
ប្រជាពលរដ្ឋរស់នៅស្រុកសំពៅលូន និងស្រុកសំឡូត បានទទួលវគ្គផ្សព្វផ្សាយ ស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព
បាត់ដំបង៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៦ មន្ត្រីប្រតិបត្តិសាខាខេត្ត សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគោលដៅចំនួន២ ស្រុកសំពៅលូន និងស្រុកសំឡូត ដឹកនាំអ្នកស្ម័គ្រចិត្តបន្តចុះផ្សព្វផ្សាយ ស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសហគមន៍មានសុខភាពល្អ ជូនដល់ប្រជាពលរដ្ឋមករស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន និងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។










