ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

បរិស្ថាន
វិចារណកថា ៦ បាបកម្មចំពោះបរិស្ថាន
ផ្តើមឡើងនៅពេលយើងឈប់ខ្វល់ខ្វាយ។ គំនិតផ្តើម «ផ្ទុយពីការយកចិត្តទុកដាក់ មិនមែនតែងតែជាភាពសាហាវយង់ឃ្នងនោះទេ ប៉ុន្តែជារឿយៗ វាគ្រាន់តែជាការបែរមុខចេញ ឬធ្វើមើលមិនឃើញប៉ុណ្ណោះ»។


បរិស្ថាន
សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង រៀបចំកម្មវិធី «ស្វែងយល់ពីការឡើងកម្ដៅផែនដី» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ
បាត់ដំបង៖ ព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង បានរៀបចំកម្មវិធី «ស្វែងយល់ពីការឡើងកម្ដៅផែនដី» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដឹកនាំដោយ លោកស្រី សុខ ម៉ារឌី អនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសមាជិកាសកម្មសមាគមកាយឫទ្ធិនារី ព្រមទាំងអ្នកគ្រូបង្គោលផងដែរ។


បរិស្ថាន
សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាបើកកិច្ចប្រជុំថ្នាក់តំបន់ដើម្បីជំរុញឱ្យមានកំណើនប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាពនិងថ្លៃសមរម្យ
បាត់ដំបង៖សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បើកកិច្ចប្រជុំថ្នាក់តំបន់ដើម្បីជំរុញឱ្យមានកំណើនប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាពនិងថ្លៃសមរម្យដើម្បីឈានទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដែលកំណត់ថា ប្រជាពលរដ្ឋត្រូវមានទឹកស្អាតប្រើទាំងអស់គ្នា នៅត្រឹមឆ្នាំ២០៣០។
កិច្ចប្រជុំថ្នាក់តំបន់នេះធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងបាត់ដំបង ក្រោមអធិបតីឯកឧត្តម តន់ សុខជា អគ្គនាយក នៃអគ្គនាយកដ្ឋានទឹកស្អាតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីលោកអភិបាលរងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលអញ្ជើញមកពីខេត្តចំនួន ៤ រួមមាន៖ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តប៉ៃលិន។


បរិស្ថាន
មន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះអន្តរាគមន៍បន្ទាន់ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម នៅភូមិក្រសាំង ស្រុកថ្មគោល ខេត្តបាត់ដំបង
បាត់ដំបង ៖ ដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះករណីជំងឺគ្រុនឈាម ដែលបានរកឃើញនៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចុះអនុវត្តសកម្មភាពអន្តរាគមន៍បន្ទាន់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម ។
ការចុះប្រតិបត្តិការទប់ស្កាត់ជំងឺគ្រុនឈាមក្នុងមូលដ្ឋានសហគមន៍ប្រជាពលរដ្ឋ នាពេលនេះ បានធ្វើឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមកិច្ច
សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មគោល មណ្ឌលសុខភាព និងអាជ្ញាធរមូលដ្ឋានផងដែរ ។


បរិស្ថាន
អភិបាលស្រុកឯកភ្នំ ដឹកនាំកងកម្លាំង និងមន្ត្រីរាជការ ធ្វើពលកម្មសម្អាតបរិស្ថាន និងថែទាំកូនឈើ តាមដងផ្លូវក្នុងឃុំព្រែកនរិន្ទ
បាត់ដំបង៖ លោកអភិបាលស្រុកឯកភ្នំ បានដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងក្រុមការងារពាក់ព័ន្ធ ចូលរួមធ្វើពលកម្មសម្អាតអនាម័យបរិស្ថាន និងថែទាំកូនឈើតាមដងផ្លូវ ក្នុងភូមិសាស្ត្រឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សកម្មភាពនេះ ត្រូវបានរដ្ឋបាលស្រុកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។


បរិស្ថាន
កម្លាំងយោធាឃាត់ខ្លួនប្រជាពលរដ្ឋប្រមាណ ៤០ នាក់ ពាក់ព័ន្ធករណីលួចចូលឆក់ត្រីនៅតំបន់អភិរក្ស បញ្ជូនមកអាវុធហត្ថខេត្តចាត់ការតាមច្បាប់
បាត់ដំបង៖ កម្លាំងយោធាបានឃាត់ខ្លួនប្រជាពលរដ្ឋប្រមាណ ៤០ នាក់ ពាក់ព័ន្ធករណីលួចចូលឆក់ត្រីក្នុងតំបន់អភិរក្សអតីតឡូត៍នេសាទលេខ ២ ហើយបញ្ជូនមកកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីរៀបចំសំណុំរឿងចាត់ការតាមច្បាប់។


បរិស្ថាន
ការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងវិធានការដោះស្រាយផ្លូវខូច/លិចទឹក ក្នុងរដូវវស្សា
@ ប្រធានបទ៖ « ការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងវិធានការដោះស្រាយផ្លូវខូច/លិចទឹក ក្នុងរដូវវស្សា »


បរិស្ថាន
រដ្ឋបាលឃុំពាមឯក បើកយុទ្ធនាការសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋាន
បាត់ដំបង ៖ រដ្ឋបាលឃុំពាមឯក បានរៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថានទ្រង់ទ្រាយធំមួយ ដែលចាប់ផ្តើមចេញពីមុខសាលាឃុំពាមឯក រហូតដល់ស្ពានដែក ស្ថិតក្នុងភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។យុទ្ធនាការនេះធ្វើឡើងព្រឹកាលពីថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ។


បរិស្ថាន
រដ្ឋបាលស្រុកឯកភ្នំ ជំរុញយុទ្ធនាការ «ផ្ទះ ១ ខ្នង ដើមឈើ ១ ដើម» ដោយដាំដើមនាងនួន តាមដងផ្លូវបេតុងក្នុងឃុំព្រែកនរិន្ទ
បាត់ដំបង៖ រដ្ឋបាលស្រុកឯកភ្នំ បានបន្តជំរុញការបង្កើតគម្របបៃតង និងលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋាន តាមរយៈការដាំ និងថែទាំកូនឈើប្រណិតបន្ថែម នៅតាមដងផ្លូវសាធារណៈ ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការថ្នាក់ខេត្ត កាលពីរសៀលថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៦។


បរិស្ថាន
ថ្នាក់ដឹកនាំក្រសួងសាធារណការនិងប្រតិភូADBចុះត្រួតពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំ ៨,៩ហិកតានៃគម្រោងផ្គត់ទឹកស្អាត និងអនាម័យខេត្ត
បាត់ដំបង៖នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ,លោកស្រី Lisa Wright នាយិកាប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី,លោកស្រី YASMIN SIDDIQI នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងដែលជាអ្នកទទួលផលពីគម្រោងបានអញ្ជើញចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំ ៨,៩ហិកតានៃគម្រោងផ្គត់ទឹកស្អាត និងអនាម័យខេត្តដែលមានទីតាំងស្ថិតនៅស្រុកថ្មគោល។

