ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

ពាណិជ្ជកម្ម
ទិវាសហគ្រិនភាពកម្ពុជា ២០២៦ នៅខេត្តបាត់ដំបង ជំរុញនវានុវត្តន៍ និងពង្រឹងភាពធន់របស់វិស័យឯកជនឆ្ពោះទៅរកអនាគត
បាត់ដំបង៖ ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ភាពធន់តាមរយៈនវានុវត្តន៍សហគ្រិនភាពកម្ពុជាសម្រាប់អនាគត» ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។


ពាណិជ្ជកម្ម
ខេត្តបាត់ដំបងមានទំហំសេដ្ឋកិច្ចជាង ៣,៩១៩ លានដុល្លារ ក្នុងឆ្នាំ២០២៥ ស្មើនឹង ៧,៦% នៃសេដ្ឋកិច្ចជាតិ
បាត់ដំបង៖ ក្រសួងផែនការ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP) របស់ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។


ពាណិជ្ជកម្ម
ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូមន្ទីរឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ខេត្តក្វាងទុង ប្រទេសចិន
បាត់ដំបង៖ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូមន្ទីរឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ខេត្តក្វាងទុង នៃប្រទេសចិន ដែលដឹកនាំដោយ លោក តាន់ ជីប៊ីន នាយកដ្ឋានឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន នៃខេត្តក្វាងទុង ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសភាពាណិជ្ជកម្មខេត្តបាត់ដំបង។


ពាណិជ្ជកម្ម
មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានរៀបចំ“យុទ្ធនាការ ផលិតផលជាតិ #MadeInCambodia”
បាត់ដំបងៈ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានរៀបចំ“យុទ្ធនាការ ផលិតផលជាតិ #MadeInCambodia” ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅមុខបវេណផ្សារទំនើប-បុរីថ្មី ក្រុងបាត់ដំបង ក្រោមវត្តមាន លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ទេព ហ៊ន អភិបាលរងខេត្តបាត់ដំបង និងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ សិប្បករ-ផលិតករ ក្នុងស្រុក និងតំណាងពីវិស័យឯកជន។


ពាណិជ្ជកម្ម
ក្រុមការងារនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានចុះផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ នៅតាមបណ្តាក្រុង ស្រុកនៃខេត្តបាត់ដំបង
បាត់ដំបងៈ ក្រុមការងារនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ បានចុះផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ នៅតាមបណ្តាក្រុង ស្រុកនៃខេត្តបាត់ដំបង។


ពាណិជ្ជកម្ម
តាមដានតម្លៃស្រូវនៅស្រុកបាណន់ ខេត្តបាត់ដំបង
បាត់ដំបង៖ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានចុះតាមមូលដ្ឋាន ដើម្បីតាមដាន និងកត់ត្រាតម្លៃស្រូវក្នុងស្រុកបាណន់។


ពាណិជ្ជកម្ម
អ្នកឧកញ៉ា ភួ វាសនា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាទស្សនកិច្ច និងចូលរួមក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារអូស្ត្រាលីនៅទីក្រុងមែលប៊ន ដែលជាពិព័រណ៍ឈានមុខគេមួយក្នុងវិស័យម្ហូបអាហារ និងកសិឧស្សាហកម្ម
មែលប៊ន៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចំនួន ១៤រូប ទស្សនកិច្ច និងចូលរួមក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារអូស្ត្រាលី(Fine Food Australia 2026) នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែលជាពិព័រណ៍ឈានមុខគេមួយក្នុងវិស័យម្ហូបអាហារ និងកសិឧស្សាហកម្ម។


ពាណិជ្ជកម្ម
ប្រជាពលករមកពីប្រទេសថៃ ទទួលបានវគ្គបណ្តុះបណ្តាលកែច្នៃបន្លែផ្លែឈើ ពីវិទ្យាស្ថានភូមិភាគតេជោសែនបាត់ដំបង
បាត់ដំបងៈ ប្រជាពលករមកពីប្រទេសថៃ រស់នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ទទួលបានវគ្គបណ្តុះបណ្តាលកែច្នៃបន្លែផ្លែឈើ ដែលមានរយៈពេលមួយអាទិត្យ ពីវិទ្យាស្ថានភូមិភាគតេជោសែនបាត់ដំបង ដើម្បីឱ្យគាត់មានជំនាញមួយច្បាស់លាស់ សម្រាប់យកទៅបើកអាជីវកម្មផ្ទាល់ខ្លួន ក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។


ពាណិជ្ជកម្ម
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងអញ្ជើញចូលរួមកម្មវិធីបើកពិព័រណ៍ BIG DATA EXPO 2026 នៅខេត្តគួយចូវ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមកម្មវិធីបើកពិព័រណ៍ BIG DATA EXPO 2026 ក្រោមប្រធានបទ «TOKEN: A new path to value of data element» ក្រោមអធិបតីភាព ឯកឧត្តម លី ពីងជីន អភិបាលខេត្តគួយចូវ។


ពាណិជ្ជកម្ម
កសិកររីករាយ ខណៈតម្លៃស្រូវឡើងដល់ ៩០០ រៀល ទៅជាង ១,០០០ រៀល ក្នុងមួយគីឡូក្រាម
បាត់ដំបង: ខណៈពេលដែលកសិករកំពុងមមាញឹកក្នុងការប្រមូលផល ឈ្មួញបានចុះទៅទិញស្រូវដល់ទីវាល ដោយផ្តល់តម្លៃសមរម្យចន្លោះពី ៩០០ រៀល ដល់ជាង ១,០០០ រៀល ក្នុងមួយគីឡូក្រាម។ តម្លៃនេះមានការប្រែប្រួលទៅតាមប្រភេទស្រូវ និងទីតាំងនៃការទិញលក់ រវាងការទិញដល់ស្រែផ្ទាល់ និងការដឹកជញ្ជូនទៅលក់ដល់រោងម៉ាស៊ីន។


ពាណិជ្ជកម្ម
អាជីវករ ១៥ រូបនៅស្រុកបវេល ទទួលបានការលើកសរសើរ និងប្រគល់ស្លាកសញ្ញា ក្រោយស្ម័គ្រចិត្ត «មិនលក់គ្រឿងស្រវឹង និងបារី» ឱ្យកុមារ និងសិស្សសាលា
ខេត្តបាត់ដំបង៖ ដើម្បីចូលរួមការពារអនាគត និងសុខុមាលភាពកុមារនៅក្នុងសហគមន៍ អាជីវករ ១៥ រូប ស្ថិតនៅជុំវិញសាលារៀនគោលដៅក្នុងស្រុកបវេល បានស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការ «មិនលក់គ្រឿងស្រវឹង និងបារីឱ្យសិស្សានុសិស្ស ឬកុមារដែលមានអាយុក្រោម ១៨ ឆ្នាំ»។ ពួកគេបានទទួលស្លាកសញ្ញាបញ្ជាក់ និងការលើកទឹកចិត្តយ៉ាងកក់ក្តៅពីអាជ្ញាធរដែនដី។


ពាណិជ្ជកម្ម
មន្ត្រីជំនាញ ដកហូតពពុះសណ្ដែក និងបង្អែមជិត៣០គ.ក្រ នៅផ្សារបឹងឈូក ក្រុងបាត់ដំបង បន្ទាប់ពីបានរកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ Borax
បាត់ដំបង ៖ ពពុះសណ្ដែក បាញ់ឌុក បាញ់ចានឿក និងលតស្វិត ជិត៣០គ.ក្រ ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប ខេត្តបាត់ដំបង ធ្វើកំណត់ហេតុដកហូតពីអ្នកលក់នៅផ្សារបឹងឈូក ក្រុងបាត់ដំបង ដើម្បីកម្ទេចចោលតាមនីតិវិធី បន្ទាប់ពីបានរកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ Borax ។


ពាណិជ្ជកម្ម
មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ចូលរួមអបអរសាទរ “យុទ្ធនាការផលិតផលជាតិ MadeInCambodia
នៅថ្ងៃទី ១៥-១៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានចូលរួមអបអរសាទរ និងគាំទ្រ យុទ្ធនាការផលិតផលជាតិ MadeInCambodia ជាមួយខេត្តកំពង់ចាម ដែលជាខេត្តគោលដៅ។

