ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
បាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកព្រឹទ្ធបាលឯក ផាត់ ជាយដែន កងពលតូចថ្មើរជើង លេខ៥២ យោធភូមិភាគទី៥
បាត់ដំបង៖ នៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កៀង វឌ្ឍនៈ ជំនួយការអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អនុសាខាស្រុកសំឡូត បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនក្រុមគ្រួសារសព ចំពោះមរណភាព លោកព្រឹទ្ឋបាលឯក ផាត់ ជាយដែន កងពលតូចថ្មើរជើង លេខ៥២ យោធភូមិភាគទី៥។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតហ្វីលីពីននិងរដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម សេនេន ធី. ម៉ាងកាលីឡេ (Senen T. Mangalile) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតហ្វីលីពីននិងរដ្ឋបាលខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន បើកសិក្ខាសាលាពិនិត្យឡើងវិញនូវមុខងារប្រតិភូកម្ម និងវឌ្ឍនភាពការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តបាត់ដំបង
បាត់ដំបង៖ ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន និងពិនិត្យឡើងវិញនូវមុខងារដែលបានធ្វើប្រតិភូកម្មទៅមន្ទីរព័ត៌មាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានប្រារព្ធធ្វើឡើងនៅខេត្តបាត់ដំបង រយះពេល២ថ្ងៃ ថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការនិងជាអនុប្រធានប្រចាំការគណៈកម្មការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី លោក ហេងវណ្ណនី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តមអភិបាលនៃគណអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងមន្ទីរព័ត៌មានរាជធានី-ខេត្ត និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម រស់ ថាន់សន និងលោក ហ៊ាង វុទ្ធី ធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងព័ត៌មាន ជូនដល់សិក្ខាកាមមន្ទីរព័ត៌មានរាជធានី-ខេត្ត
បាត់ដំបង៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងព័ត៌មាន និងលោក ហ៊ាង វុទ្ធី មន្ត្រីអធិការដ្ឋានក្រសួងព័ត៌មាន បានធ្វើបទបង្ហាញជូនដល់សិក្ខាកាមដែលជាមន្ត្រីមកពីមន្ទីរព័ត៌មានរាជធានី-ខេត្ត ក្នុងកម្មវិធីសិក្ខាសាលាស្តីពី «វឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងព័ត៌មាន» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាពលើការអនុវត្តការងារពិសោធន៍បឋមលើសម្ភារៈសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
បាត់ដំបង៖នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នូ វឌ្ឍនៈ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំដឹកនាំក្រុមការងារចុះពិនិត្យទីតាំងពិសោធន៍ និងប្រគល់នូវវិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាពដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ មិន មួន ដែលត្រូវជាជីតាបង្កើតរបស់ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ
បាត់ដំបង: រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ មិន មួន ដែលត្រូវជាជីតាបង្កើតរបស់ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមហ៊ុន យ៉ូស សហការជាមួយសាខាសមាគមនារីក្រសួងមហាផ្ទៃ ចូលរួមជាកម្លាំងជួរក្រោយ គាំទ្រដល់កងទ័ពជួរមុខនៅខេត្តបាត់ដំបង
បាត់ដំបង: ក្រុមហ៊ុន យ៉ូស សហការជាមួយសាខាសមាគមនារីក្រសួងមហាផ្ទៃ ចូលរួមជាកម្លាំងជួរក្រោយ គាំទ្រដល់កងទ័ពជួរមុខ នៅខេត្តបាត់ដំបង ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅស្រុកសំឡូត ក្រោមអធិបតីភាព លោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃណ៍គណៈកម្មការសាខាសមគមន៍នារីក្រសួងមហាផ្ទៃ តំណាងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមន៍នារីក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ្វ៊ូដ និងបើវើរិច ព្រមទាំងលោកអភិបាលស្រុក កងកម្លាំងនគរបាលព្រំដែនគោក កងកម្លាំងយោធាប្រចាំទិសសំឡូត។


សកម្មភាពថ្នាក់ដឹកនាំ
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃដឹកនាំកិច្ចប្រជុំជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋខ្មែរក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
បាត់ដំបង៖ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលបន្ទុករួម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ បន្តនាំយកអំណោយផ្ដល់ជូនពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀង២០០គ្រួសារនៅក្រុងបាត់ដំបង
បាត់ដំបង៖នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយរបស់សប្បុរសជនផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២០០គ្រួសារនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំវាយតម្លៃពាក់កណ្តាលអាណត្តិគម្រោងលើកកម្ពស់គុណភាពសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារកទើបកើត
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារវាយតម្លៃមកពីមូលនិធិថែទាំសុខភាពអន្តរជាតិកូរ៉េ (KOFIH) ដែលរួមមានអ្នកជំនាញពីទីស្នាក់ការកណ្តាល និងទីប្រឹក្សាឯករាជ្យ ក្នុងក្របខ័ណ្ឌនៃការវាយតម្លៃពាក់កណ្តាលអាណត្តិគម្រោង «ការលើកកម្ពស់គុណភាពសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារកទើបកើត នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា» (EmONC) ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាអន្តរជាតិស្តីពីការអប់រំគ្រូបង្រៀនសតវត្សរ៍ទី២១លើកទី១ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង
បាត់ដំបង៖នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាអន្តរជាតិស្តីពីការអប់រំគ្រូបង្រៀនសតវត្សរ៍ទី២១ លើកទី១ ព្រមទាំងពិព័រណ៍ស្ទែម និងពិព័រណ៍សៀវភៅដែលរៀបចំដោយវិទ្យាស្ថានគរុកោសល្យបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តផ្ដល់ជូនពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀង១៥០គ្រួសារបន្ថែមទៀត ក្នុងស្រុកសំឡូត
បាត់ដំបង៖នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៥០គ្រួសារនៅក្នុង ឃុំតាសាញ ឃុំមានជ័យ ឃុំស៊ុង ឃុំសំឡូត ឃុំកំពង់ល្ពៅ ឃុំតាតោក និងឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

