
ប្រជាពលរដ្ឋនៅភូមិជ្រៃកោង សង្កាត់ស្លាកែត សុទ្ធតែបានសម្តែងនូវសេចក្តីសប្បាយរីកត្រេកអរដោយទទួលបានផ្លូវកៅស៊ូមួយខ្សែប្រវែង១៥០០ម៉ែត្រ នៅចំនុចស្រែ១០០ ដើម្បីសម្រួលដល់ការធ្វើដំណើរបានប្រសើរឡើងជាងមុន
បាត់ដំបងៈ ប្រជាពលរដ្ឋនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ សុទ្ធតែបានសម្តែងនូវសេចក្តីសប្បាយរីកត្រេកអរដោយទទួលបានផ្លូវកៅស៊ូមួយខ្សែប្រវែង១៥០០ម៉ែត្រ នៅចំនុចស្រែ១០០ ចាប់ពីផ្លូវកែងសាកលវិទ្យាល័បៀលប្រាយ មកទល់នឹងផ្លូវនៃសង្កាត់ក្តុលដូនទាវ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបររកស៊ីប្រចាំថ្ងៃ រកប្រាក់ចំណូល ក្នុងការលើកកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរ ឡើង។










