ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

ពាណិជ្ជកម្ម
ការដាំដុះស្លឹកគ្រៃមានភាពងាយស្រួល ក្នុងការថែទាំ ទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារគ្រប់គ្រាន់
បាត់ដំបង៖ លោក ទូចឌី សារៈបុត្រ អ្នកគ្រប់គ្រងកសិដ្ឋានពិសិទ្ធប្រាកបហ្វាម បានលើកឡើងកាលពីពេលថ្មីៗនេះថា ការដាំដុះស្លឹកគ្រៃមានភាពងាយស្រួល ក្នុងការថែទាំ ទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារគ្រប់គ្រាន់ ដោយទទួលបានប្រាក់ចំណូលសមរម្យ សម្រាប់ផ្គត់ផ្គង់ជាជីវភាពរស់នៅប្រចាំថ្ងៃ។


ពាណិជ្ជកម្ម
មន្ត្រីជំនាញ ក.ប.ប ខេត្តបាត់ដំបង ដកហូតទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ ជាង២១គ.ក្រ ពីអាជីវករនៅផ្សារមោងឫស្សី ស្រុកមោងឫស្សី ទុកដុតកម្ទេចចោលតាមនីតិវិធីច្បាប់
បាត់ដំបង ៖ មន្ត្រីជំនាញរបស់អធិការកិច្ចម្ហូបអាហារនៃសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងខេត្តបាត់ដំបង ហៅកាត់ថា ក.ប.ប បានធ្វើកំណត់ហេតុ ដើម្បីដកហូតទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ ជាង២១គ.ក្រ ពីអាជីវករ ដែលកំពុងដាក់លក់នៅផ្សារមោងឫស្សី ស្រុកមោងឫស្សី នាំយកមករក្សាទុកនៅសាខាដុតរងលចាំដុតកម្ទេចចោលតាមនីតិវិធីច្បាប់ ។


ពាណិជ្ជកម្ម
កសិករនៅឃុំខ្នាចរមាស ស្រុកបវេល កំពុងមមាញឹកប្រមូលផលស្រូវវស្សា ខណៈតម្លៃទីផ្សារឆ្នាំនេះល្អប្រសើរ
បាត់ដំបង៖ កសិករនៅក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងកំពុងមមាញឹកប្រមូលផលស្រូវវស្សាជាប្រភេទស្រូវស្រងែស្រាល ខណៈតម្លៃទីផ្សារបច្ចុប្បន្នមានភាពល្អប្រសើរដោយក្នុងមួយតោនមានតម្លៃចន្លោះពី៩៧ម៉ឺនរៀលទៅ១លានរៀល។
កសិករ បានឱ្យដឹងថា តម្លៃស្រូវឆ្នាំនេះមានភាពល្អប្រសើរ ប៉ុន្តែទិន្នផលធ្លាក់ចុះដោយសារឆ្នាំនេះជួបបញ្ហាប្រឈមខ្វះខាតទឹកស្ថានភាពអាកាសធាតុភ្លៀងធ្លាក់មិនគ្រប់គ្រាន់។
កសិករ មើលឃើញថា អំឡុងពេលជួបប្រទះបញ្ហាខ្វះខាតទឹក អាជ្ញាធរពិតជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការអន្តរាគមន៍ដោះស្រាយដោយមិនព្រងើយកន្តើយឡើយ។


ពាណិជ្ជកម្ម
បងប្អូនប្រជាពលរដ្ឋបានចូលរួមគាំទ្រ និងជួយទិញកសិផលក្នុងស្រុក នៅផ្សារផលិតផលខ្មែរ ក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ ជារៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បងប្អូនប្រជាពលរដ្ឋមានទឹកមុខសប្បាយរីករាយ ដោយបានចូលរួមគាំទ្រ និងជួយទិញកសិផលក្នុងស្រុក រួមមានបន្លែ ផ្លែឈើ និងផលិតផលកសិកម្ម សុវត្ថិភាព នៅផ្សារផលិតផលខ្មែរ ស្ថិតក្នុងនៅបរិវេណខាងមុខផ្សារទំនើប-បុរីថ្មី (តាមបណ្តោយផ្លូវលេខ៣) ក្រុងបាត់ដំបង។


ពាណិជ្ជកម្ម
អាជីវករលក់ដូរបន្លែផ្លែឈើត្រីសាច់ ផលិតផលខ្មែរ នៅផ្សារផលិតផលខ្មែរ មានទឹកមុខសប្បាយរីករាយដោយអំពាវនាវ ដល់សាធារណជនចូលរួមគាំទ្រ និងជាវកសិផលក្នុងស្រុកឱ្យបានគ្រប់ៗគ្នា
បាត់ដំបង៖ អាជីវករលក់ដូរបន្លែផ្លែឈើត្រីសាច់ ផលិតផលខ្មែរ នៅផ្សារផលិតផលខ្មែរ ខាងមុខផ្សារទំនើប-បុរីថ្មី ក្រុងបាត់ដំបង មានទឹកមុខសប្បាយរីករាយ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានអំពាវនាវ ដល់សាធារណជនចូលរួមគាំទ្រ និងជាវកសិផលក្នុងស្រុកឱ្យបានគ្រប់ៗគ្នា។


ពាណិជ្ជកម្ម
ឯកឧត្តម សុខ លូ ណែនាំម្ចាស់ចំការ និងអាជីវករលក់ដូរក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងត្រូវលក់ដូរក្នុងតម្លៃសមរម្យមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃឡើយ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់កសិករ និងអាជីវករដែលនាំយកបន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុកមកលក់ដូរក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើ ត្រូវលក់ដូរក្នុងតម្លៃសមរម្យ មិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃឡើយ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយទៅជាស្មារតីរួបរួមគ្នាផ្សព្វផ្សាយលើកកម្ពស់ផលិតផលក្នុងស្រុក។ការលើកឡើងរបស់ឯកឧត្តម សុខ លូ បានធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ម្ចាស់ចំការ និងអាជីវករ មុនបើកកម្មវិធីព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។


ពាណិជ្ជកម្ម
ក្រុមការងារចម្រុះខេត្តបាត់ដំបង បន្តចុះត្រួតពិនិត្យ និងដកហូតសាច់បង្កកខូចគុណភាពជាង កន្លះតោន យកទៅបំផ្លាញចោល
ខេត្តបាត់ដំបង៖ រយៈពេលពីរថ្ងៃជាប់ៗគ្នា គឺនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តបាត់ដំបង បានបន្តចុះពិនិត្យតាមទីតាំងលក់ និងស្តុកផលិតផលនានា ក្នុងគោលបំណងស្វែងរកទំនិញបង្កកដែលនាំចូលដោយមិនស្របច្បាប់ ឬទំនិញខូចគុណភាព ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។


ពាណិជ្ជកម្ម
កិច្ចប្រជុំសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់សភាពាណិជ្ជកម្មខេត្តបាត់ដំបង
បាត់ដំបង៖ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់សភាពាណិជ្ជកម្មខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធាន សមាជិក សមាជិកា លោកប្រធានសមាគមសណ្ឋាគារ ផ្ទះណាក់ លោកស្រីប្រធានសមាគមសហគ្រិនស្រ្ដីកម្ពុជាសាខាខេត្តបាត់ដំបង ប្រធានសមាគមមៀនប៉ៃលិនស្រុករតនមណ្ឌល តំណាងសមាគមសហគ្រិនឈានមុខខេត្តបាត់ដំបង តំណាងស៊ីអ៊ីអូផាវវើធីម តំណាងសមាគមសហគ្រិនវ័យក្មេងសាខាខេត្តបាត់ដំបង តំណាងសម្ព័ន្ធសមាគមដំឡូងមីខេត្តបាត់ដំបង សហគមស្រូវ សហគមបន្លែ មាន់ស្រែ និងប្រធានចង្កោមគ្រឿងទេស។


ពាណិជ្ជកម្ម
ផ្អើលក្រុងបាត់ដំបងឡានអគ្គិសនីបង្វិលខ្លួនបាន ៣៦០ ដឺក្រេ បច្ចេកវិទ្យាក្រុមហ៊ុន **BYD** ធ្វើឱ្យក្រុមនិស្សិតបច្ចេកទេសសរសើរមិនដាច់ពីមាត់!
បាត់ដំបង៖ មិនមែនគ្រាន់តែជាការតាំងបង្ហាញធម្មតាទេ! ពិព័រណ៍រថយន្តអគ្គិសនីខ្នាតធំរបស់ក្រុមហ៊ុន BYD នៅកណ្តាលក្រុងបាត់ដំបង បានឆក់យកបេះដូង និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីយុវជន ជាពិសេសក្រុមនិស្សិតមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៦។

