ព័ត៌មានក្នុងខេត្ត

ប្រធានក្រុមប្រឹក្សាសមាគមគ្រូពេទ្យកុមារកម្ពុជា ៖ គ្រូពេទ្យត្រូវតែមានក្រមសីលធម៌  ដើម្បីធានាថា ការបំពេញវិជ្ជាជីវៈប្រកបដោយគុណភាព
សុខាភិបាល
ប្រធានក្រុមប្រឹក្សាសមាគមគ្រូពេទ្យកុមារកម្ពុជា ៖ គ្រូពេទ្យត្រូវតែមានក្រមសីលធម៌ ដើម្បីធានាថា ការបំពេញវិជ្ជាជីវៈប្រកបដោយគុណភាព
បាត់ដំបង ៖ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាសមាគមគ្រូពេទ្យកុមារកម្ពុជា ឯកឧត្តម ហេង សុទ្ធី បានថ្លែងថា គ្រូពេទ្យគ្រប់រូបត្រូវតែមានក្រមសីលធម៌ ដើម្បីធានាថា ការបំពេញវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវ គុណភាព និងជៀសវាងកំហុសឆ្គងវិជ្ជាជីវៈ ដែលនាំឱ្យបាត់បង់នូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ ។ ថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ផ្នែកវេជ្ជសាស្ត្រកុមារ ឆ្នាំ២០២៦ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីវេជ្ជបណ្ឌិតជាសមាជិកសមាគមគ្រូពេទ្យកុមារកម្ពុជា មកពីមន្ទីរពេទ្យនានា ក្នុងភូមិភាគបាត់ដំបង សរុបចំនួន៣០រូប ។ កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលកុមារ និងការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីសុខាភិបាលឱ្យស្របតាមការវិវឌ្ឍន៍នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសុខាភិបាលសម័យទំនើប ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារជំងឺមិនឆ្លង និងស្តារនីតិសម្បទា នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
សុខាភិបាល
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារជំងឺមិនឆ្លង និងស្តារនីតិសម្បទា នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
បាត់ដំបង៖ អគារជំងឺមិនឆ្លង និងស្តារនីតិសម្បទា នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សាធារណរដ្ឋកូរ៉េតាមរយៈមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ(KOFIH) ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម គីម សុងតេ (KIM Sungtai) អគ្គកុងស៊ុលកូរ៉េ ប្រចាំកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង លោក លោកស្រី ប្រធាន អនុប្រធាន មកពីមន្ទីរអង្គភាពនានាក្នុងខេត្ត ព្រមទាំងលោក លោកស្រី អភិបាល អភិបាលរង ក្រុងស្រុកនៃខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត