ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

គ្រោះធម្មជាតិ
អភិបាលរងខេត្តបាត់ដំបង ចុះចែកពូជស្រូវជូនប្រជាកសិកររងគ្រោះដោយទឹកជំនន់នៅស្រុកមោងឫស្សី
បាត់ដំបង៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ទេព ហន អភិបាលរងខេត្តបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំពិធីសំណេះសំណាល និងចែកពូជស្រូវជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។


គ្រោះធម្មជាតិ
ឯកឧត្តម សុខ លូ អញ្ជើញចែកស្រូវពូជជូនប្រជាកសិករ ៣៧៦គ្រួសារ ដើម្បីស្តារជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញចុះចែកស្រូវពូជដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករចំនួន ៣៧៦គ្រួសារ ក្នុងឃុំវត្តតាមិម និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ការស្តារឡើងវិញនូវការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។


គ្រោះធម្មជាតិ
ឯកឧត្តម សុខ លូ បញ្ជាក់ថាផ្លូវខូចខាតដោយសារទឹកជំនន់នៅតាមបណ្ដាស្រុកត្រូវបានជួសជុលប្រើប្រាស់ជាបណ្តោះអាសន្ន
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ផ្លូវដែលខូចខាតដោយសារទឹកជំនន់នៅតាមបណ្ដាស្រុក កន្លងមកត្រូវបានជួសជុលប្រើប្រាស់ជាបណ្តោះអាសន្នមួយ ចំនួនដោយអាជ្ញាធរមូលដ្ឋាន ជាមួយក្រុមការងារ និងមួយចំនួនទៀត បានជួសជុលលុបសំបុកមាន់ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ហើយកំពុងរង់ចាំការស្តារនិងជួសជុលឡើងវិញពីក្រសួងអភិវឌ្ឍន៍ ជនបទ និងក្រសួងសាធារណការនិងដឹកជញ្ជូន។


គ្រោះធម្មជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតអញ្ជើញចែកពូជស្រូវនិងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន១០,៧០០គ្រួសារក្នុងខេត្តបាត់ដំបង
បាត់ដំបង៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន១០ ៧០០ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២៦។


គ្រោះធម្មជាតិ
សម្តេចធិបតី អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ដើម្បីសម្រាលការលំបាក និងជួយស្តារជីវភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងស្បៀងអាហារ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង។


គ្រោះធម្មជាតិ
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកថ្មគោល ទទួលបានអំណោយសង្គ្រោះពីរាជរដ្ឋាភិបាល
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ៤៣៦គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកថ្មគោល។ ពិធីចែកអំណោយនេះត្រូវបានរៀបចំឡើងនៅបរិវេណវត្តប៉ោយតាសេក ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។


គ្រោះធម្មជាតិ
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាង៣០០នាក់ នៅស្រុកបាណន់ ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចក្រឡាហោម ស ខេង
បាត់ដំបង ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចក្រឡាហោម ស ខេង ដែលដឹកនាំដោយឯកឧត្តម សាស្ត្រាចារ្យ អ៊ិន សុន្ទរ៉ា បានចុះពិនិត្យ និងចែកថ្នាំព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីជួយសម្រាលនូវការលំបាក និងកាត់បន្ថយនូវការចំណាយបានមួយផ្នែកលើថ្លៃសេវាសុខភាពបានមួយចំណែកផងដែរ។


គ្រោះធម្មជាតិ
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥០០គ្រួសារ ទទួលបានការឆ្លើយតបពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់
បាត់ដំបង ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផលនិងសហការី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៀត ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥០០គ្រួសារ នៅឃុំចំនួន៤ គឺឃុំកន្ទឺ១ កន្ទឺ២ បាយដំរាំ និងឃុំចែងមានជ័យ នៃស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើឡើងនៅក្នុងបរិវេណវត្តបាណន់ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ។


គ្រោះធម្មជាតិ
ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន៣៥០ គ្រួសារ នៅឃុំចំនួន៣ នៃស្រុកបាណន់ បានទទួលអំណោយពីរដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ទៅចែកជូនដល់ប្រជាពលរដ្ឋ ចំនួន៣៥០គ្រួសារ នៅឃុំកន្ទឺ២ ឃុំឈើទាល និងឃុំភ្នំសំពៅ នៃស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានរងគ្រោះដោយទឹកជំនន់ កាលពីពេលកន្លងមកថ្មីៗនេះ ។


គ្រោះធម្មជាតិ
ប្រជាពលរដ្ឋរស់នៅសង្កាត់អូរចារ ដែលរងការប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង មានការត្រេកអរដោយទទួលបានអំណោយជាគ្រឿងឧបភោគ-បរិភោគ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
បាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅសង្កាត់អូរចារ ដែលរងការប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង មានការត្រេកអរដោយទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ កម្មវិធីនេះ ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសាលាបឋមសិក្សាអង់ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួម លោក លោកស្រី ប្រធាន អនុប្រធាននានាក្នុងខេត្ត និងអាជ្ញាធររដ្ឋបាលក្រុង សង្កាត់ ភូមិ។


គ្រោះធម្មជាតិ
ប្រជាពលរដ្ឋក្រីក្ររងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១០១គ្រួសារ រស់នៅភូមិដាក់សសរ សង្កាត់អូរម៉ាល់ ទទួលបានអំណោយមនុស្សធម៌ពីក្រុមការងារចុះជួយភូមិដាក់សសរ
បាត់ដំបង: ប្រជាពលរដ្ឋក្រីក្ររងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១០១គ្រួសារ រស់នៅភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីក្រុមការងារចុះជួយភូមិដាក់សសរ ដោយប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសាលាបឋមសិក្សាដាក់សសរ ដោយមានការចូលរួមពី លោកស្រី ឡាច សុគន្ធាវី អនុក្រុមការងារចុះជួយភូមិដាក់សសរ តំណាងលោក សុវណ្ណ វិទិត្យា ប្រធានក្រុមការងារចុះជួយភូមិដាក់សសរ និងភូមិបឹងរាំង និងសហការី ព្រមទាំងអាជ្ញាធររដ្ឋបាលសង្កាត់ជាច្រើនរូបទៀត។


គ្រោះធម្មជាតិ
ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរម៉ាល់ រៀបចំគ្រឿងឧបភោគ បរិភោគជួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
បាត់ដំបង៖ ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរម៉ាល់ នៃមន្ទីរព័ត៌មានខេត្តបាត់ដំបង កំពុងមមាញឹករៀបចំ និងត្រៀមគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារចាំបាច់មួយចំនួន ដើម្បីនាំយកទៅផ្តល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដែលបានកើតឡើងក្នុងមូលដ្ឋាននាពេលកន្លងមក។


គ្រោះធម្មជាតិ
ជំនន់ទឹកភ្លៀងវាយប្រហារខេត្តបាត់ដំបងធ្ងន់ធ្ងរ មនុស្សជិត ១៥ម៉ឺននាក់ និងស្រូវជិត ១០ម៉ឺនហិកតារងផលប៉ះពាល់
បាត់ដំបង៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តបាត់ដំបង គិតត្រឹមម៉ោង ៥:០០ ល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងដំណាំកសិកម្មទូទាំង ១៤ ក្រុង-ស្រុក។

