ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សិល្បៈនិងវប្បធម៌
ក្នុងរដូវកាលពិធីបុណ្យកាន់បិណ្ឌ៤ និងភ្ជុំបិណ្ឌ លោកអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានណែនាំដល់ព្រះសង្ឃ នៅពេលសម្តែងធម៌ទេសនា ត្រូវបញ្រៀបអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបញ្ជៀបច្បាប់ចរាចរណ៍ ដល់គ្រប់ស្រទាប់យុវវ័យ និងប្រជាពលរដ្ឋ
បាត់ដំបង៖ ក្នុងរដូវកាលពិធីបុណ្យកាន់បិណ្ឌ៤ និងភ្ជុំបិណ្ឌ ត្រូវនឹងព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក រ៉ាត សូរ៉ា អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានណែនាំដល់គ្រប់ទីអារាម នៅក្នុងខេត្តបាត់ដំបង ពេលមានការសម្តែងធម៌ទេសនា ត្រូវបញ្រៀបអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបញ្ជៀបច្បាប់ចរាចរណ៍ដល់គ្រប់ស្រទាប់យុវវ័យ និងប្រជាពលរដ្ឋ។


សិល្បៈនិងវប្បធម៌
ពុទ្ធបរិស័ទជួបជុំប្រារព្ធពិធីកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសល និងថែរក្សាទំនៀមទម្លាប់ខ្មែរ
បាត់ដំបង៖ ពុទ្ធបរិស័ទខេត្តបាត់ដំបង ដែលមានជំនឿគោរពតាមទំនៀមទម្លាប់ប្រពៃណី បានជួបជុំគ្នា រៀបចំកាន់វេនដាក់បិណ្ឌតាមវត្តអារាមនានា ដើម្បីរំលឹកនឹកគុណ និងឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតាបិតា និងវីរយុទ្ធជនពលីដែលបានចែកឋានទៅ ព្រមទាំងថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរដែលមានតាំងពីបុរាណកាល។


សិល្បៈនិងវប្បធម៌
រូបសំណាកសិល្បការិនីជំនាន់ដើមចំនួន៣រូប ត្រូវបានធ្វើពិធីបើកស្បៃ ដាក់បង្ហាញដល់សាធារណៈជន នៅបរិវេណសួនសិល្បៈ ក្នុងការលើកតម្កើងនូវស្នាដៃ និងតម្លៃសិល្បៈខ្មែរកាន់តែលេចធ្លោថែមទៀត សម្រាប់ខេត្តបាត់ដំបង
បាត់ដំបង៖ សិល្បការិនីជំនាន់ដើមចំនួន៣រូប រួមមានរូបសំណាកលោកស្រី រស់ សេរីសុទ្ធា, លោកស្រី ប៉ែន រ៉ន និងលោកស្រី ហួយ មាស ត្រូវបានធ្វើពិធីបើកស្បៃដាក់បង្ហាញដល់សាធារណៈជន នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណសួនសិល្បៈ ក្រុងបាត់ដំបង ក្នុងការលើកតម្កើងនូវស្នាដៃ និងតម្លៃសិល្បៈខ្មែរកាន់តែលេចធ្លោថែមទៀត សម្រាប់ខេត្តបាត់ដំបង ដោយមានការអញ្ជើញជាអធិបតីភាព ពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរនានាក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


សិល្បៈនិងវប្បធម៌
អភិបាលខេត្តបាត់ដំបងអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧបាសិកា រស់ សាបឿន បងស្រីបង្កើតរបស់លោកស្រី រស់ សេរីសុទ្ធា
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំសហការីចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា រស់ សាបឿន បងស្រីបង្កើតរបស់លោកស្រី រស់ សេរីសុទ្ធា ដែលបានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ ៨៨ ឆ្នាំ។ ពិធីបុណ្យសពបានប្រារព្ធនៅវត្តស្វេតកុញ្ជរជ័យ (វត្តដំរីស) កាលពីថ្ងៃទី ២០ សីហា ២០២៦។


សិល្បៈនិងវប្បធម៌
ថ្នាក់ដឹកនាំខេត្តបាត់ដំបង នាំយកទៀនវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំវស្សានៅវត្តរកា សង្កាត់អូរម៉ាល់
បាត់ដំបង៖ លោក មូល ធន អភិបាលរងខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូមន្ត្រីរាជការនៃមន្ទីរ-អង្គភាពជុំវិញខេត្ត ដែលទទួលបន្ទុកចុះជួយសង្កាត់អូរម៉ាល់ បាននាំយកទៀនវស្សា និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃដែលគង់ចាំវស្សាអស់ត្រីមាស នៅវត្តរកា ស្ថិតក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


សិល្បៈនិងវប្បធម៌
បុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យសាសនាដ៏សំខាន់ ដែលពុទ្ធសាសនិកខ្មែរតែងតែប្រតិបត្តិនៅតាមវត្តអារាមជារៀងរាល់ឆ្នាំមិនដែលខកខាន
បាត់ដំបង៖ ប្រជាពលរដ្ឋខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រតិបត្តិបុណ្យចូលព្រះវស្សា ជាបុណ្យដ៏មានសារៈសំខាន់មួយ នៅតាមទីអារាមនានា នៃព្រះរាជាណាចក្រកម្ពុជា ជារៀងរាល់ឆ្នាំ មិនដែលខកខានឡើយ ដោយបានយក នូវទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ យកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងការសិក្សារៀនសូត្រ នូវធម៌វិន័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់វិស័យ ព្រះពុទ្ធឱ្យបានស្ថិតស្ថេរគង់វង្សយូអង្វែង។


សិល្បៈនិងវប្បធម៌
ក្រុមសិល្បៈមហាជនខេត្តតាកែវ មកសំដែងល្ខោនបាសាក់ ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ
បាត់ដំបង ៖ នៅរាត្រីទី៩ នៃព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមសិល្បៈមហាជនខេត្តតាកែវ បានមកសំដែងល្ខោនបាសាក់ ប្រភេទរឿងបុរាណរបស់ខ្មែរ បានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ ដែលបានរៀបចំឡើងនៅក្នុងបរិវេណវិមានឯករាជ្យ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។


សិល្បៈនិងវប្បធម៌
អស្ចារ្យ! ក្បួនដង្ហែរឺម៉កធាក់ជើងដឹកផល្លានុផល១៤ក្រុងស្រុកដង្ហែរជុំវិញក្រុង ក្នុងថ្ងៃបើកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៦
នាល្ងាចថ្ងៃទី១០ក្កដា២០២៦នេះ ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង


សិល្បៈនិងវប្បធម៌
អស្ចារ្យណាស់ក្រុងបាត់ដំបង! ក្បួនដង្ហែររឺម៉កផល្លានុផល ១៤ក្រុង-ស្រុក ផ្អើលពេញក្រុងហើយ! 🥭🍍
នេះគ្រាន់តែជាការសាកល្បងទេណា៎! ត្រៀមខ្លួនជួបគ្នាក្នុងព្រឹត្តិការណ៍ «ផ្លែបាត់ដំបង ២០២៦» ផ្លូវការ ចាប់ពីថ្ងៃទី ១០-១៩ កក្កដា ខាងមុខនេះ។ កុំភ្លេចមកហ្វ្រីស្ទាយជាមួយបងៗហ្វាផង! 🥁🎭


សិល្បៈនិងវប្បធម៌
ខេត្តបាត់ដំបង គឺជាខេត្តទេសចរណ៍មួយដ៏សំខាន់ ស្ថិតនៅតំបន់ពាយព្យទិសនៃប្រទេសកម្ពុជា
បាត់ដំបង ជាទីក្រុងមួយដែលមានអត្តសញ្ញាណពិសេស ដែលបន្សល់ទុកសំណង់បុរាណជាច្រើនពីសម័យអាណានិគមបារាំង រមណីយដ្ឋានបែបប្រវតិ្តសាស្ត្រវប្បធម៌ ធម្មជាតិ និងកែច្នៃយ៉ាងច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងកម្សាន្ត។


សិល្បៈនិងវប្បធម៌
ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីភ្លេងបុរាណខ្មែរ ” ភ្លេងពិណពាទ្យ “ និងការចែកវិញ្ញាបនបត្រ ដល់ក្រុមភ្លេងពិណពាទ្យ ទេព បូរិន វប្បធម៌ខ្មែរ
បាត់ដំបង៖ បន្ទាប់ពីមន្ត្រីជំនាញភ្លេងបុរាណ ការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានចុះបង្ហាត់បង្រៀន ដល់ក្រុមភ្លេងពិណពាទ្យ ទេព បូរិន វប្បធម៌ខ្មែរ ចំនួនពីរលើករួចមក នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីភ្លេងបុរាណខ្មែរ ” ភ្លេងពិណពាទ្យ “ និងការចែកវិញ្ញាបនបត្រ ដល់ក្រុមភ្លេងពិណពាទ្យ ទេព បូរិន វប្បធម៌ខ្មែរ ដែលរៀបចំឡើង នៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក គឹម សោភ័ណ្ឌ ប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំប លោក លោកស្រី អនុប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ព្រមទាំងមន្រ្តីរាជការជាច្រើនរូបទៀត។


សិល្បៈនិងវប្បធម៌
របាំបញ្ជាន់ស្រូវ គឺជារបាំប្រជាប្រិយមួយ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពជីវភាពសហគមន៍កសិករ និងភាពសប្បាយរីករាយ ក្នុងរដូវប្រមូលផល
បាត់ដំបង៖ របាំបញ្ជាន់ស្រូវ គឺជារបាំប្រជាប្រិយមួយ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពជីវភាពសហគមន៍កសិករ និងភាពសប្បាយរីករាយ ក្នុងរដូវប្រមូលផល នេះបើតាមការលើកឡើង របស់លោក គួយ វិច្ឆិកា អនុប្រធានការិយាល័យសិល្បៈទស្សនីយភាពនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង។ របាំនេះ ដើមឡើយត្រូវបានបង្កើតឡើង ដោយជនជាតិភាគតិចព័រ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលបង្ហាញអំពីវិធី សាស្ត្រនៃការប្រមូលផលស្រូវបែបបុរាណ និងសាមគ្គីភាព ការជួយយកអាសារគ្នា របស់ប្រជាកសិករ ក្នុងសហគមន៍ ជាពិសេសចង់បង្ហាញ អំពីតម្លៃនៃស្រូវអង្ករ ដែលជា “មាសស” របស់កម្ពុជា។


សិល្បៈនិងវប្បធម៌
TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល
បាត់ដំបង៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

