Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterDiscussion

Agriculture
បង្កង និងបង្គា របស់កសិដ្ឋានពិសិទ្ធប្រាកបហ្វាម មានការគាំទ្រពីអតិថិជន ក្នុងខេត្តបាត់ដំបង ក៏ដូចជាមានការគាំទ្រពីអតិថិជនពីបណ្តាខេត្តនានា នៃប្រទេសកម្ពុជាយើង
បាត់ដំបងៈ បង្កង និងបង្គា របស់កសិដ្ឋានពិសិទ្ធប្រាកបហ្វាម ដែលមានទីតាំងស្ថិតនៅឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មានការគាំទ្រពីអតិថិជនក្នុងខេត្តបាត់ដំបង ក៏ដូចជាមានការគាំទ្រពីអតិថិជនពីបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជាយើង នេះបង្ហាញឱ្យឃើញពីការលើកកម្ពស់ផលិតផល និងកសិផល ដែលផលិត ដោយកូនខ្មែរ ឆ្លើយតបទៅនឹង ភូមិមួយផលិតផលមួយ។


Agriculture
ស្រូវប្រែពីលឿងមកបៃតងវិញ ១០០% ក្រោយទទួលបានកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា នៅស្រុកសង្កែ ខេត្តបាត់ដំបង
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយតំណាងរដ្ឋបាលខេត្តបាត់ដំបង លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តំណាងក្រសួងកសិកម្ម មន្ទីរធនធានទឹក និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលត្រូវបានសង្គ្រោះទាន់ពេលវេលា នៅភូមិកងកេង ឃុំកំពង់ព្រៀង ស្រុកសង្កែ។


Agriculture
បទយកការណ៍ ៖ សហគមន៍កសិកម្មតាសីសាមគ្គី ស្រុកថ្មគោល ជាថ្នាលសាលារៀនស្រែកសិករ ក្នុងការបណ្តុះបណ្តាលជំនាញដាំបន្លែចម្រុះក្នុងផ្ទះសំណាញ់
បាត់ដំបង ៖ នៅក្រោមមេឃលើដីដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក នារដូវវស្សានេះ ពិតជាមានទេសភាពដ៏ស្រស់បំព្រងនៃធម្មជាតិមានពណ៌បៃតងយ៉ាងត្រជាក់ភ្នែក រួមជាមួយលំនៅឋានរបស់ប្រជាពលរដ្ឋច្រើនស្អេកស្កះ និងរោងគ្របសំពត់តង់ពណ៌សឈរតម្រៀបគ្នាជាច្រើនជួរ នោះគឺជាផ្ទះសំណាញ់របស់សហគមន៍កសិកម្មតាសីសាមគ្គី សម្រាប់ដាំបន្លែសុវត្ថិភាពគួរឱ្យចាប់អារម្មណ៍ ។


Agriculture
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបំផុសចលនាដាំដើមឈើដើម្បីរក្សាស្មារតីរុក្ខទិវាថ្នាក់ខេត្តនៅភូមិគោករកា ឃុំដូនបា ស្រុកគ្រាស់ក្រឡ
បាត់ដំបង៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបំផុសចលនាដាំដើមឈើដើម្បីរក្សាស្មារតីរុក្ខទិវាថ្នាក់ខេត្តនៅភូមិគោករកា ឃុំដូនបា ស្រុកគ្រាស់ក្រឡ ខេត្តបាត់ដំបង។


Agriculture
ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យទីតាំង រោងចក្រកិនស្រូវ កែច្នៃអង្ករ ឡាយសែ និងក្រុមហ៊ុនកែច្នៃអាហារ មិសុតា ហ៊្វូដ
បាត់ដំបង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំង រោងចក្រកិនស្រូវ កែច្នៃអង្ករ ឡាយសែ របស់ក្រុមហ៊ុន ស៊ីធីរ៉ាយស៍ អ៊ីមផត អ៊ិចផត ខូអិលធីឌី (City Rice Import Export Co., Ltd.) ស្ថិតក្នុងស្រុកថ្មគោល និងបន្តពិនិត្យទីតាំងក្រុមហ៊ុន មិសុតា ហ៊្វូដ អ៊ីមផត អ៊ិចផត ឯ.ក (Misota Food Import Export Co., Ltd.) ស្ថិតក្នុងក្រុងបាត់ដំបង ដើម្បីពិនិត្យ និងសិក្សាអំពីខ្សែសង្វាក់ផលិតកម្ម ការទិញវត្ថុធាតុដើម ការកែច្នៃ វេចខ្ចប់ ការចែកចាយផលិតផល ព្រមទាំងស្វែងយល់ពីសមត្ថភាពផលិតកម្ម និងបច្ចេកទេសដែលក្រុមហ៊ុនកំពុងអនុវត្ត ដើម្បីស្វែងរកលទ្ធភាពជំរុញ និងការពង្រីកផលិតកម្ម ការកែច្នៃផលិតផលកសិកម្មក្នុងខេត្តបាត់ដំបង។


Agriculture
ក្រសួងធនធានទឹកទម្លាក់ម៉ាស៊ីនបូមទឹកធន់ធ្ងន់៤គ្រឿង ទាញទឹកពីស្ទឹងបញ្ចូលប្រឡាយមេដើម្បីសង្គ្រោះស្រូវនៅខេត្តបាត់ដំបង
បាត់ដំបង៖ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបាននាំយកម៉ាស៊ីនបូមទឹកធុនធ្ងន់ចំនួន ៤គ្រឿង បូមទឹកពីស្ទឹង បញ្ចូលប្រឡាយ សង្គ្រោះស្រូវប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ។


Agriculture
លទ្ធផលនៃការបង្កើនផលស្រូវរដូវវស្សានៅខេត្តបាត់ដំបង មានការថយចុះដោយសារឥទ្ធិពល El Nino បង្កភាពរាំងស្ងួត
ខេត្តបាត់ដំបង៖ ទោះបីជាខេត្តបាត់ដំបងមានផ្ទៃដីកសិកម្មធំទូលាយ និងអំណោយផលដល់ដំណាំគ្រប់ប្រភេទក៏ដោយ ការបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករ កំពុងប្រឈមបញ្ហាដោយសារវិបត្តិរាំងស្ងួតដែលប៉ះពាល់ដល់ស្រុកចំនួន ៥។ នេះបើយោងតាមមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដែលបានលើកឡើងក្នុងកម្មវិធីសន្ទាមតិ របស់វិទ្យុជាតិចំការចេក កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៦។


Agriculture
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង បែងចែកក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងទំនប់អាងទឹក និងប្រព័ន្ធធារាសាស្ត្រ ចំនួន ៩ ទីតាំង
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីបែងចែកក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងទំនប់អាងទឹក និងប្រព័ន្ធធារាសាស្ត្រ ចំនួន ៩ ទីតាំង នៅសាលប្រជុំនៃទីស្ដីការក្រសួង នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦។


Agriculture
លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានធ្វើការបំភ្លឺជុំវិញចម្ងល់ ទឹកក្នុងស្ទឹង
លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានធ្វើការបំភ្លឺជុំវិញចម្ងល់ ទឹកក្នុងស្ទឹង


Agriculture
តំណាងជនភាសសឹក ជាក្រុមផលិតនៅខេត្តព្រះវិហារ មករៀនជំនាញដាំបន្លែក្នុងផ្ទះសំណាញ់ពីសហគមន៍កសិកម្មតាសីសាមគ្គី ស្រុកថ្មគោល ខេត្តបាត់ដំបង
បាត់ដំបង ៖ សហគមន៍កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ជូនដល់ប្រជាកសិករជាជនភាសសឹកចំនួន២៦នាក់ ដែលជាក្រុមផលិត មកពីភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីឱ្យពួកគាត់មានជំនាញដាំដុះច្បាស់លាស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងទីផ្សារក្នុងស្រុក ។


Agriculture
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តបាត់ដំបង អញ្ជើញទស្សនកិច្ចនៅចំការផ្លែឈើក្នុងស្រុកសំឡូតដើម្បីជំរុញការផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍
បាត់ដំបង៖ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះទស្សនកិច្ចនៅចំការផ្លែឈើក្នុងស្រុកសំឡូត និងជួបសំណេះសំណាលជាមួយកសិករជាម្ចាស់ចំការដាំដំណាំផ្លែឈើ ជាពិសេសដំណាំទុរេនដែលជាផលិតផលមានសក្តានុពលខ្លាំងប្រចាំតំបន់បាននិងកំពុងរួមចំណែកទាក់ទាញភ្ញៀវទេសចរមកកម្សាន្តជាបន្តបន្ទាប់។


Agriculture
ដំណាំស្រូវជិត២ម៉ឺនហិកតាដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនៅស្រុកសង្កែ និងស្រុកឯកភ្នំត្រូវបានសង្រ្គោះដោយទឹកភ្លៀង
បាត់ដំបង៖នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានដឹកនាំមន្ត្រីបច្ចេកទេសមន្ទីរ និងមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិស្រុក លោកមេឃុំ និងមន្ត្រីកសិកម្មឃុំ ចុះពិនិត្យទីតាំងដំណាំស្រូវចំនួន ១៨,៣៦២ ហិកតា ដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ។


Agriculture
ជំនន់ទឹកភ្លៀងពីស្រុកសំឡូតត្រូវបានប្រមូលស្តុកទុកនៅអាងសេកសក
បាត់ដំបង៖លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា ភ្លៀងធ្លាក់ច្រើនកាលពីថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៦បណ្ដាលឱ្យមានជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តស្រុកសំឡូតហើយទឹកភ្លៀងទាំងនោះកំពុងហូរចូលក្នុងស្ទឹងសង្កែ និងបន្តហូរចូលទំនប់ពហុបំណងបាត់ដំបង(ទំនប់សេកសក)ខណៈទឹកអាងសេកសកត្រូវបានប្រើប្រាស់ជិតអស់និងកំពុងត្រូវការទឹកស្តុកទុកបន្ថែមដូច្នេះជំនន់ទឹកភ្លៀងនេះពិតជានឹងផ្ដល់ផលវិជ្ជមានសម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការស្រោចស្រព។

