ព័ត៌មានក្នុងខេត្ត

រដ្ឋបាលស្រុកភ្នំព្រឹក ចូលរួមថែទាំសុខុមាលភាពមន្ត្រីក្រោមឱវាទ
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកភ្នំព្រឹក ចូលរួមថែទាំសុខុមាលភាពមន្ត្រីក្រោមឱវាទ
រសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ លោក សុំ សុភ័ក្រ្ត អភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងមន្ត្រីរដ្ឋបាល លោក ហេង ហឿន មេឃុំពេជ្រចិន្តា បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ថវិកាចំនួន ១,២៥០,០០០ រៀល ជូនភរិយាលោក សំ ថីម អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម នៃរដ្ឋបាលស្រុកភ្នំព្រឹក ដែលទើបសម្រាលកូនថ្មីៗ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារវីរៈកងទ័ពការពារព្រំដែនទិសភ្នំដងរ៉ែក
សកម្មភាពអាជ្ញាធរ
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារវីរៈកងទ័ពការពារព្រំដែនទិសភ្នំដងរ៉ែក
បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ ដឹកនាំដោយលោក ប៊ី សុភាព ប្រធានគណៈកម្មាធិការអនុសាខា និងលោក ហឿន ឌឿ អនុប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនលោកយាយ ណយ ទុំ អាយុ ៩៦ ឆ្នាំ ដែលកំពុងមានជរាពាធ និងសម្រាកព្យាបាលនៅគេហដ្ឋាន ភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
គ្រួសារងាយរងគ្រោះបំផុត ចំនួន៦គ្រួសារ នៅឃុំរបស់មង្គល ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
សកម្មភាពអាជ្ញាធរ
គ្រួសារងាយរងគ្រោះបំផុត ចំនួន៦គ្រួសារ នៅឃុំរបស់មង្គល ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
បាត់ដំបង៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី ដឹកនាំដោយលោក ឡុង សុភឺន ប្រធានគណៈកម្មាធិការអនុសាខា និងសហការី បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ផ្តល់ជូនប្រជាពលរដ្ឋ ងាយរងគ្រោះ (ចាស់ជរា ស្រ្តីមេម៉ាយកូនច្រើន គ្រួសាទីទ័លក្រ ដើម្បីសម្រាលជីវភាព រស់នៅប្រចាំថ្ងៃ ចំនួន៦គ្រួសារ មកពីភូមិចំនួនពីរ ក្នុងឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋបាលក្រុងបាត់ដំបង ចុះពង្រឹងសណ្តាប់ធ្នាប់នៅផ្សារពោធិ៍វង្ស និងហាមដាច់ខាតការជួលចំណីផ្លូវធ្វើអាជីវកម្ម
សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងបាត់ដំបង ចុះពង្រឹងសណ្តាប់ធ្នាប់នៅផ្សារពោធិ៍វង្ស និងហាមដាច់ខាតការជួលចំណីផ្លូវធ្វើអាជីវកម្ម
ខេត្តបាត់ដំបង៖ អនុវត្តតាមបទបញ្ជារបស់លោក លាង វាសនា អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក ស៊ិន ណាវុធ អភិបាលរងក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងការដាក់តាំងទំនិញលក់ដូរ នៅសាលាសង្កាត់ចំការសំរោង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អាជ្ញាធរឃុំធិបតី សម្រេចដាក់លូ ១០ កង់ ឆ្លងកាត់ប្រឡាយជូនប្រជាពលរដ្ឋ លោកណៃ សុខន ក្រោយជួបដោះស្រាយ
សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំធិបតី សម្រេចដាក់លូ ១០ កង់ ឆ្លងកាត់ប្រឡាយជូនប្រជាពលរដ្ឋ លោកណៃ សុខន ក្រោយជួបដោះស្រាយ
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ អាជ្ញាធរឃុំធិបតី បានសម្រេចបញ្ចប់ករណីតវ៉ា ពាក់ព័ន្ធនឹងការកាយលូ ១០ កង់ឆ្លងកាត់ប្រឡាយចូលផ្ទះ និងស្រែរបស់ប្រជាពលរដ្ឋម្នាក់ គឺលោក ណៃ សុខន នៅភូមិរ៉ា ឃុំធិបតី។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២គ្រួសារ នៅឃុំព្រៃតូច ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២គ្រួសារ នៅឃុំព្រៃតូច ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី ដឹកនាំដោយលោក ឡុង សុភឺន ប្រធានស្តីទីគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់បណ្ដាលឲ្យប៉ើងតំបូលផ្ទះចំនួន២គ្រួសារ (២ខ្នងផ្ទះ) មកពីភូមិចំនួន២ក្នុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អាជ្ញាធរឃុំធិបតីចេញលិខិតអញ្ជើញភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដោះស្រាយករណីកាយលូកាត់ប្រឡាយ ១០ កង់ ដើម្បីបង្ហូរទឹកជួយកសិករផ្នែកខាងក្រោមសង្គ្រោះស្រូវ
សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំធិបតីចេញលិខិតអញ្ជើញភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដោះស្រាយករណីកាយលូកាត់ប្រឡាយ ១០ កង់ ដើម្បីបង្ហូរទឹកជួយកសិករផ្នែកខាងក្រោមសង្គ្រោះស្រូវ
បាត់ដំបង៖ លោក ផល សារី មេឃុំធិបតី ស្រុកគាស់ក្រឡ បានឱ្យដឹងថា នៅដើមសប្តាហ៍នេះ លោកនឹងចុះទៅពិនិត្យទីតាំងផ្ទាល់ និងចេញលិខិតអញ្ជើញភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋមកសម្រុះសម្រួល ដោះស្រាយករណីកាយលូ និងផ្លូវឆ្លងកាត់ប្រឡាយមួយកន្លែង នៅភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន២គ្រួសារ នៅសង្កាត់ចំការសំរោង  ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង
សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន២គ្រួសារ នៅសង្កាត់ចំការសំរោង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង
ខេត្តបាត់ដំបងៈ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង ដឹកនាំដោយលោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាទៅផ្តល់ ជូនប្រជាពលរដ្ឋ‌ ដែលរងគ្រោះដោយអគ្គិភ័យ ចំនួន ២គ្រួសារ(២ខ្នងផ្ទះ) រងគ្រោះ កាលពីថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិ វត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
មន្ត្រីជំនាញខេត្តបាត់ដំបង ផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋជិត ២០,០០០ នាក់ ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០២៦
សកម្មភាពអាជ្ញាធរ
មន្ត្រីជំនាញខេត្តបាត់ដំបង ផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋជិត ២០,០០០ នាក់ ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០២៦
បាត់ដំបង៖ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០២៦ សមត្ថកិច្ចបានបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៥ ឆ្នាំឡើង ចំនួន ១៨,០៦៩ នាក់ (ប្រុស ៧,១៥៩ នាក់)។ ក្នុងនោះ រួមមានព្រះសង្ឃចំនួន ១០ អង្គ និងប្រជាពលរដ្ឋចំណាកស្រុកមកពីខេត្តផ្សេងៗចំនួន ៥ នាក់។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
បង្រ្កាបករណីជីករ៉ែមាសខុសច្បាប់នៅស្រុកភ្នំព្រឹក ឃាត់ខ្លួនមនុស្ស៧នាក់ ចាត់ការតាមច្បាប់

ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យនៅឃុំអូរតាគី ទទួលបានអំណោយមនុស្សធម៌  ពីអនុសាខាកាកបាទក្រហមកម្ពុជាថ្មគោល
សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យនៅឃុំអូរតាគី ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាថ្មគោល
បាត់ដំបង៖ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាថ្មគោល ដែលដឹកនាំដោយលោក តេង គឹមស៊ាន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល និងសហការី រួមដំណើរជាមួយក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាស្រុកទៅផ្តល់ ជូនគ្រួសារប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ចំនួន១គ្រួសារ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៖២០នាទីរសៀល ស្ថិតនៅនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បន្តចុះត្រួតពិនិត្យទីតាំងលក់ម្ហូបអាហារ និងឱសថ ដើម្បីបង្ការទំនិញហួសកាលបរិច្ឆេទ
សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បន្តចុះត្រួតពិនិត្យទីតាំងលក់ម្ហូបអាហារ និងឱសថ ដើម្បីបង្ការទំនិញហួសកាលបរិច្ឆេទ
ខេត្តបាត់ដំបង៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបន្តចុះត្រួតពិនិត្យទីតាំងលក់ម្ហូបអាហារ ឱសថស្ថាន និងទីតាំងលក់គ្រឿងឧបភោគបរិភោគមួយចំនួននៅក្នុងក្រុងបាត់ដំបង ដើម្បីស្វែងរកទំនិញ និងឱសថផុតកាលបរិច្ឆេទប្រើប្រាស់ (ខូចគុណភាព) ដែលនៅតែដាក់លក់លើទីផ្សារ។ ការត្រួតពិនិត្យនេះបានធ្វើឡើងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ នាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១គ្រួសារ នៅឃុំឈើទាល
សកម្មភាពអាជ្ញាធរ
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ នាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១គ្រួសារ នៅឃុំឈើទាល
(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រេង សុខា អភិបាលស្រុកនិងជា ប្រធានគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ចាត់អោយលោកស្រី សួង ស៊ីណា អភិបាលរងស្រុក និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារ លោកស្រី ជុំសារឿន អាយុ៣១ឆ្នាំ ដែលជាប្រជាពលរដ្ឋងាយរងគ្រោះបំផុតកំពុងជួបការលំបាកក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ ស្ថិនៅភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ មានមតិសំណេះសំណាលនាឱកាសនោះ ក្នុងនាមលោក ស្រេង សុខា លោកស្រី សួង ស៊ីណាតបានពាំនាំ នូវប្រសាសន៍របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការ សាខាខេត្ត ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយមិន ប្រកាន់ពីនិន្នាការណាមួយឡើយ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត