ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តបាត់ដំបង ត្រៀមរ៉ឺម៉កជើងចំនួន២៣គ្រឿង ក្នុង«ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦ »
រដ្ឋបាលខេត្តបាត់ដំបង បានត្រៀមរ៉ឺម៉កជើងថ្មីចំនួន២១គ្រឿង និងរ៉ឺម៉កចាស់ចំនួន ២គ្រឿង សម្រាប់ក្បួនដង្ហែផ្លែឈើតំណាងក្រុង-ស្រុកទាំង ១៤ ក្នុង«ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦ »


សេចក្តីជូនដំណឹង
រដ្ឋបាលស្រុកសំឡូត សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង អូរប្រឡាយ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់
ស្រុកសំឡូត ៖ រដ្ឋបាលស្រុកសំឡូត សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង អូរប្រឡាយ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារ និងទ្រព្យសម្បត្តិ ព្រមទាំងសម្ភារ:ផ្សេងៗ ព្រោះស្ថានភាពភ្លៀងនៅតែបន្តធ្លាក់មិនឈប់។


គ្រោះធម្មជាតិ
មន្ត្រីជំនាញ និងអាជ្ញាធរកំពុងតាមដាន និងស្រង់ទិន្នន័យត្រៀមសង្គ្រោះស្រូវដែលរងផលប៉ះពាល់ជិត ២ម៉ឺនហិកតា នៅស្រុកឯកភ្នំ និងស្រុកសង្កែ
បាត់ដំបង៖ មន្ទីរកសិកម្ម, មន្ទីរធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តតាមដាន និងស្រង់ទិន្នន័យបន្ថែមលើទីតាំងស្រូវដែលរងផលប៉ះពាល់ប្រមាណ ១៨,៣៦២ ហិកតា នៅក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីត្រៀមអន្តរាគមន៍សង្គ្រោះ។


សន្តិសុខសង្គម
ឃាត់ខ្លួនស្ត្រីម្ចាស់តូបម្នាក់ ករណីបន្លំលក់ និងបញ្ចាំគ្រឿងអលង្ការកាឡៃជិត ៣គីឡូក្រាម បោកប្រាស់លុយរាប់លានរៀល
បាត់ដំបង៖ កម្លាំងនគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងជំនាញ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ ពីបទ «ឆបោក» ករណីយកគ្រឿងអលង្ការកាឡៃ (បន្លំធ្វើជាមាស និងប្លាទីន) ទៅលក់ និងដាក់បញ្ចាំឱ្យជនរងគ្រោះចំនួន ៥នាក់ អស់ប្រាក់សរុបរាប់លានរៀល។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពី ម៉ោង១១:១០នាទីព្រឹក ថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២៦។


សន្ទនាមតិ
ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការចតយានយន្ត និងការប្រើប្រាស់ចិញ្ចើមផ្លូវ
ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការចតយានយន្ត និងការប្រើប្រាស់ចិញ្ចើមផ្លូវ


បទយកការណ៍
ផ្កាព្រៃរីសត ឋានសួគ៌បៃតងស្រុកសំឡូត ត្រៀមខ្លួនទទួលភ្ញៀវទេសចរក្នុងរដូវកាលផ្លែឈើ
បាត់ដំបង៖ ស្របពេលដែលរដូវកាលផ្លែឈើ និងរដូវកាលបៃតងបានមកដល់ ស្រុកសំឡូត ខេត្តបាត់ដំបង កំពុងក្លាយជាគោលដៅទេសចរណ៍ពេញនិយម។ ក្នុងនោះ «ផ្កាព្រៃរីសត» បានត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលមកកម្សាន្ត និងស្នាក់នៅ ពិសេសក្នុងឱកាសអបអរពិធីបុណ្យផ្លែឈើដែលនឹងមកដល់ឆាប់ៗនេះ។


សិល្បៈនិងវប្បធម៌
ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីភ្លេងបុរាណខ្មែរ ” ភ្លេងពិណពាទ្យ “ និងការចែកវិញ្ញាបនបត្រ ដល់ក្រុមភ្លេងពិណពាទ្យ ទេព បូរិន វប្បធម៌ខ្មែរ
បាត់ដំបង៖ បន្ទាប់ពីមន្ត្រីជំនាញភ្លេងបុរាណ ការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានចុះបង្ហាត់បង្រៀន ដល់ក្រុមភ្លេងពិណពាទ្យ ទេព បូរិន វប្បធម៌ខ្មែរ ចំនួនពីរលើករួចមក នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីភ្លេងបុរាណខ្មែរ ” ភ្លេងពិណពាទ្យ “ និងការចែកវិញ្ញាបនបត្រ ដល់ក្រុមភ្លេងពិណពាទ្យ ទេព បូរិន វប្បធម៌ខ្មែរ ដែលរៀបចំឡើង នៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក គឹម សោភ័ណ្ឌ ប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំប លោក លោកស្រី អនុប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ព្រមទាំងមន្រ្តីរាជការជាច្រើនរូបទៀត។


ការអភិវឌ្ឍ
ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងក្រុមការងារម្ចាស់គម្រោងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD ចុះបំពេញទស្សនកិច្ចសិក្សារោងចក្រផលិតទឹកស្អាតកំពង់សីមា
បាត់ដំបង ៖ ក្រោយពីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតកំពង់សីមា ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦កន្លងមកនោះ ឯកឧត្តម ហ៊ុល បុណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ហៅកាត់ថា PMU (ភី អឹម យូ) នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០៦ បានដឹកនាំក្រុមការងារម្ចាស់គម្រោងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ហៅកាត់ថា AFD(អាហ្វេសដេ)នៃគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង បានចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មរោងចក្រប្រព្រឹត្តកម្មទឹកស្អាតកំពង់សីមា ស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។


ទេសចរណ៍
ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត២៨ម៉ឺននាក់ក្នុងឆមាសទី១ឆ្នាំ២០២៦ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិជិត១៧,០០០នាក់
បាត់ដំបង៖លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងឆមាសទី១ឆ្នាំ២០២៦ ភ្ញៀវទេសចរដែលបានអញ្ជើញមកទស្សនាកម្សាន្ត និងស្នាក់នៅក្នុងខេត្តបាត់ដំបងមានចំនួនប្រមាណជិត២៨ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណជិត១៧,០០០នាក់។
លោក ហម អរុណ ឱ្យដឹងបន្ថែមថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅតែបន្តដើរលេងកម្សាន្ត និងទស្សនានៅតាមគោលដៅសក្ដានុពលសំខាន់ៗនៅក្នុងខេត្តបាត់ដំបង ជាពិសេសគោលដៅដែលមានការរៀបចំអភិវឌ្ឍន៍ថ្មីបានស្រូបទាញភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករប្រកបទៅដោយសន្តិសុខសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាព។


សកម្មភាពអាជ្ញាធរ
មន្ត្រីរដ្ឋបាលស្រុកបវេលជាង ៤០០ នាក់ ទទួលការត្រួតពិនិត្យរកសារធាតុញៀន ដើម្បីបង្ហាញភាពស្អាតស្អំ និងជាគំរូដល់ប្រជាពលរដ្ឋ
បាត់ដំបង៖ រដ្ឋបាលស្រុកបវេល បានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដោយធ្វើតេស្តរហ័សរកសារធាតុញៀនលើមន្ត្រីរដ្ឋបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សរុបជាង ៤០០ នាក់។ គោលបំណងគឺដើម្បីបង្ហាញភាពជាគំរូ និងប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់គ្រឿងញៀនពីរង្វង់រាជការ។ ការត្រួតពិនិត្យនេះបានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ នៅបរិវេណសាលាស្រុកបវេល ដោយមានកិច្ចសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។


សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៦» (Battambang Fruits Event 2026) រយៈពេល១០ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ជាមួយគ្នានេះដែរ ក្នុង«ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦» នេះ រដ្ឋបាលខេត្តក៏បានរៀបចំឱ្យមាន កម្មវិធីប៊ូហ្វេទុរេន រយៈពេល០៣ថ្ងៃ គឺថ្ងៃទី១០-១១-១២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានឱកាសទទួលទានទុរេនដ៏មានឱជារសផ្អែមឆ្ងាញ់ ជាទុរេនមានប្រភពច្បាស់លាស់មកពីចំការរបស់អ្នកបាត់ដំបងផ្ទាល់១០០% ព្រមទាំងផ្លែឈើជាច្រើនមុខទៀតផងដែរ។


សេចក្តីជូនដំណឹង
ក្រសួងព័ត៌មាន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ជ្រាបថា កន្លងមក
ក្រសួងព័ត៌មានបានសង្កេតឃើញ អង្គភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាននិងសោតទស្សន៍មួយចំនួន បាននិងកំពុងធ្វើអាជីវកម្មដោយមិន មានអាជ្ញាបណ្ណ ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងការប្រកួតប្រជែងមិនស្មោះត្រង់។


សន្តិសុខសង្គម
សាលាដំបូងខេត្តបាត់ដំបង សម្រេចដោះលែងជនសង្ស័យ ៤០ នាក់ ពាក់ព័ន្ធការលួចឆក់ត្រីតំបន់អភិរក្ស ក្រោយទទួលការផាកពិន័យ
បាត់ដំបង៖ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានឱ្យដឹងថា នៅថ្ងៃទី ០១ កក្កដា ២០២៦ សាលាដំបូងខេត្តបានសម្រេចដោះលែងជនសង្ស័យចំនួន ៤០ នាក់ ដែលបានលួចប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ នៅអតីតតំបន់លេខ ២។ ការដោះលែងនេះធ្វើឡើងក្រោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា និងបង់ការផាកពិន័យតាមច្បាប់រួចរាល់ កាលពីល្ងាចថ្ងៃទី ២៩ មិថុនា ២០២៦។

