ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

បរិស្ថាន
រដ្ឋបាលក្រុងបាត់ដំបង ចុះត្រួតពិនិត្យការរៀបចំសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាននៅសួនតេជោសន្តិភាព
បាត់ដំបង៖ ក្រុមការងាររដ្ឋបាលក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពបរិស្ថាននៅសួនតេជោសន្តិភាព ដើម្បីធានាបាននូវភាពស្អាត របៀបរៀបរយ និងបរិយាកាសល្អសម្រាប់សាធារណជន។


បរិស្ថាន
មន្ទីរបរិស្ថានខេត្តបាត់ដំបង ប្រគល់ធុងសំរាមជូនមន្ទីរអប់រំ ដើម្បីចែកចាយដល់សាលារៀនទូទាំងខេត្ត
បាត់ដំបង៖ ក្នុងគោលបំណងចូលរួមលើកកម្ពស់អនាម័យ និងបរិស្ថានរស់នៅឱ្យកាន់តែល្អប្រសើរ ជាពិសេសក្នុងបរិវេណគ្រឹះស្ថានសិក្សា មន្ទីរបរិស្ថានខេត្តបាត់ដំបង បាននាំយកធុងសំរាមប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ដើម្បីបន្តចែកចាយដល់គ្រប់សាលាបឋមសិក្សា និងមធ្យមសិក្សាទូទាំងខេត្ត។


បរិស្ថាន
រដ្ឋបាលស្រុករតនមណ្ឌល ប្រារព្ធទិវាសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ «សហគមន៍ស្អាត ដោយគ្មានសំណល់ប្លាស្ទិក»
ស្រុករតនមណ្ឌល៖ រដ្ឋបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានរៀបចំប្រារព្ធទិវាសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ «សហគមន៍ស្អាត ដោយគ្មានសំណល់ប្លាស្ទិក» ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។


បរិស្ថាន
រដ្ឋបាលស្រុកឯកភ្នំ រៀបចំយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាន
ស្រុកឯកភ្នំ៖ រដ្ឋបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរៀបចំយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថានក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ក្រោមអធិបតីភាព លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ ។


បរិស្ថាន
រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំទិវាសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ “ចូលរួមយុទ្ធនាការសម្អាតភូមិដ្ឋានយើង”
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំទិវាសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ “ចូលរួមយុទ្ធនាការសម្អាតភូមិដ្ឋានយើង” ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវិមានឯករាជ្យ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ក្នុងខេត្ត លោកអភិបាលក្រុង ចៅសង្កាត់ ក្រុមប្រឹក្សាក្រុង សង្កាត់ និងលោកគ្រូ អ្នកគ្រូជាច្រើនរូបទៀត។


បរិស្ថាន
អាជ្ញាធរចុះកាយប្រឡាយ និងដំឡើងប្រព័ន្ធលូរំដោះទឹកជំនន់ នៅភូមិស្លក្រាម ឃុំវត្តតាមិម ដើម្បីសម្រួលការធ្វើដំណើរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
បាត់ដំបង៖ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងរដូវវស្សា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំវត្តតាមិម បានចុះអនុវត្តសកម្មភាពកាយប្រឡាយ និងដំឡើងប្រព័ន្ធលូរំដោះទឹក នៅតំបន់ទីប្រជុំជនភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។


បរិស្ថាន
រដ្ឋបាលក្រុងបាត់ដំបង អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមយុទ្ធនាការសម្អាតភូមិឋាន
បាត់ដំបង៖ យោងតាមការណែនាំរបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ស្តីពីការចូលរួមសម្អាតលំនៅឋាន និងបរិស្ថានក្នុងមូលដ្ឋាន រដ្ឋបាលក្រុងបាត់ដំបង សូមអំពាវនាវដល់ម្ចាស់លំនៅឋាន ម្ចាស់ដីទំនេរ ម្ចាស់អាជីវកម្ម អាហារដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ក្រុមហ៊ុន សហគ្រាស មន្ទីរ-អង្គភាព គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន វត្តអារាម ទីសក្ការបូជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ចូលរួមធ្វើយុទ្ធនាការបោសសម្អាតភូមិឋាន។


បរិស្ថាន
ក្រសួងបរិស្ថាន និងអាជ្ញាធរ បើកប្រតិបត្តិការសម្អាតបរិស្ថានករណីលេចធ្លាយប្រេងជិត ២០ម៉ឺនលីត្រ ពីទូរថភ្លើងក្រឡាប់នៅបាត់ដំបង
បាត់ដំបង៖ ក្រុមមន្ត្រីជំនាញក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្តបេសកកម្មយ៉ាងសកម្ម ដើម្បីទប់ស្កាត់ និងសម្អាតសំណល់ប្រេងម៉ាស៊ូតប្រមាណ ១៩៨,០០០ លីត្រ ដែលបានលេចធ្លាយចេញពីទូរថភ្លើងក្រឡាប់ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង។


បរិស្ថាន
ក្រសួងបរិស្ថាន និងក្រសួងធម្មការ និងសាសនា បានចែកធុងសំរាមចំនួន ៩១៦ធុង ដល់វត្តទាំង១៤ ក្រុង ស្រុក នៃខេត្តបាត់ដំបង ក្នុងការលើកកម្ពស់ភាពស្អាត បៃតង និរន្តភាព ស្របទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន
បាត់ដំបង៖ ក្រសួងបរិស្ថាន និងក្រសួងធម្មការ និងសាសនា បានចែកធុងសំរាមចំនួន ៩១៦ធុង ដល់វត្តទាំង១៤ ក្រុង ស្រុក នៃខេត្តបាត់ដំបង ក្នុងការលើកកម្ពស់ភាពស្អាត បៃតង និរន្តភាព ស្របទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង ដោយមានការនិមន្តអញ្ជើញចូលរួមពីលោក គុណសម្បត្តិ មុន្នីរ័ត្ន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង លោក អៀ គឹមឆេង អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង និងព្រះចៅអធិការវត្តទាំង១៤ក្រុង ស្រុកនៃខេត្តបាត់ដំបង។


បរិស្ថាន
ឯកឧត្តម សុខ លូ ជំរុញគ្រប់ភាគីពាក់ព័ន្ធចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងទិវាសំអាតពិភពលោកលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ ៥%នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ ដែលទិវានេះធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណអនុវិទ្យាល័យសោហឺ ក្រុងបាត់ដំបង។


បរិស្ថាន
ក្រុមការងារ អនុវត្តគម្រោងសាកល្បង ប្រព័ន្ធ ញែកសំណល់ ចាប់ផ្តើមផ្សព្វផ្សាយ តាមដាន និងត្រួតពិនិត្យការដឹកជញ្ជូនសំណល់តាមប្រភេទក្នុងក្រុងបាត់ដំបង
បាត់ដំបង៖ ក្រុមការងារអនុវត្តគម្រោងសាកល្បងប្រព័ន្ធ ញែកសំណល់នៅហ្នឹងប្រភព របស់សាលាក្រុងបាត់ដំបង បានចាប់ផ្តើមផ្សព្វផ្សាយ តាមដាន និងត្រួតពិនិត្យការដឹកជញ្ជូនសំណល់តាមប្រភេទ និងតាមការវិភាគ ដែលបានកំណត់ដោយរដ្ឋបាលក្រុងបាត់ដំបង។ សកម្មភាពនេះបានចាប់ផ្តើមពីសហគមន៍អភិវឌ្ឍន៍កំពង់ក្របី សង្កាត់ស្វាយប៉ោ កាលពីថ្ងៃទី ៧ កញ្ញា ២០២៦។


បរិស្ថាន
សកម្មភាពក្រុមអនាម័យចល័តក្រុងបាត់ដំបងដើម្បីសោភ័ណភាពនិងស្នាមញញឹម
ក្រុងបាត់ដំបង៖ ក្រុមអនាម័យចល័តក្រុងបាត់ដំបង បានបន្តអនុវត្តសកម្មភាពថែទាំ និងសម្អាតបរិស្ថាន ដើម្បីរក្សាអនាម័យ និងភាពស្រស់ស្អាតក្នុងទីក្រុង។ ការងារដែលបានបន្តនិង អនុវត្តជាប្រចាំក្នុង ខែកញ្ញា ឆ្នាំ ២០២៦ រួមមាន៖


បរិស្ថាន
«តំបន់រ៉ាមសារព្រែកទាល់» នៃតំបន់ជីវសាស្ត្របឹងទន្លេសាប ស្ថិតក្នុងខេត្តបាត់ដំបង ត្រូវបាន ដាក់បញ្ចូលទៅជា តំបន់ឧទ្យានបេតិកភណ្ឌអាស៊ាន ឆ្នាំ២០២៦
«តំបន់រ៉ាមសារព្រែកទាល់» នៃតំបន់ជីវសាស្ត្របឹងទន្លេសាប ស្ថិតក្នុងខេត្តបាត់ដំបង ត្រូវបានរដ្ឋសមាជិកអាស៊ានគាំទ្រ និងឯកភាពដាក់បញ្ចូលទៅជា តំបន់ឧទ្យានបេតិកភណ្ឌអាស៊ាន ឆ្នាំ២០២៦។ នេះបើយោងតាមការប្រកាសរបស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ។

