ព័ត៌មានក្នុងខេត្ត

ក្រសួងទេសចរណ៍ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងផលប៉ះពាល់លើវិស័យទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងក្រុងបាត់ដំបង
ទេសចរណ៍
ក្រសួងទេសចរណ៍ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងផលប៉ះពាល់លើវិស័យទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងក្រុងបាត់ដំបង
បាត់ដំបង៖ក្រុមការងារក្រសួងទេសចរណ៍ដឹកនាំដោយ លោក គុន វិភា អគ្គាធិការរង សហការជាមួយមន្ទីរទេសចរណ៍ខេត្តបាត់ដំបងចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងផលប៉ះពាល់លើវិស័យទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងក្រុងបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្រសួង​ទេសចរណ៍​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​រៀបចំកិច្ចប្រជុំស្តីពីការជំរុញផ្សព្វផ្សាយការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍
ទេសចរណ៍
ក្រសួង​ទេសចរណ៍​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​រៀបចំកិច្ចប្រជុំស្តីពីការជំរុញផ្សព្វផ្សាយការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍
បាត់ដំបង៖នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសហការជាមួយក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំស្តីពីការជំរុញផ្សព្វផ្សាយការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរមកលេងកម្សាន្ត ជាង១០ម៉ឺននាក់
ទេសចរណ៍
រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរមកលេងកម្សាន្ត ជាង១០ម៉ឺននាក់
បាត់ដំបង ៖ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង ដឹងយ៉ាងដូច្នេះថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរ ដែលបានមកទស្សនាកម្សាន្ត ក្នុងខេត្តបាត់ដំបង នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់១២ ខែតុលា ឆ្នាំ២០២៦ នេះ  សរុបទាំងអស់មានចំនួន ១០៤,៣៣២ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១០៣,៩៤០ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៣៩២នាក់ ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្រសួងទេសចរណ៍សហការជាមួយមន្ទីរទេសចរណ៍ខេត្តបាត់ដំបងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” នៅខេត្តខេត្តបាត់ដំបង
ទេសចរណ៍
ក្រសួងទេសចរណ៍សហការជាមួយមន្ទីរទេសចរណ៍ខេត្តបាត់ដំបងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” នៅខេត្តខេត្តបាត់ដំបង
បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” ក្រោមអធិបតីភាពលោកជំទាវ ហួត ស៊ីនួន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុគណៈកម្មាធិការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងទទួលបន្ទុកទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរទេសចរណ៍ខេត្ត, មន្ត្រីរាជការតំណាងមន្ទីរ-អង្គភាព, នគរបាលទេសចរណ៍, យុវជន ស.ស.យ.ក ខេត្ត, និងប្រតិបត្តករទេសចរណ៍ក្នុងខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងរយៈពេល១០ថ្ងៃទាក់ទាញភ្ញៀវទេសចរបានជាង៣០ម៉ឺននាក់
ទេសចរណ៍
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងរយៈពេល១០ថ្ងៃទាក់ទាញភ្ញៀវទេសចរបានជាង៣០ម៉ឺននាក់
បាត់ដំបង៖លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា សម្រាប់រយៈពេល១០ថ្ងៃនៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករសរុបចំនួន៣០២,០២២នាក់។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ រយៈពេល១០ថ្ងៃ លក់ផ្លែឈើបានជិត៨០តោន ទាក់ទាញភ្ញៀវជាង៣០ម៉ឺននាក់
ទេសចរណ៍
ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ រយៈពេល១០ថ្ងៃ លក់ផ្លែឈើបានជិត៨០តោន ទាក់ទាញភ្ញៀវជាង៣០ម៉ឺននាក់
បាត់ដំបង៖ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលរៀបចំឡើងរយៈពេល១០ថ្ងៃ បានទទួលជោគជ័យយ៉ាងខ្លាំង ដោយលក់ផ្លែឈើសរុបបានជិត៨០តោន និងទាក់ទាញប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្តជាង៣០ម៉ឺននាក់។ ក្នុងចំណោមផ្លែឈើទាំងអស់ ផ្លែទុរេនបានឈរនៅលំដាប់លេខ១ ជាផ្លែឈើដែលលក់ដាច់ជាងគេ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អ្នកស្រី ភាន ស្រីផៃ ម្ចាស់ចម្ការ តាជាសំឡូត សម្តែងអារម្មណ៍សប្បាយរីករាយ ក្រោយលក់ទុរេនអត់ជិត១០តោន ក្នុងព្រឹត្តិការណ៍ផ្លែឈើរយៈពេល១០ថ្ងៃ

ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦
ទេសចរណ៍
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦
បាត់ដំបង៖នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្នុងថ្ងៃទី៩ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង២០២៦  ប្រជាពលរដ្ឋ នៅតែបន្តមកលេងកំសាន្តជាហូរហែប្រកបទៅដោយទឹកមុខសប្បាយរីករាយ
ទេសចរណ៍
ក្នុងថ្ងៃទី៩ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង២០២៦ ប្រជាពលរដ្ឋ នៅតែបន្តមកលេងកំសាន្តជាហូរហែប្រកបទៅដោយទឹកមុខសប្បាយរីករាយ
បាត់ដំបង៖ ក្នុងថ្ងៃទី៩ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦ ត្រូវនឹងរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ក្មេងចាស់ប្រុសស្រី នៅតែបន្តមកលេងកំសាន្តជាហូរហែប្រកបទៅដោយទឹកមុខសប្បាយរីករាយ ដោយជួយទិញផលិតផល ដែលផលិតដោយស្នាដៃកូនខ្មែរ ពីបណ្តាស្តង់នានា ដើម្បីឱ្យគាត់មានទឹកចិត្តបង្កើននូវការផលិត ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង បានដំណើរការទៅដោយមានការចូលរួមគាំទ្រច្រើនពីពលរដ្ឋ និងអ្នកទេសចរ ខណៈការបិទបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦
ទេសចរណ៍
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង បានដំណើរការទៅដោយមានការចូលរួមគាំទ្រច្រើនពីពលរដ្ឋ និងអ្នកទេសចរ ខណៈការបិទបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦
បាត់ដំបង ៖ នៅសល់ត្រឹមតែរយៈពេលមួយថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង នឹងត្រូវបានបិទបញ្ចប់ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបានបើកឱ្យដំណើរការអស់រយៈពេល៩ថ្ងៃកន្លងមកនេះ ខណៈព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៦នេះ មានការចូលរួមគាំទ្រច្រើនពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍អនុវត្តអនាម័យល្អសម្រាប់ការគ្រប់គ្រងអាហារដ្ឋាននិងគោលដៅទេសចរណ៍
ទេសចរណ៍
មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍អនុវត្តអនាម័យល្អសម្រាប់ការគ្រប់គ្រងអាហារដ្ឋាននិងគោលដៅទេសចរណ៍
បាត់ដំបង៖មន្ទីរទេសចរណ៍ខេត្តបាត់ដំបងសហការជាមួយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ថា យូនីដូ(UNIDO)បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍អនុវត្តអនាម័យល្អសម្រាប់ការគ្រប់គ្រងអាហារដ្ឋាននិងគោលដៅទេសចរណ៍ សម្របសម្រួល និងបង្រៀនដោយ លោក ហាក់ សុខជា តំណាងអង្គការយូនីដូ និងលោកស្រី យង់ រតនា គ្រូបង្គោល។វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១៤ ដល់ ១៥ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អាជីវករលក់ដូរសម្ភារៈប្រើប្រាស់ កែច្នៃចេញពីវល្លិ៍ល្បាក់ ថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ នេះឡើង
ទេសចរណ៍
អាជីវករលក់ដូរសម្ភារៈប្រើប្រាស់ កែច្នៃចេញពីវល្លិ៍ល្បាក់ ថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ នេះឡើង
បាត់ដំបង៖ លោកស្រី ឌី សាគាន អាជីវករលក់ដូរសម្ភារៈប្រើប្រាស់ កែច្នៃចេញពីវល្លិ៍ល្បាក់ មកពីខេត្តសៀបរាប នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ នេះឡើង ដើម្បីឱ្យគាត់បានដាក់តាំងលក់ នូវ ផលិតផល ដែលផលិតដោយស្នាដៃកូនខ្មែរ ក៏ដូចជាការជួយលើកទឹកចិត្តបង្កើននូវការផលិត និងរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្រុមការងារព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង បន្តរៀបចំលេងល្បែងកម្សាន្តជូនពលរដ្ឋ និងភ្ញៀវទេសចរ ប្រកបដោយភាពសប្បាយរីករាយ
ទេសចរណ៍
ក្រុមការងារព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង បន្តរៀបចំលេងល្បែងកម្សាន្តជូនពលរដ្ឋ និងភ្ញៀវទេសចរ ប្រកបដោយភាពសប្បាយរីករាយ
បាត់ដំបង ៖ ដើម្បីចូលរួមបង្កើននូវបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិនោះ ក្រុមការងាររៀបចំព្រឹត្តិការណ៍ផ្លែឈើខេត្តបាត់ដំបង បាននិងកំពុងបន្តការរៀបចំឱ្យមានការលេងល្បែងកម្សាន្តជាច្រើនមុខ ស្ថិតបរិវេណខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង ប្រកបដោយភាពសប្បាយរីករាយ នាល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។ ជាក់ស្តែងល្បែងកម្សាន្ត ដែលត្រូវបង្កើតឱ្យមានការលេងនោះ រួមមាន ការចិតផ្លែឪឡឹក ចិតផ្លែស្រកានាគ និងផ្លែឈើមួយចំនួនទៀត ដែលមានលក្ខខ័ណ្ឌតម្រូវឱ្យអ្នកចូលរួមត្រូវតែចិតផ្លែឈើទាំងនេះឱ្យមានរបៀបរៀបរយបានល្អ មានអនាម័យ មើលទៅគួរចង់ទទួលទាន ការរៀបចំទុកដាក់សំបក និងសម្ភារៈប្រើប្រាស់ឱ្យបានល្អ ក្រៅពីនេះនូវមានល្បែងកម្សាន្តមួយប្រភេទទៀត គឺការប្រណាំងហូបក្រូចពោធិសាត់ ផ្លែឪឡឹក ផ្លែស្វាយជូរ និងការស្មានទម្ងន់ផ្លែឈើជាដើម ។ អ្នកដែលឈ្នះពីការចិតផ្លែឈើ និងការប្រណាំងហូបផ្លែឈើ នឹងទទួលបានរង្វាន់ជាផ្លែទុរេនទុំមួយផ្លែ និងមានរង្វាន់ហ្លួងចិត្តពីកម្មវិធីផងដែរ ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត