ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សកម្មភាពថ្នាក់ដឹកនាំ
គ្រឿងឧបភោគបរិភោគ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាមួយរដ្ឋបាលស្រុកថ្មគោល ខេត្តបាត់ដំបង ចូលជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៦០ គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ពីស្ទឹងបវេល តាំងពីយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦។ ប្រជាពលរដ្ឋទាំងនេះត្រូវបានជម្លៀសចេញពីភូមិប៉ោយរុំជ័យ ឃុំរោងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ពិនិត្យស្ថានភាពប្រព័ន្ធលំហូរទឹកធម្មជាតិ ស្រុករតនៈមណ្ឌល
បាត់ដំបង៖ ឯកឧត្តម ចាន់ស៊ីណាត រដ្ឋាលេខាធិការ និងជាតំណាងឯកឧត្តម ថោក ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធលំហូរទឹកធម្មជាតិ ក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ការចុះពិនិត្យនេះ មានការចូលរួមពីរដ្ឋបាលស្រុក និងក្រុមការងារបច្ចេកទេស នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកមោងឫស្សី ដាំបង្គោលសូឡា តាមបណ្ដោយផ្លូវជាតិលេខ ៥
រដ្ឋបាលស្រុកមោងឫស្សី ខេត្តបាត់ដំបង ដឹកនាំដោយលោក ទុន សុផន អភិបាលស្រុកមោងឫស្សី បាននាំមន្ត្រី និងក្រុមការងារចូលរួមដាំបង្គោលសូឡា តាមបណ្ដោយផ្លូវជាតិលេខ ៥។ ការងារនេះធ្វើឡើងក្នុងកិច្ចសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីលើកកម្ពស់សោភ័ណភាព និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅ ព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ម៉េតរ៉ា វីចិត្រសុខ លូ អញ្ជើញចូលរួមពិធីរាប់បាត្របុណ្យកាន់បិណ្ឌវេនទី១ របស់រដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ម៉េតរ៉ា វីចិត្រសុខ លូ បានអញ្ជើញចូលរួមពិធីរាប់បាត្របុណ្យកាន់បិណ្ឌវេនទី១ របស់រដ្ឋបាលខេត្តបាត់ដំបង នៅក្នុងបរិវេណវត្តពោធិ៍វាល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យកម្ពស់ទឹកស្ទឹងសង្កែ និងស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រស្រុកឯកភ្នំ
បាត់ដំបង៖នៅល្ងាចថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកស្ទឹងសង្កែ និងជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រស្រុកឯកភ្នំបន្ទាប់ពី កម្ពស់ ទឹក ហក់ឡើងខ្លាំង ដោយសារ មាន ភ្លៀង ធ្លាក់ ច្រើន ជាប់ ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរដល់បេក្ខជនប្រឡងជាប់និទ្ទេស A ក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ១០ សីហា ២០២៦ កន្លងទៅ។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សិក្ខាសាលាថ្នាក់ជាតិ ស្តីពីកិច្ចជួយសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
បាត់ដំបង ៖ សិក្ខាសាលាថ្នាក់ជាតិ ស្តីពីកិច្ចជួយសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារក្លាស់ស៊ី ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ មានគោលបំណងដើម្បីពង្រឹងយន្តការ និងបទដ្ឋានគតិយុត្ត ជំរុញការផ្តល់សេវាដល់ជនមានពិការភាព និងអនុវត្តវិធីសាស្ត្រនានា ដែលគាំទ្រដល់ការគោរពសិទ្ធិ និងការឧបត្ថម្ភគាំទ្រ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងជនមានពិការភាពទូទៅផងដែរ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ នៅសង្កាត់អូរចារ ក្រុងបាត់ដំបង
បាត់ដំបង៖ នៅរសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ៥០គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ។


សកម្មភាពថ្នាក់ដឹកនាំ
ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដាក់ប្រធានបទសំខាន់ចំនួន៧ ដល់អាជ្ញាធរមូលដ្ឋានស្រុកបាណន់ រួមគ្នាស្វែងរក និងដោះស្រាយបញ្ហាប្រឈម ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
បាត់ដំបង ៖ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ប៉ុល លឹម បានដាក់ប្រធានបទសំខាន់ចំនួន៧ ដល់អាជ្ញាធរមូលដ្ឋានស្រុកបាណន់ ដើម្បីរួមគ្នាស្វែងរកបញ្ហាប្រឈមនានាទាក់ទងនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុវត្ថិភាព ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ចុះពិនិត្យការងារបណ្តុះបណ្តាលជំនាញកែច្នៃអាហារ ផ្លែឈើ និងជំនាញឆុងកាហ្វេ និងភេសជ្ជៈ នៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
បាត់ដំបង ៖ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ និងសហការី ចុះពិនិត្យដោយផ្ទាល់លើការងារបណ្តុះបណ្តាលជំនាញកែច្នៃអាហារ ផ្លែឈើ និងជំនាញឆុងកាហ្វេ និងភេសជ្ជៈ សម្រាប់សិក្ខាកាមជាយុវជន ប្រជាពលរដ្ឋ និងអតីតពលករមកពីប្រទេសថៃ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបានរយៈពេល២ខែ នៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកមោងឫស្សី
បាត់ដំបង៖ឯកឧត្ដម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ទន់ សុផន ជាអភិបាលនៃគណៈអភិបាលស្រុកមោងឫស្សីដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកមោងឫស្សី។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែសីហា ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីបើក សន្និបាតបូកសរុប សមិទ្ធផលរដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥
រដ្ឋបាលស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានប្រារព្ធពិធីបើកសន្និបាតបូកសរុបសមិទ្ធផលរបស់រដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ តាមប្រព័ន្ធអនឡាញ (Zoom Meeting) នៅសាលប្រជុំ សាលាស្រុករតនៈមណ្ឌលនាថ្ងៃទី ៧–៨ ខែកក្កដា ឆ្នាំ ២០២៦ ។

