ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

កសិកម្ម
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញជាអធិបតីបើកកិច្ចសន្ទនាស្តីពី «អភិបាលកិច្ចទឹកនៅកម្ពុជាឆ្នាំ២០២៦» ដើម្បីពង្រឹងការគ្រប់គ្រងធនធានទឹកនៅថ្នាក់ក្រោមជាតិ
រាជធានីភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «កិច្ចសន្ទនាស្តីពីអភិបាលកិច្ចទឹកនៅកម្ពុជាឆ្នាំ២០២៦» ក្រោមប្រធានបទ «ការពង្រឹងអភិបាលកិច្ចទឹកនៅថ្នាក់ក្រោមជាតិ» ដែលរៀបចំឡើងនៅសណ្ឋាគារ សាន់ អេន មូន (Sun & Moon) រាជធានីភ្នំពេញ។


កសិកម្ម
មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ត្រៀមផែនការប្រើប្រាស់ទឹកស្រោចស្រពស្រូវប្រាំងលើផ្ទៃដីសរុបជិត ៥ម៉ឺនហិកតា
បាត់ដំបង៖ គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថានភាពទឹកនៅតាមអាងទឹក និងទំនប់បង្ហៀរសំខាន់ៗក្នុងខេត្តបាត់ដំបង មានកម្រិតទឹកពេញគ្រប់គ្រាន់ ខណៈអាងទឹកមួយចំនួនទៀតកំពុងបន្តស្តុកទឹកបន្ថែម ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ការបង្កបង្កើនផលរបស់ប្រជាកសិករ។ នេះបើតាមការបញ្ជាក់របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង។


កសិកម្ម
សាកលវិទ្យាល័យជាតិបាត់ដំបង បើកវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់រោគសញ្ញាជំងឺស្រូវ និងការវិភាគរកមេរោគដោយប្រើប្រាស់បច្ចេកវិទ្យាម៉ូលេគុលជីវសាស្រ្ត
បាត់ដំបង ៖ វគ្គបណ្តុះបណ្តាលស្តីពី ការកំណត់រោគសញ្ញាជំងឺស្រូវ និងការវិភាគរកមេរោគដោយប្រើប្រាស់បច្ចេកវិទ្យាម៉ូលេគុលជីវសាស្រ្ត មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្រោមការរៀបចំឡើងដោយសាកលវិទ្យាល័យជាតិបាត់ដំបង វិទ្យាស្ថានស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍នៃប្រទេសបារាំង និងស្ថានទូតបារាំងនៅកម្ពុជា ។


កសិកម្ម
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីព្រលែងកូនត្រីពូជ និងកូនបង្កងពូជសរុបជាង១០ម៉ឺនក្បាលនៅចំណុចដងស្ទឹងសង្កែ ក្រុងបាត់ដំបង
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីព្រលែងកូនត្រីពូជ និងកូនបង្កងពូជ នៅចំណុចដងស្ទឹងសង្កែ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីធ្វើឱ្យស្ទឹងសង្កែសំបូរទៅដោយមច្ឆជាតិសម្រាប់បម្រើឱ្យសេចក្ដីត្រូវការហូបចុករបស់ប្រជាពលរដ្ឋក្នុងតំបន់។


កសិកម្ម
ទិវាបង្ហាញបច្ចេកវិទ្យាកសិកម្ម ស្តីពីកសិកម្មឆ្លាតវៃ និងបរិវត្តកម្ម Digital ក្នុងវិស័យកសិកម្ម ដើម្បីលើកកម្ពស់កសិកម្មកម្ពុជា ប្រកបដោយនិរន្តរភាព
បាត់ដំបង ៖ សាកលវិទ្យាល័យជាតិបាត់ដំបង សហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មប្រាក និងដៃគូពាក់ព័ន្ធ បានរៀបចំទិវាបង្ហាញបច្ចេកវិទ្យាកសិកម្មឆ្នាំ២០២៦ ក្រោមប្រធានបទ កសិកម្មឆ្លាតវៃ បរិវត្តកម្ម Digital ក្នុងវិស័យកសិកម្ម ដើម្បីលើកកម្ពស់កសិកម្មកម្ពុជា ប្រកបដោយនិរន្តរភាព ។


កសិកម្ម
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជា ធ្លាប់ឆ្លងកាត់តាំងពីប្រទេស ដែលខ្វះខាតម្ហូបអាហារ ខ្វះខាតស្បៀង រហូតក្លាយទៅជាប្រទេសនាំចេញផលិតផលកសិកម្មដ៏ច្រើនសន្ធឹកសន្ធាប់
បាត់ដំបង ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា តាមពិតនៅក្នុងវិស័យកសិកម្ម យើងធ្លាប់ឆ្លងកាត់តាំងពីប្រទេសដែលខ្វះខាតម្ហូបអាហារ ខ្វះខាតស្បៀង រហូតក្លាយទៅជាប្រទេសដែលអាចនាំចេញផលិតផលកសិកម្មដ៏ច្រើនសន្ធឹកសន្ធាប់ មានន័យថា យើងចេញពីការផលិត ដើម្បីសម្រាប់តែការហូបចុក ទៅជាការផលិតដើម្បីមានបាន និងនាំចេញទៅក្រៅប្រទេស ។


កសិកម្ម
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ៖ ទិវាបង្ហាញបច្ចេកវិទ្យាកសិកម្ម គឺជាស្ពានចម្លង ក្នុងការជំរុញការអប់រំ នវានុវត្តន៍ និងការផ្ទេរចំណេះដឹងបច្ចេកវិទ្យាទំនើបៗជូនដល់កសិករ និងយុវជនកម្ពុជា
បាត់ដំបង ៖ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ឯកឧត្តម សុខ ឃន បានចាត់ទុកទិវាបង្ហាញបច្ចេកវិទ្យាកសិកម្មនេះ គឺជាស្ពានចម្លងដ៏សំខាន់មួយ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆេក ព្រមទាំងដៃគូអភិវឌ្ឍនានា ក្នុងការជំរុញការអប់រំ នវានុវត្តន៍ និងការផ្ទេរចំណេះដឹងបច្ចេកវិទ្យាទំនើបៗជូនដល់កសិករ និងយុវជនកម្ពុជា ។


កសិកម្ម
កសិករនៅសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង រីករាយដែលតម្លៃស្រូវឆ្នាំនេះល្អប្រសើរ
បាត់ដំបង៖កសិករនៅក្នុងសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង កំពុងមមាញឹកប្រមូលផលស្រូវវស្សាជាប្រភេទស្រូវស្រងែស្រាល ខណៈតម្លៃស្រូវបច្ចុប្បន្នមានភាពល្អប្រសើរដោយក្នុងមួយតោនមានតម្លៃចន្លោះពី៩០ម៉ឺនរៀលរហូតដល់១លានរៀល។


កសិកម្ម
ថ្នាក់ដឹកនាំក្រសួងធនធានទឹក ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ និងរៀបចំផែនការបង្កើនសមត្ថភាពស្រោចស្រពបន្ថែម នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃ «ប្រព័ន្ធធារាសាស្ត្រទំនើបកម្មអាងកំពីងពួយ» ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦។


កសិកម្ម
បង្កង និងបង្គា របស់កសិដ្ឋានពិសិទ្ធប្រាកបហ្វាម មានការគាំទ្រពីអតិថិជន ក្នុងខេត្តបាត់ដំបង ក៏ដូចជាមានការគាំទ្រពីអតិថិជនពីបណ្តាខេត្តនានា នៃប្រទេសកម្ពុជាយើង
បាត់ដំបងៈ បង្កង និងបង្គា របស់កសិដ្ឋានពិសិទ្ធប្រាកបហ្វាម ដែលមានទីតាំងស្ថិតនៅឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មានការគាំទ្រពីអតិថិជនក្នុងខេត្តបាត់ដំបង ក៏ដូចជាមានការគាំទ្រពីអតិថិជនពីបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជាយើង នេះបង្ហាញឱ្យឃើញពីការលើកកម្ពស់ផលិតផល និងកសិផល ដែលផលិត ដោយកូនខ្មែរ ឆ្លើយតបទៅនឹង ភូមិមួយផលិតផលមួយ។


កសិកម្ម
ស្រូវប្រែពីលឿងមកបៃតងវិញ ១០០% ក្រោយទទួលបានកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា នៅស្រុកសង្កែ ខេត្តបាត់ដំបង
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយតំណាងរដ្ឋបាលខេត្តបាត់ដំបង លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តំណាងក្រសួងកសិកម្ម មន្ទីរធនធានទឹក និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលត្រូវបានសង្គ្រោះទាន់ពេលវេលា នៅភូមិកងកេង ឃុំកំពង់ព្រៀង ស្រុកសង្កែ។


កសិកម្ម
បទយកការណ៍ ៖ សហគមន៍កសិកម្មតាសីសាមគ្គី ស្រុកថ្មគោល ជាថ្នាលសាលារៀនស្រែកសិករ ក្នុងការបណ្តុះបណ្តាលជំនាញដាំបន្លែចម្រុះក្នុងផ្ទះសំណាញ់
បាត់ដំបង ៖ នៅក្រោមមេឃលើដីដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក នារដូវវស្សានេះ ពិតជាមានទេសភាពដ៏ស្រស់បំព្រងនៃធម្មជាតិមានពណ៌បៃតងយ៉ាងត្រជាក់ភ្នែក រួមជាមួយលំនៅឋានរបស់ប្រជាពលរដ្ឋច្រើនស្អេកស្កះ និងរោងគ្របសំពត់តង់ពណ៌សឈរតម្រៀបគ្នាជាច្រើនជួរ នោះគឺជាផ្ទះសំណាញ់របស់សហគមន៍កសិកម្មតាសីសាមគ្គី សម្រាប់ដាំបន្លែសុវត្ថិភាពគួរឱ្យចាប់អារម្មណ៍ ។


កសិកម្ម
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបំផុសចលនាដាំដើមឈើដើម្បីរក្សាស្មារតីរុក្ខទិវាថ្នាក់ខេត្តនៅភូមិគោករកា ឃុំដូនបា ស្រុកគ្រាស់ក្រឡ
បាត់ដំបង៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបំផុសចលនាដាំដើមឈើដើម្បីរក្សាស្មារតីរុក្ខទិវាថ្នាក់ខេត្តនៅភូមិគោករកា ឃុំដូនបា ស្រុកគ្រាស់ក្រឡ ខេត្តបាត់ដំបង។

