ព័ត៌មានក្នុងខេត្ត

របាំបញ្ជាន់ស្រូវ គឺជារបាំប្រជាប្រិយមួយ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពជីវភាពសហគមន៍កសិករ  និងភាពសប្បាយរីករាយ ក្នុងរដូវប្រមូលផល
សិល្បៈនិងវប្បធម៌
របាំបញ្ជាន់ស្រូវ គឺជារបាំប្រជាប្រិយមួយ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពជីវភាពសហគមន៍កសិករ និងភាពសប្បាយរីករាយ ក្នុងរដូវប្រមូលផល
បាត់ដំបង៖ របាំបញ្ជាន់ស្រូវ គឺជារបាំប្រជាប្រិយមួយ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពជីវភាពសហគមន៍កសិករ និងភាពសប្បាយរីករាយ ក្នុងរដូវប្រមូលផល នេះបើតាមការលើកឡើង របស់លោក គួយ វិច្ឆិកា អនុប្រធានការិយាល័យសិល្បៈទស្សនីយភាពនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង។ របាំនេះ ដើមឡើយត្រូវបានបង្កើតឡើង ដោយជនជាតិភាគតិចព័រ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលបង្ហាញអំពីវិធី សាស្ត្រនៃការប្រមូលផលស្រូវបែបបុរាណ និងសាមគ្គីភាព ការជួយយកអាសារគ្នា របស់ប្រជាកសិករ ក្នុងសហគមន៍ ជាពិសេសចង់បង្ហាញ អំពីតម្លៃនៃស្រូវអង្ករ ដែលជា “មាសស” របស់កម្ពុជា។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត