Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterDiscussion

Report
គណៈប្រតិភូរដ្ឋាករទឹក Balibago នៃប្រទេសហ្វីលីពីន បានអញ្ជើញមកទស្សនកិច្ចសិក្សានៅរដ្ឋាករទឹកខេត្តបាត់ដំបង។
ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ព្រមទាំងសហការីបច្ចេកទេសពីផ្នែកផ្សេងៗ បានចូលរួមក្នុងកិច្ចប្រជុំ និងធ្វើបទបង្ហាញរបាយការណ៍ជូនដល់គណៈប្រតិភូ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦។


Report
អាងប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹងសង្កែ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងខាងត្បូង ខេត្តបាត់ដំបង
អាងប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹងសង្កែ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងខាងត្បូង ខេត្តបាត់ដំបង


Report
🎬 បទយកការណ៍ស៊ីជម្រៅ៖ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ របត់ថ្មីនៃយុទ្ធសាស្ត្រកសិទេសចរណ៍ និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
បាត់ដំបង..! ដែនដីមាសដែលមិនចេះរីងស្ងួតនូវភោគផលកសិកម្ម។


Report
ទឹកភ្លៀងជួយសង្គ្រោះស្រូវជាង ១៨ពាន់ហិកតា ក្រោយប្រឈមគ្រោះរាំងស្ងួតនៅស្រុកសង្កែ និងឯកភ្នំ
បាត់ដំបង៖ ក្តីបារម្ភរបស់ប្រជាកសិករនៅស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានធូរស្រាលឡើងវិញ បន្ទាប់ពីភ្លៀងធ្លាក់គ្រប់គ្រាន់ប៉ុន្មានថ្ងៃជាប់គ្នា បានជួយសង្គ្រោះផ្ទៃដីស្រូវដែលធ្លាប់ប្រឈមការខ្វះខាតទឹក ដោយធ្វើឱ្យស្ថានភាពគ្រោះរាំងស្ងួតមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។


Report
ស្រុកសំឡូតត្រៀមទុរេនដ៏ល្បីឈ្មោះ និងកសិផលមានសក្តានុពល ៤ប្រភេទ ទៅចូលរួមព្រឹត្តការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦
បាត់ដំបង៖ ដំណាំហូបផ្លែចំនួន ០៤ប្រភេទ ដែលមានសក្តានុពល និងលេចធ្លោបំផុតរបស់ស្រុកសំឡូត ត្រូវបានរដ្ឋបាលស្រុកត្រៀមយកទៅដាក់តាំងបង្ហាញ និងលក់ជូនសាធារណជននិងភ្ញៀវទេសចរជាត-អន្ដរជាតិ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបង នាពេលខាងមុខនេះ។


Report
ផ្កាព្រៃរីសត ឋានសួគ៌បៃតងស្រុកសំឡូត ត្រៀមខ្លួនទទួលភ្ញៀវទេសចរក្នុងរដូវកាលផ្លែឈើ
បាត់ដំបង៖ ស្របពេលដែលរដូវកាលផ្លែឈើ និងរដូវកាលបៃតងបានមកដល់ ស្រុកសំឡូត ខេត្តបាត់ដំបង កំពុងក្លាយជាគោលដៅទេសចរណ៍ពេញនិយម។ ក្នុងនោះ «ផ្កាព្រៃរីសត» បានត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលមកកម្សាន្ត និងស្នាក់នៅ ពិសេសក្នុងឱកាសអបអរពិធីបុណ្យផ្លែឈើដែលនឹងមកដល់ឆាប់ៗនេះ។


Report
អាជ្ញាធរស្រុកសំឡូត បន្តបើកយុទ្ធនាការក្តៅ ចុះរឹតបន្តឹងតូបទុរេនជាង ៦០ ទីតាំង ដើម្បីការពារម៉ាកសញ្ញា «ទុរេនសំឡូតពិតប្រាកដ»។
បាត់ដំបង៖ ដើម្បីការពារកេរ្តិ៍ឈ្មោះ និងទប់ស្កាត់ការបន្លំកសិផលបោកប្រាស់ភ្នែកភ្ញៀវទេសចរ ក្នុងខណៈពេលដែល «ទុរេនសំឡូត» កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង រដ្ឋបាលស្រុកសំឡូតបានបើកប្រតិបត្តិការចុះពិនិត្យតូបលក់ទុរេនជាង ៦០ កន្លែង។ ក្នុងនោះបានរកឃើញ និងចាត់វិធានការលើតូបមួយកន្លែង ដែលបានលួចនាំចូលទុរេនខុសប្រភពជាង ១ តោន មកបន្លំដាក់ស្លាកយីហោ «ទុរេនសំឡូត»។


Report
ម្ចាស់ចំការទុរេនសំឡូត សន្យានាំយកផលទុរេនរាប់សិបតោន វាយលុកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦
បាត់ដំបង: នៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះ! ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលគ្រប់គ្នាទន្ទឹងរង់ចាំ នឹងឈានចូលមកដល់។ ពេលនេះ ក្រុមម្ចាស់ចំការទុរេន និងផ្លែឈើល្បីៗទូទាំងស្រុកសំឡូត បានប្រមូលផល និងត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំយកផ្លែឈើល្បីៗ ពិសេសផ្លែទុរេន ដែលមានឱជារសឈ្ងុយឆ្ងាញ់បំផុត មកតាំងបង្ហាញ និងលក់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីបានភ្លក់កម្សាន្តយ៉ាងពេញចិត្ត។


Report
កិច្ចសម្ភាសន៍៖ ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង សូមរីករាយស្តាប់ និងទស្សនាដូចតទៅ៖
ដើម្បីជម្រុញសក្តានុពលកសិកម្ម បង្កើនចំណូលកសិករ និងទាក់ទាញភ្ញៀវទេសចរ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំ “ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦” ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះ។


Report
ម្ចាស់កសិដ្ឋានវ័យក្មេងនៅបាត់ដំបង ចិញ្ចឹមមាន់យកស៊ុត រកចំណូលបានជិត១លានរៀលក្នុងមួយថ្ងៃ
បាត់ដំបង ៖ សម្លេងមាន់ស្រែកក្ដត ទ្រហឹងអើងកង ចេញពីកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ដែលមានទ្រុងខ្ពស់ផុតពីដី ប្រព័ន្ធទឹកខ្វែងខ្វាត់ដើរដោយបស្វ័យប្រវត្តិ ។ បុរសម្នាក់កំពុងឈរដាក់ចំណី និងដើរប្រមូលស៊ុតជាច្រើនពាន់គ្រាប់ ដែលទើបតែទំលាក់ពងតាមធ្នើរនីមួយៗសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។


Report
ការប្រកបរបរធ្វើបាយក្តាំង ជាប្រភពចំណូល ធ្វើឱ្យពលរដ្ឋមួយគ្រួសារ នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានជីវភាពប្រសើរជាងមុន។
ការប្រកបរបរធ្វើបាយក្តាំង ជាប្រភពចំណូល ធ្វើឱ្យពលរដ្ឋមួយគ្រួសារ នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានជីវភាពប្រសើរជាងមុន។


Report
ភ្នំសំពៅប្រែរូបរាងថ្មី ក្រោយពីបរិស្ថានទូទៅ និងសណ្តាប់ធ្នាប់ល្អ ជួយទាក់ទាញភ្ញៀវទេសចរជាង ៣ម៉ឺននាក់ ក្នុងត្រីមាសទីមួយ
បាត់ដំបង៖ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥៧ ឆ្ពោះទៅទិសនិរតី មានចម្ងាយប្រមាណ ១២ គីឡូម៉ែត្រពីក្រុងបាត់ដំបង


Report
ស្រុកសំឡូត នៃខេត្តបាត់ដំបង បង្កប់នូវសក្តានុពលដំណាំសាវម៉ាវសាច់ស្រួយផ្អែមឆ្ងាញ់
បទយកការណ៍ ៖ ស្រុកសំឡូត នៃខេត្តបាត់ដំបង បង្កប់នូវសក្តានុពលដំណាំសាវម៉ាវសាច់ស្រួយផ្អែមឆ្ងាញ់

