ព័ត៌មានក្នុងខេត្ត

ជំនន់ទឹកភ្លៀងបានប៉ះពាល់ផលដំណាំប្រជាពលរដ្ឋនៅស្រុកសំឡូតជាង ១០០ គ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត
គ្រោះធម្មជាតិ
ជំនន់ទឹកភ្លៀងបានប៉ះពាល់ផលដំណាំប្រជាពលរដ្ឋនៅស្រុកសំឡូតជាង ១០០ គ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត
បាត់ដំបង ៖ ភ្លៀងធ្លាក់ជាច្រើនថ្ងៃបន្តបន្ទាប់ បង្កជាជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើន នៅឃុំចំនួន ៥ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ខណៈអាជ្ញាធរបានចុះអន្តរាគមន៍ និងស្រង់ទិន្នន័យបន្ថែម។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ភ្លៀងធ្លាក់ខ្លាំង! ត្រៀមខ្លួនបែបណាដើម្បីការពារក្រុមគ្រួសារពីទឹកជំនន់?
គ្រោះធម្មជាតិ
ភ្លៀងធ្លាក់ខ្លាំង! ត្រៀមខ្លួនបែបណាដើម្បីការពារក្រុមគ្រួសារពីទឹកជំនន់?
ស្របពេលដែលរដូវវស្សាចូលមកដល់ និងស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ជាពិសេសតាមតំបន់ភ្នំ និងស្រុកស្រែចម្ការ ដូចជា ស្រុកសំឡូត ដែលបណ្តាលឲ្យទឹកជំនន់លិចផ្លូវ ស្ពាន ចម្ការផលដំណាំ និងធ្វើឲ្យកម្រិតទឹកស្ទឹងសង្កែឡើងខ្ពស់គួរឲ្យកត់សម្គាល់។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីធានាសុវត្ថិភាពដល់ជីវិត សមាជិកគ្រួសារ និងកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
លោក ប៊ី សុភាព អភិបាលស្រុកឯកភ្នំចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែដែលធ្វើឱ្យប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងដំណាំរបស់ប្រជាពលរដ្ឋ
គ្រោះធម្មជាតិ
លោក ប៊ី សុភាព អភិបាលស្រុកឯកភ្នំចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែដែលធ្វើឱ្យប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងដំណាំរបស់ប្រជាពលរដ្ឋ
បាត់ដំបង៖នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងក្រុមការងារ គ.គ.ម.ស ស្រុកឯកភ្នំ ចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែដែលធ្វើឲ្យប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ផ្លូវស្ពានខូចខាតដោយជំនន់ទឹកភ្លៀងត្រូវបានជំនាញនិងអាជ្ញាធរស្រុកសំឡូតអន្តរាគមន៍ស្ដារធ្វើចរាចរណ៍ធម្មតាឡើងវិញ
គ្រោះធម្មជាតិ
ផ្លូវស្ពានខូចខាតដោយជំនន់ទឹកភ្លៀងត្រូវបានជំនាញនិងអាជ្ញាធរស្រុកសំឡូតអន្តរាគមន៍ស្ដារធ្វើចរាចរណ៍ធម្មតាឡើងវិញ
បាត់ដំបង៖លោក តុល ភន អភិបាលស្តីទីនៃគណៈអភិបាលស្រុកសំឡូត ថ្លែងឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តស្រុកសំឡូតបានស្រកចុះតែភ្លៀងនៅបន្តរលឹម ខណៈផ្លូវស្ពានដែលខូចខាតដោយជំនន់ទឹកភ្លៀងត្រូវបានមន្ទីរជំនាញនិងអាជ្ញាធរអន្តរាគមន៍ស្ដារធ្វើចរាចរណ៍ធម្មតាឡើងវិញ។លោក តុល ភន ឱ្យដឹងបន្ថែមថា បន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកចុះ អាជ្ញាធរឃុំទាំង៧នៃស្រុកសំឡូតកំពុងចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់លើដំណាំកសិកម្ម។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ភ្លៀងធ្លាក់ជាប់ៗគ្នា បង្កជាជំនន់ទឹកភ្លៀងធ្វើឱ្យផ្លូវ និងស្ពានមួយចំនួននៅស្រុកសំឡូតរងការខូចខាត និងជន់លិច
គ្រោះធម្មជាតិ
ភ្លៀងធ្លាក់ជាប់ៗគ្នា បង្កជាជំនន់ទឹកភ្លៀងធ្វើឱ្យផ្លូវ និងស្ពានមួយចំនួននៅស្រុកសំឡូតរងការខូចខាត និងជន់លិច
បាត់ដំបង៖ ដោយសារឥទ្ធិពលនៃភ្លៀងធ្លាក់ជាប់ៗគ្នានៅតំបន់ភាគពាយ័ព្យ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្កឱ្យកើតមានជំនន់ទឹកភ្លៀង បណ្តាលឱ្យផ្លូវ និងស្ពានមួយចំនួន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅស្រុកសំឡូត ខេត្តបាត់ដំបង រងការជន់លិច និងខូចខាតជាបណ្តោះអាសន្ន ដែលបង្កផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសនៅចំណុចស្ទឹងក្រញូង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានណែនាំដល់អង្គភាពពាក់ព័ន្ធ ត្រៀមលក្ខណៈឆ្លើយតបគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង ជូនពលរដ្ឋបានទាន់ពេលវេលា
គ្រោះធម្មជាតិ
មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានណែនាំដល់អង្គភាពពាក់ព័ន្ធ ត្រៀមលក្ខណៈឆ្លើយតបគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង ជូនពលរដ្ឋបានទាន់ពេលវេលា
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានជម្រាបជូនថ្នាក់ដឹកនាំមន្ទីរ ប្រធានស្រុកប្រតិបត្តិទាំង៥ ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពទាំងអស់ និងមន្ត្រីពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ការឆ្លើយតបការងារសុខាភិបាលចំពោះស្ថានភាពគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង ដែលអាចកើតមានជាយថាហេតុ ក្នុងរដូវវស្សានេះ ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ជំនន់ទឹកភ្លៀងនៅស្រុកសំឡូតកំពុងស្រកចុះ ខណៈមន្ទីរជំនាញ និងអាជ្ញាធរស្រុកចុះវាយតម្លៃផលប៉ះពាល់
គ្រោះធម្មជាតិ
ជំនន់ទឹកភ្លៀងនៅស្រុកសំឡូតកំពុងស្រកចុះ ខណៈមន្ទីរជំនាញ និងអាជ្ញាធរស្រុកចុះវាយតម្លៃផលប៉ះពាល់
បាត់ដំបង៖លោក តុល ភន អភិបាលស្តីទីនៃគណៈអភិបាលស្រុកសំឡូត បានថ្លែងឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តស្រុកសំឡូតបានស្រកចុះជាបន្តបន្ទាប់ប៉ុន្តែនៅមានភ្លៀងរលឹម ខណៈមន្ទីរជំនាញ និងអាជ្ញាធរស្រុកកំពុងចុះពិនិត្យវាយតម្លៃផលប៉ះពាល់។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបើកទ្វារទឹកអាងពហុបំណងបាត់ដំបងបង្ហូរចូលស្ទឹងសង្កែដើម្បីបន្ធូបរិមាណទឹក
គ្រោះធម្មជាតិ
មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបើកទ្វារទឹកអាងពហុបំណងបាត់ដំបងបង្ហូរចូលស្ទឹងសង្កែដើម្បីបន្ធូបរិមាណទឹក
មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបើកទ្វារទឹកអាងពហុបំណងបាត់ដំបងបង្ហូរចូលស្ទឹងសង្កែដើម្បីបន្ធូបរិមាណទឹកអាង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឯកឧត្តម សុខ លូ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន២៣គ្រួសារ នៅស្រុកភ្នំព្រឹក
គ្រោះធម្មជាតិ
ឯកឧត្តម សុខ លូ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន២៣គ្រួសារ នៅស្រុកភ្នំព្រឹក
បាត់ដំបង៖អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៣គ្រួសារនៅភូមិចំនួន២ នៃឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ នាំយកអំណោយ ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៧គ្រួសារ នៅឃុំកោះជីវាំង
គ្រោះធម្មជាតិ
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ នាំយកអំណោយ ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៧គ្រួសារ នៅឃុំកោះជីវាំង
បាត់ដំបង៖ឆ្លើយតបភ្លាមៗទៅនឹងការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ បាននាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ទៅចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋរងគ្រោះចំនួន០៧គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ។ កាលពីព្រឹកថ្ងៃថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
មន្ត្រីជំនាញ និងអាជ្ញាធរកំពុងតាមដាន និងស្រង់ទិន្នន័យត្រៀមសង្គ្រោះស្រូវដែលរងផលប៉ះពាល់ជិត ២ម៉ឺនហិកតា នៅស្រុកឯកភ្នំ និងស្រុកសង្កែ
គ្រោះធម្មជាតិ
មន្ត្រីជំនាញ និងអាជ្ញាធរកំពុងតាមដាន និងស្រង់ទិន្នន័យត្រៀមសង្គ្រោះស្រូវដែលរងផលប៉ះពាល់ជិត ២ម៉ឺនហិកតា នៅស្រុកឯកភ្នំ និងស្រុកសង្កែ
បាត់ដំបង៖ មន្ទីរកសិកម្ម, មន្ទីរធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តតាមដាន និងស្រង់ទិន្នន័យបន្ថែមលើទីតាំងស្រូវដែលរងផលប៉ះពាល់ប្រមាណ ១៨,៣៦២ ហិកតា នៅក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីត្រៀមអន្តរាគមន៍សង្គ្រោះ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សាខាកាកបាទក្រហមខេត្តបាត់ដំបង ជម្រុញការកៀរគរមូលនិធិទិវា ៨ ឧសភា ដើម្បីពង្រីកវិសាលភាពជួយសង្គ្រោះពលរដ្ឋងាយរងគ្រោះ
គ្រោះធម្មជាតិ
សាខាកាកបាទក្រហមខេត្តបាត់ដំបង ជម្រុញការកៀរគរមូលនិធិទិវា ៨ ឧសភា ដើម្បីពង្រីកវិសាលភាពជួយសង្គ្រោះពលរដ្ឋងាយរងគ្រោះ
បាត់ដំបង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ទីរ អង្គភាព និងអាជ្ញាធរក្រុង-ស្រុកទាំង១៤ ដើម្បីពង្រឹងយុទ្ធនាការកៀរគរមូលនិធិ ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ផ្ទះមនុស្សធម៌ថ្មីជិតរួចរាល់ សម្រាប់គ្រួសារស្ត្រីមេម៉ាយទ័លក្រ និងមានសមាជិកដល់ទៅ ១៥នាក់ ដែលរងគ្រោះដោយអគ្គិភ័យ
គ្រោះធម្មជាតិ
ផ្ទះមនុស្សធម៌ថ្មីជិតរួចរាល់ សម្រាប់គ្រួសារស្ត្រីមេម៉ាយទ័លក្រ និងមានសមាជិកដល់ទៅ ១៥នាក់ ដែលរងគ្រោះដោយអគ្គិភ័យ
បាត់ដំបង៖ ក្រោយពេលជួបគ្រោះអគ្គិភ័យឆាបឆេះផ្ទះសម្បែងទាំងស្រុង កាលពីខែមេសា ឆ្នាំ២០២៦ គ្រួសារលោកស្រី នាក់ ភន ស្ត្រីមេម៉ាយដែលមានសមាជិកក្នុងបន្ទុករហូតដល់ ១៥នាក់ (ចែកជា ៣គ្រួសារតូចៗ) ត្រូវបានបង្ខំចិត្តរស់នៅជាមួយអ្នកជិតខាងជាបណ្តោះអាសន្ន។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត