ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

ទេសចរណ៍
លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ដឹកនាំសមាជិកាសាខាខេត្ត តាំងបង្ហាញវប្បធម៌ និងផលិតផលខ្មែររបស់អ្នកខេត្តបាត់ដំបង ក្នុងកម្មវិធី «រាត្រីកម្ពុជា» នៅខេត្តសៀមរាប
លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយសសមាគមកាយប្ញទិ្ធនារីកម្ពុជាសាខាខេត្តបាត់ដំបង បានដឹកនាំសមាជិកាសាខាខេត្តចូលរួមតាំងបង្ហាញអំពីវប្បធម៌ ផលិតផលខ្មែរ ម្ហូបខ្មែរ បង្អែមខ្មែរ របស់អ្នកខេត្តបាត់ដំបង ក្នុងកម្មវិធី «រាត្រីកម្ពុជា» (Cambodia Night) ជាកម្មវិធីបិទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS)លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅខេត្តសៀមរាប ដោយមានការចូលរួមពីគណៈប្រតិភូជាង ១០០ប្រទេសជុំវិញពិភពលោក ។


ទេសចរណ៍
រសជាតិទុរេនទាក់ចិត្ត! រយៈពេល២សប្តាហ៍ភ្ញៀវទេសចរជិត ៥ម៉ឺននាក់ សម្រុកទៅកម្សាន្តនៅស្រុកសំឡូត នាដូវកាលបៃតង
បាត់ដំបង៖ ស្រុកសំឡូតបាននិងកំពុងក្លាយជាចំណុចអារម្មណ៍ នៃគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតប្រចាំខេត្តបាត់ដំបង នារដូវកាលបៃតងនេះ រយៈពេលពីរសប្តាហ៍ខែមិថុនានេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៥ម៉ឺននាក់ បានសម្រុកទៅលេងកម្សាន្ត ពិសេសនៅថ្ងៃចុងសប្តាហ៍ ដើម្បីភ្លក់រសជាតិទុរេនដ៏ល្បីល្បាញ និងគយគន់សម្រស់ធម្មជាតិតាមដងភ្នំនិងតាមចម្ការ ។


ទេសចរណ៍
«រួមគ្នាកំណត់វាសនាទេសចរណ៍បាត់ដំបង! មកចូលរួមព្រឹត្តិការណ៍ “ដេស្ទីណូរាម៉ា” ដើម្បីបញ្ចេញគំនិតរបស់អ្នក!»
តើបងប្អូនដឹងទេថា... ភ្ញៀវទេសចរដែលមកលេងខេត្តបាត់ដំបងរបស់យើង ពួកគាត់ចូលចិត្តទៅណាជាងគេ? ហើយតំបន់ណាខ្លះដែលយើងគួរតែអភិវឌ្ឍបន្ថែមទៀត?


ទេសចរណ៍
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង អំពាវនាវឱ្យសាធារណជន ចូលរួមក្នុងការតាំងបង្ហាញផែនទីលំហូរភ្ញៀវទេសចរក្នុងខេត្តបាត់ដំបង សម្រាប់ពិភាក្សាចែករំលែកគំនិត និងមតិយោបល់អំពីការអភិវឌ្ឍលំហូរទេសចរជាយុទ្ធសាស្ដ្រ
បាត់ដំបង៖ មន្ទីរទេសចរណ៍ខេត្ត បាត់ដំបង អំពាវនាវ ឱ្យ សាធារណជន ចូលរួមក្នុងការតាំងបង្ហាញផែនទីលំហូរភ្ញៀវទេសចរក្នុងខេត្តបាត់ដំបងសម្រាប់ពិភាក្សា ចែករំលែកគំនិត និងមតិយោបល់អំពីការអភិវឌ្ឍលំហូរទេសចរជាយុទ្ធសាស្ដ្រ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៦ ចាប់ពី ម៉ោង៩ព្រឹកដល់ម៉ោង៤រសៀល នៅមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង ។


ទេសចរណ៍
ត្រៀមលេចចេញរូបរាង! គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ នឹងប្រែក្លាយ «ភូមិបាក់ព្រា» ទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
បាត់ដំបង៖ តំបន់ទេសចរណ៍ធម្មជាតិភូមិបាក់ព្រា ជិតផ្លាស់ប្តូរមុខមាត់ថ្មីហើយ! កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ អាជ្ញាធរស្រុកឯកភ្នំ បានសហការ ជាមួយក្រសួងទេសចរណ៍ និងមន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សា និងវាយតម្លៃទីតាំងជាក់ស្តែង ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្នុងគោលបំណងរុញច្រានកំណើនសេដ្ឋកិច្ចមូលដ្ឋាន ឱ្យកាន់តែមានបរិយាបន្ន និងភាពធន់។

