
សិក្ខាសាលាផ្សព្វផ្សាយផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២
ឯកឧត្តម អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក មូល ធន អភិបាលរងខេត្តបាត់ដំបង រួមជាមួយ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរនានាក្នុងខេត្ត នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០)នៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ តាមប្រព័ន្ធហ្ស៊ូម ពីសាលប្រជុំអគារ S ទីស្តីការក្រសួងមហាផ្ទៃ។











