ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សកម្មភាពអាជ្ញាធរ
គ្រួសារវីរៈកងទ័ពជួមុខម្នាក់រងគ្រោះដោយអគ្គិភ័យ នៅឃុំចែងមានជ័យ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់
ខេត្តបាត់ដំបង៖ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចាត់ឱ្យក្រុមការងារអនុសាខាស្រុក ដឹកនាំដោយលោក ប៉ាង ផារ៉ាត់ នាយករដ្ឋបាលសាលាស្រុក និងជាប្រធានក្រុមប្រតិបត្តិអនុសាខាស្រុក និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន តាមរយៈអនុសាខាទៅប្រគល់ជូនគ្រួសារវីរៈកងទ័ពឈ្មោះ ប៉ាល់ សត្យា ភេទប្រុស អាយុ៣១ឆ្នាំ ជាវីរជនកងទ័ពជួរមុខ និងប្រពន្ធឈ្មោះ សេត ផាយី អាយុ២៨ឆ្នាំ (មានសមាជិកក្នុងបន្ទុកសរុប ៦នាក់ ស្រី៣នាក់) ដែលរស់នៅភូមិចង្ហូរស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់ពីរងគ្រោះថ្នាក់អគ្គិភ័យឆេះផ្ទះ។

គ្រោះធម្មជាតិ
បាត់ដំបងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ជាមួយខ្យល់កន្ត្រាក់ ក្នុងរយៈពេល ៣ថ្ងៃនេះ
បាត់ដំបង៖ បើតាមមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៦ បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស ដោយជម្រាបជូនសាធារណជនថា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ ភូមិសាស្ត្រខេត្តបាត់ដំបង នឹងទទួលឥទ្ធិពលពីជម្រាលសម្ពាធខ្សោយ។


អប់រំ និងកីឡា
កម្មវិធី “មនសិការពលរដ្ឋល្អ” វិទ្យាល័យនេតយ៉ង់
កម្មវិធី មនសិការពលរដ្ឋល្អ នៃវិទ្យាល័យនេតយ៉ង់ ក្រុង និងខេត្តបាត់ដំបង ត្រូវបានលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិបត្តិកម្មវិធី “មនសិការពលរដ្ឋល្អ” អញ្ជើញចុះពិនិត្យផ្ទាល់ និងតាមដានវឌ្ឍនភាពរបស់ក្រុមសិស្ស នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៦ កន្លងទៅ។


សន្ទនាមតិ
ទិវាអក្ខរកម្មអន្តរជាតិ ឆ្នាំ២០២៦
ប្រធានបទ៖ « ទិវាអក្ខរកម្មអន្តរជាតិ ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តបាត់ដំបង
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ និងលើកទិសដៅបន្ដ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
វឌ្ឍនភាពថ្ងៃនេះ គឺជាមូលដ្ឋានសម្រាប់ការងារកាន់តែប្រសើរនៅថ្ងៃស្អែក រួមគ្នាដើម្បីបាត់ដំបង និងសុខុមាលភាពប្រជាពលរដ្ឋ
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចូលរួមក្នុងឱកាសដែលឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញផ្តល់បទសម្ភាសដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្រសួងមហាផ្ទៃ ស្តីពី វឌ្ឍនភាពការងារសម្រេចបានប្រចាំឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦របស់រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។


សកម្មភាពថ្នាក់ដឹកនាំ
គ្រួសារវីរកងទ័ពជួមុខម្នាក់រងគ្រោះដោយអគ្គិភ័យ នៅឃុំចែងមានជ័យ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់
បាត់ដំបង ៖ គ្រួសារវីរកងទ័ពជួមុខម្នាក់រស់នៅឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ បន្ទាប់ពីទទួលរងគ្រោះដោយអគ្គិភ័យឆាបឆេះលំនៅឋានរួចមក ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យសិប្បកម្មកែច្នៃដូងក្រអូប និងជំរុញការលើកកម្ពស់ផលិតផលក្នុងស្រុក
បាត់ដំបង៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំសហការី និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដំណើរការ «សិប្បកម្ម យ៉ានី ដូងក្រអូប» ដែលជាទីតាំងកែច្នៃកសិផលដូងក្រអូបដ៏សំខាន់មួយ ស្ថិតក្នុងភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។


សកម្មភាពអាជ្ញាធរ
ប្រធានគណៈកម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ និងសហការី បាននាំយក គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចូលរួមបុណ្យសព គ្រួសារប្រជាពលរដ្ឋ ជួបការលំបាក មានជីវភាពខ្វះខាត ចំនួន ២ គ្រួសារ
លោក ប៊ី សុភាព អភិបាល នៃគណៈអភិបាលស្រុកឯកភ្នំ និងជាប្រធានគណៈកម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចូលរួមបុណ្យសពគ្រួសារប្រជាពលរដ្ឋជួបការលំបាក មានជីវភាពខ្វះខាត ចំនួន ២ គ្រួសារ។


អប់រំ និងកីឡា
ពិធីប្រគល់បណ្ណសរសើរ និងរង្វាន់ជូនសិស្សពូកែ នៃអនុវិទ្យាល័យខ្នាចរមាស ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦
បាត់ដំបង៖ លោក សំអ៊ុន ចំណាន អភិបាលរងស្រុកបវេល តំណាងលោក លួត សាលី អភិបាលនៃគណៈអភិបាលស្រុក នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់បណ្ណសរសើរ និងរង្វាន់ជូនសិស្សពូកែ នៃអនុវិទ្យាល័យខ្នាចរមាស ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ដែលបានរៀបចំឡើង នៅបរិវេណអនុវិទ្យាល័យខ្នាចរមាស ស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួនមួយគ្រួសារ រស់នៅឃុំតាលាស់ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាមោងឬស្សី
ខេត្តបាត់ដំបង៖ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាមោងឬស្សី ដែលដឹកនាំដោយ លោក ឡុង សុភឺន ប្រធានស្តីទីគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនតាម រយៈអនុសាខាទៅផ្តល់ជូនប្រជាពលរដ្ឋមួយគ្រួសារ ឈ្មោះ រ៉ន យូ ភេទប្រុស អាយុ ៦៤ឆ្នាំ ដែលរងគ្រោះដោយអគ្គិភ័យ បណ្តាលឱ្យខូចខាតផ្ទះឈើមួយខ្នង ប្រក់ដំបូលស័ង្កសី មានទំហំ៥ម៉ែត្រ គុណនឹង ៤ម៉ែត្រ ដែលរងគ្រោះកាលពីវេលាម៉ោង១៧ និង៣០នាទី ល្ងាច នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១២ ភូមិសួស្តី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។


សកម្មភាពអាជ្ញាធរ
ក្រុមការងារចម្រុះក្រុងបាត់ដំបង ចុះជូនដំណឹងជាលើកចុងក្រោយ ម្ចាស់តូបកាត់ដេរ និងតំណាងម្ចាស់ហាង HCL ឲ្យរុះរើសំណង់ចេញ
លោក សាំង ច័ន្ទសុផល នាយករងរដ្ឋបាលសាលាក្រុងបាត់ដំបង បានដឹកនាំកម្លាំងក្រុមការងារចម្រុះក្រុងបាត់ដំបង ចុះជូនដំណឹងជាលើកចុងក្រោយ ដល់លោកស្រី ស៊ិន គន្ធា ម្ចាស់តូបកាត់ដេរសម្លៀកបំពាក់ និងតំណាងម្ចាស់ហាង HCL ឲ្យរុះរើសំណង់ចេញ ព្រោះដល់ពេលកំណត់ហើយ ពីលើទីតាំងសួនច្បារ មុខមណ្ឌលសុខភាពស្វាយប៉ោ កាលពីព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៦។


អប់រំ និងកីឡា
វគ្គបំប៉នស្ដីពីការអនុវត្តកញ្ចប់អំណាន ថ្នាក់ទី ១ ដល់ថ្នាក់ទី ៣
លោក នូវ ឫទ្ធី អភិបាលរង នៃគណៈអភិបាលស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបំប៉នស្ដីពីការអនុវត្តកញ្ចប់អំណានថ្នាក់ទី ១ ដល់ថ្នាក់ទី ៣ របស់គម្រោង BEIP នៅសាលាបឋមសិក្សា អ៊ិនស៊ីដារ៉េ នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦ ។

