ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

គ្រោះធម្មជាតិ
ទឹកជំនន់ភ្លៀងប៉ះពាល់ប្រជាពលរដ្ឋ ១៣៨ គ្រួសារ និងខូចផ្លូវជាងមួយគីឡូម៉ែត្រ នៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
ក្រុងបាត់ដំបង៖ ផ្អែកតាមរបាយការណ៍បឋមរបស់ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងនៅសង្កាត់ព្រែកព្រះស្តេច។


គ្រោះធម្មជាតិ
ជំនន់ទឹកស្ទឹងសង្កែវាយប្រហារស្រុកឯកភ្នំ ប៉ះពាល់ផ្ទះពលរដ្ឋជិត ២ពាន់ខ្នង និងខូចខាតផ្លូវថ្នល់ ដំណាំកសិកម្មជាច្រើន
ខេត្តបាត់ដំបង៖ ស្ថានភាពជំនន់ទឹកស្ទឹងសង្កែបាន និងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំកសិកម្មជាច្រើន នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង។


គ្រោះធម្មជាតិ
ឥទ្ធិពលព្យុះ «ស៊ូរីហ្គាអេ» បង្កឱ្យមានភ្លៀងធ្លាក់ជាប់គ្នា នៅបាត់ដំបង ប៉ុន្តែស្ទឹងសង្កែមិនទាន់ប្រឈមជំនន់ទឹកភ្លៀង
បាត់ដំបង៖ ឥទ្ធិពលព្យុះទី២៦ ឈ្មោះ «ស៊ូរីហ្គាអេ» (Surigae) បានបង្កឱ្យមានភ្លៀងធ្លាក់ និងរលឹមជាបន្តបន្ទាប់ ចាប់តាំងពីយប់រហូតដល់ថ្ងៃត្រង់ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង ជាពិសេសក្នុងក្រុងបាត់ដំបង។ ទោះជាយ៉ាងណា អាជ្ញាធរបញ្ជាក់ថា កម្ពស់ទឹកស្ទឹងសង្កែនៅតែធម្មតា និងមិនទាន់ប្រឈមនឹងជំនន់ទឹកភ្លៀងឡើយ។

គ្រោះធម្មជាតិ
បាត់ដំបងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ជាមួយខ្យល់កន្ត្រាក់ ក្នុងរយៈពេល ៣ថ្ងៃនេះ
បាត់ដំបង៖ បើតាមមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៦ បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស ដោយជម្រាបជូនសាធារណជនថា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ ភូមិសាស្ត្រខេត្តបាត់ដំបង នឹងទទួលឥទ្ធិពលពីជម្រាលសម្ពាធខ្សោយ។


គ្រោះធម្មជាតិ
ស្ថានភាពទឹកស្ទឹងសង្កែ ឡើងយ៉ាងគំហុក ធ្វើឱ្យជន់លិចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងដំណាំរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង
បាត់ដំបង ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែ ដែលធ្វើឱ្យប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំរបស់ប្រជាពលរដ្ឋ ។


គ្រោះធម្មជាតិ
មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បញ្ជាក់ពីមូលហេតុនៃការហក់ឡើងកម្ពស់ទឹកស្ទឹងសង្កែ និងអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងបង្កើនការប្រុងប្រយ័ត្ន
បាត់ដំបង៖លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ពីមូលហេតុនៃការហក់ឡើងកម្ពស់ទឹកស្ទឹងសង្កែ និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងសង្កែ ពិសេសអ្នកស្រុកឯកភ្នំបង្កើនការប្រុងប្រយ័ត្ន។


គ្រោះធម្មជាតិ
ក្រុមការងារផលិតកម្មរដ្ឋាករទឹកបាត់ដំបង បានរៀបចំកែសម្រួល និងដំឡើងដំណើរការបូមទឹក ឱ្យសមស្របទៅតាមការប្រែប្រួលនៃកម្រិតទឹកស្ទឹងសង្កែ កំពុងហក់ឡើង
បាត់ដំបង ៖ ក្រុមការងារផលិតកម្មរដ្ឋាករទឹកបាត់ដំបង ដឹកនាំដោយឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានចុះរៀបចំកែសម្រួល និងដំឡើងដំណើរការបូមទឹកឆៅពីស្ទឹងសង្កែ ឱ្យសមស្របទៅតាមការប្រែប្រួលនៃកម្រិតទឹកស្ទឹងសង្កែ ដែលកំពុងតែហក់ឡើងខ្លាំង ។


គ្រោះធម្មជាតិ
ជំនន់ទឹកភ្លៀងនៅស្រុកសំឡូតបានស្រកទៅវិញហើយ និងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋឡើយ
បាត់ដំបង៖ ជំនន់ទឹកភ្លៀងដែលបានកើតឡើងភ្លាមៗនៅស្រុកសំឡូត កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានស្រកចុះទៅវិញជាបន្តបន្ទាប់ ដោយមិនបានបង្កការខូចខាត ឬផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាននោះទេ មកទល់ថ្ងៃទី៣០ខែសីហានេះ។


គ្រោះធម្មជាតិ
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី នាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ២ គ្រួសារ នៅឃុំព្រៃតូច
(បាត់ដំបង)៖ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឲ្យដំបូលផ្ទះប៉ើងចំនួន ២ គ្រួសារ មកពីភូមិចំនួន ២ ក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានទទួលការយកចិត្តទុកដាក់ និងជួយសង្គ្រោះទាន់ពេលវេលាពីសំណាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី កាលពីព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦។


គ្រោះធម្មជាតិ
រដ្ឋបាលក្រុងបាត់ដំបង នាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ
បាត់ដំបង៖ ព្រឹកថ្ងៃទី ១៦ សីហា ២០២៦ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ២ ខ្នង និងផ្ទះមួយខ្នងទៀតរងគ្រោះបន្តិចបន្តួច នៅភូមិរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។


គ្រោះធម្មជាតិ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ និងពិនិត្យការអន្តរាគមន៍បញ្ជូនទឹកជួយសង្រ្គោះស្រូវនៅក្នុងខេត្តបាត់ដំបង
បាត់ដំបង៖នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកកង្ហត ស្ថិតក្នុងស្រុកបាណន់ និងជួបសំណេះសំណាលជាមួយប្រជាកសិករជួបបញ្ហាខ្វះទឹកស្រោចស្រពស្រូវនៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ។


គ្រោះធម្មជាតិ
អភិបាលស្រុកឯកភ្នំ ចុះពិនិត្យផ្លូវខូចខាតជាង ១ ពាន់ម៉ែត្រ និងបញ្ជាឱ្យកងកម្លាំងត្រៀមជួយសង្គ្រោះពលរដ្ឋ ខណៈទឹកស្ទឹងសង្កែនៅតែស្ថិតក្នុងកម្រិតប្រកាសអាសន្ន
បាត់ដំបង ៖ ស្ថានភាពទឹកជំនន់ស្ទឹងសង្កែ បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងស្រុកឯកភ្នំ រងផលប៉ះពាល់ និងខូចខាតយ៉ាងខ្លាំង។ អាជ្ញាធរស្រុកបានចុះពិនិត្យផ្ទាល់ និងបញ្ជាឱ្យកងកម្លាំងទាំងអស់ត្រៀមលក្ខណៈអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា។


គ្រោះធម្មជាតិ
ទឹកស្ទឹងសង្កែកំពុងហក់ឡើងខ្លាំង! អាជ្ញាធរស្រុកឯកភ្នំអំពាវនាវឲ្យប្រុងប្រយ័ត្នខ្ពស់ និងផ្អាកការធ្វើដំណើររបស់រថយន្តធុនធ្ងន់លើផ្លូវខេត្តលេខ ១៥៦
បាត់ដំបង៖ នៅថ្ងៃទី ១៥ ខែកក្កដា ២០២៦ រដ្ឋបាលស្រុកឯកភ្នំបានចេញសេចក្តីជូនដំណឹងបន្ទាន់ ស្តីពីការត្រៀមបង្ការគ្រោះធម្មជាតិ និងការរឹតបន្តឹងចរាចរណ៍ ដោយសារទឹកស្ទឹងសង្កែកំពុងកើនឡើងខ្លាំង។

