ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សុខាភិបាល
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ចុះពង្រឹងសមត្ថភាពសង្គ្រោះបឋម ដើម្បីបង្កើនសុវត្ថិភាពនៅកន្លែងការងារ
បាត់ដំបង ៖ ក្រុមការងារសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការសង្គ្រោះបឋម និងការឆ្លើយតបបន្ទាន់» ជូនដល់បុគ្គលិកក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ឌូ អិលធីឌី (ម៉ាស៊ីនកិន និងសម្ងួតស្រូវ) ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។


សុខាភិបាល
ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ឆ្លើយតបនឹងការឆ្លងជំងឺគ្រុនឈាម
បាត់ដំបង ៖ ដើម្បីឆ្លើយតបនឹងការឆ្លងជំងឺគ្រុនឈាមនៅក្នុងសហគមន៍នោះ ក្រុមការងារឆ្លើយតបបន្ទាន់នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមណ្ឌលសុខភាពត្រាង បានចុះអនុវត្តសកម្មភាពអន្តរាគមន៍នៅភូមិប្រឈមខ្ពស់ចំនួន២ភូមិ ក្នុងតំបន់គ្របដណ្តប់របស់មណ្ឌលសុខភាពត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។


សន្ទនាមតិ
ការគ្រប់គ្រងអាជីវកម្មរ៉ែ និងវិធានការទប់ស្កាត់ការធ្វើអាជីវកម្មអនាធិបតេយ្យ
ការគ្រប់គ្រងអាជីវកម្មរ៉ែ និងវិធានការទប់ស្កាត់ការធ្វើអាជីវកម្មអនាធិបតេយ្យ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងតំបន់ផ្ទះអភិរក្ស ក្នុងក្រុងបាត់ដំបង ដើម្បីត្រៀមរៀបចំដំឡើងភ្លើងសូឡា
នាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្តដឹកនាំក្រុមការងារចុះពិនិត្យទីតាំងតំបន់ផ្ទះអភិរក្ស ក្នុងក្រុងបាត់ដំបង ដើម្បីត្រៀមរៀបចំដំឡើងភ្លើងសូឡាសម្រាប់បំភ្លឺពេលយប់ កែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងរៀបចំសណ្តាប់ធ្នាប់ជុំវិញតំបន់នេះឱ្យកាន់តែមានសោភ័ណភាព។


ទេសចរណ៍
លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ដឹកនាំសមាជិកាសាខាខេត្ត តាំងបង្ហាញវប្បធម៌ និងផលិតផលខ្មែររបស់អ្នកខេត្តបាត់ដំបង ក្នុងកម្មវិធី «រាត្រីកម្ពុជា» នៅខេត្តសៀមរាប
លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយសសមាគមកាយប្ញទិ្ធនារីកម្ពុជាសាខាខេត្តបាត់ដំបង បានដឹកនាំសមាជិកាសាខាខេត្តចូលរួមតាំងបង្ហាញអំពីវប្បធម៌ ផលិតផលខ្មែរ ម្ហូបខ្មែរ បង្អែមខ្មែរ របស់អ្នកខេត្តបាត់ដំបង ក្នុងកម្មវិធី «រាត្រីកម្ពុជា» (Cambodia Night) ជាកម្មវិធីបិទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS)លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅខេត្តសៀមរាប ដោយមានការចូលរួមពីគណៈប្រតិភូជាង ១០០ប្រទេសជុំវិញពិភពលោក ។


ទេសចរណ៍
រសជាតិទុរេនទាក់ចិត្ត! រយៈពេល២សប្តាហ៍ភ្ញៀវទេសចរជិត ៥ម៉ឺននាក់ សម្រុកទៅកម្សាន្តនៅស្រុកសំឡូត នាដូវកាលបៃតង
បាត់ដំបង៖ ស្រុកសំឡូតបាននិងកំពុងក្លាយជាចំណុចអារម្មណ៍ នៃគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតប្រចាំខេត្តបាត់ដំបង នារដូវកាលបៃតងនេះ រយៈពេលពីរសប្តាហ៍ខែមិថុនានេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៥ម៉ឺននាក់ បានសម្រុកទៅលេងកម្សាន្ត ពិសេសនៅថ្ងៃចុងសប្តាហ៍ ដើម្បីភ្លក់រសជាតិទុរេនដ៏ល្បីល្បាញ និងគយគន់សម្រស់ធម្មជាតិតាមដងភ្នំនិងតាមចម្ការ ។


សន្តិសុខសង្គម
សមត្ថកិច្ច រកឃើញបារី ជាង១០៦កេស នៅស្រុកកំរៀងសង្ស័យពាក់ព័ន្ធករណីរត់ពន្ធទំនិញ
បាត់ដំបង៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង កំពុងបន្តការស្រាវជ្រាវស្វែងរកជនសង្ស័យ ពាក់ព័ន្ធនឹងករណីរត់ពន្ធ ឬប៉ុនប៉ងរត់ពន្ធទំនិញ (បារី) ឆ្លងដែន ខុសច្បាប់។


អប់រំ និងកីឡា
ការប្រកួតកីឡាបាល់ទាត់មិត្តភាព អបអរសាទរខួបលើកទី៥៩ នៃទំនាក់ទំនងការទូត កម្ពុជា-វៀតណាម
បាត់ដំបង៖ ព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និង ឯកឧត្តម ត្រឹន ទួងអាញ់ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់មិត្តភាព នៅទីលានអលស្តារ ភូមិ ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។


គ្រោះធម្មជាតិ
ជំនន់ទឹកភ្លៀងជន់លិចដីសម្បទានសង្គមកិច្ចនៅគាស់ក្រឡ៖ អាជ្ញាធរចុះពិនិត្យ និងកាយបើកមុខទឹកជាសង្គ្រោះបន្ទាន់
បាត់ដំបង៖ អាជ្ញាធរស្រុកគាស់ក្រឡ បានចុះអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីមានករណីទឹកភ្លៀងជំនន់បានជន់លិចលំនៅឋាន និងហូរកាត់ផ្លូវថ្នល់ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន។


ការអភិវឌ្ឍ
គ្រឿងចក្រកំពុងសម្រុកកែលម្អផ្លូវលេខ ៣ ក្នុងក្រុងបាត់ដំបង ដើម្បីសម្រួលការធ្វើដំណើរ ខណៈគម្រោង ADB ត្រៀមដេញថ្លៃស្ថាបនាផ្លូវ ២១ ខ្សែឡើងវិញ
បាត់ដំបង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្រុមការងារជំនាញបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ជាច្រើន សម្រុកធ្វើសកម្មភាពជួសជុល និងថែទាំជាបណ្តោះអាសន្នលើកំណាត់ផ្លូវលេខ ៣ ក៏ដូចជាខ្សែផ្លូវមួយចំនួនទៀតក្នុងក្រុងបាត់ដំបង ដែលមានចរាចរណ៍មមាញឹក។


នយោបាយ
កិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤
បាត់ដំបង៖ កិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណិតទី៤ បានប្រព្រឹត្តទៅ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង អគារE ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ លូ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធានមកពីមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត។


សន្តិសុខសង្គម
ព្រះសង្ឃដែលចាក់សាក់លើរាងកាយស្ត្រីម្នាក់ល្បីលើបណ្តាញសង្គម និងព្រះសង្ឃ ៤ អង្គផ្សេងទៀត រកឃើញមានប្រើប្រាស់សារធាតុញៀន ត្រូវចាប់ផ្សឹកអនុវត្តតាមច្បាប់
បាត់ដំបង៖ ក្រោយមានការបង្ហោះវីដេអូ TikTok ព្រះសង្ឃមួយអង្គគង់នៅវត្តសំរោងលើ ចាក់សាក់លើរាងកាយស្ត្រីម្នាក់ បង្កការរិះគន់ថាខុសពីវិន័យសង្ឃ មន្រ្តីជំនាញ និងអាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានចុះស្រាវជ្រាវភ្លាមៗ និងរកឃើញថាមានករណីនេះពិត។ បន្ថែមពីនេះ ក៏បានរកឃើញថាព្រះសង្ឃអង្គនោះ និងព្រះសង្ឃ ៤ អង្គផ្សេងទៀតមានប្រើប្រាស់សារធាតុញៀនផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បង្ហាញនូវចក្ខុវិស័យ គឺការពង្រឹងមូលធនមនុស្សដល់ក្មេងស្រី និងស្ត្រី ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ
បាត់ដំបង ៖ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបង្ហាញនូវចក្ខុវិស័យរបស់ក្រសួង គឺការពង្រឹងមូលធនមនុស្សដល់ក្មេងស្រី និងស្ត្រី ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ខណៈក្រសួងនៅតែបន្តអនុវត្តកម្មវិធីនារីរតនៈ ដើម្បីលើកកម្ពស់សិទ្ធិអំណាច ក្មេងស្រី និងស្ត្រី តាមរយៈការផ្តល់នូវជំនាញប្រកបដោយគុណភាព ។

