ពីរ អនុវត្តន៍នៅខេត្តចំនួនបី តម្លៃជិត១៧ លាន ដុល្លារ កាលថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៦ នៅ ស្រុកគាស់ក្រឡខេត្តបាត់ដំបង ។


Development
ផ្ទះ ១០ ខ្នង ត្រូវបានប្រគល់ជូនអតីតយុទ្ធជនស្រុកបាណន់ ដើម្បីតបស្នងការលះបង់
បាត់ដំបង៖ ការលះបង់សាច់ស្រស់ឈាមស្រស់ក្នុងសមរភូមិដើម្បីសន្តិភាពជាតិ មិនត្រូវបានមើលរំលងឡើយ។

