ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
បាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។ពិធីនេះធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង។


អប់រំ និងកីឡា
កម្មវិធីរត់អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ លើកទី៧៣ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦)
បាត់ដំបង៖ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកកម្មវិធីរត់អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ លើកទី៧៣ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) ចម្ងាយ ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ ក្រោមការផ្តួចផ្តើមគំនិតរៀបចំដោយ យូនីធី រ៉ាន់ក្លឹប មានកីឡាករ កីឡារិនី ចូលរួមសរុបចំនួន ១២០០នាក់។ ពិធីនេះ រៀបចំឡើង នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនវិមានឯករាជ្យ ក្រុងបាត់ដំបង។


អប់រំ និងកីឡា
សិស្ស និងគ្រូបង្រៀនភាសាបារាំង វិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង បង្ហាញនូវមោទនភាពជាតិ ខណៈពេលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា
បាត់ដំបង ៖ នៅក្នុងខណៈពេលដែលព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេស ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ មានវប្បធម៌ អរិយធម៌ដ៏សម្បូរបែប និងមានមោទនភាពចំពោះសន្តិភាពនោះ តំណាងសិស្សានុសិស្ស គ្រូបង្រៀនភាសាបារាំង នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង បានសំដែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបាននិងកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ ។


សកម្មភាពអាជ្ញាធរ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បន្តចុះអន្តរាគមន៍ស្ថាបនា ថែទាំ និងជួសជុលផ្លូវថ្នល់ ព្រមទាំងប្រព័ន្ធទឹកកខ្វក់ នៅតាមបណ្ដាស្រុក-ក្រុង
បាត់ដំបង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបន្តអនុវត្តការងារស្ថាបនា ថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដើម្បីធានាសុវត្ថិភាព និងសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងខេត្ត។


សន្តិសុខសង្គម
មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បញ្ជាឱ្យផ្អាកសកម្មភាពកាយដីជើងភ្នំនៅស្រុកបាណន់ និងផាកពិន័យ ទោះជាយកដីទៅចាក់បំពេញទំនប់ដែលដាច់ដោយទឹកជំនន់ក៏ដោយ
បាត់ដំបង៖ ក្រុមការងារជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងកាយដីជើងភ្នំមួយកន្លែង ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាកម្មសិទ្ធិរបស់លោក មុត សារូត និងបានណែនាំឱ្យបញ្ឈប់សកម្មភាព ព្រមទាំងរៀបចំផាកពិន័យចូលថវិការដ្ឋតាមនីតិវិធី។


សន្តិសុខសង្គម
មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ចុះផ្អាកសកម្មភាពអាជីវកម្មកាយដីមួយកន្លែងនៅស្រុករតនមណ្ឌល និងពិនិត្យការអនុវត្តរបស់ក្រុមហ៊ុនអាជីវកម្មនៅតំបន់រ៉ែថ្មតាក្រៀម
បាត់ដំបង៖ ក្រុមការងារជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យ និងផ្អាកសកម្មភាពទីតាំងអាជីវកម្មមួយកន្លែងរបស់លោក ជា បញ្ញា ដែលបានប្រើប្រាស់គ្រឿងចក្រកាយបកដីស្រែ ស្ថិតនៅភូមិអូរអណ្ដូង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។


សន្តិសុខសង្គម
មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ផ្អាកទីតាំងកាយដីក្រហមមួយកន្លែងនៅជើងភ្នំ ក្នុងឃុំតាសាញ ស្រុកសំឡូត ដោយគ្មានច្បាប់អនុញ្ញាត
បាត់ដំបង៖ មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានចុះផ្អាកសកម្មភាពទាំងស្រុងរបស់ទីតាំងកាយដីក្រហមមួយកន្លែង របស់លោក ព្រឿង លីណា ស្ថិតនៅភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយពុំមានច្បាប់អនុញ្ញាត កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលឃុំបារាំងធ្លាក់ ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋមានជំងឺប្រចាំកាយជួបការលំបាក
បាត់ដំបង៖ ក្រុមការងាររដ្ឋបាលឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដឹកនាំដោយលោក ចាយ ម៉ោញ ប្រធានក្រុមប្រឹក្សាឃុំបារាំងធ្លាក់ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារ ដែលមានសមាជិកកំពុងមានជំងឺប្រចាំកាយ និងជួបការលំបាកក្នុងជីវភាពរស់នៅ ស្ថិតនៅភូមិដំណាក់អំពិល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។


បរិស្ថាន
រដ្ឋបាលក្រុងបាត់ដំបង ចុះត្រួតពិនិត្យការរៀបចំសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាននៅសួនតេជោសន្តិភាព
បាត់ដំបង៖ ក្រុមការងាររដ្ឋបាលក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពបរិស្ថាននៅសួនតេជោសន្តិភាព ដើម្បីធានាបាននូវភាពស្អាត របៀបរៀបរយ និងបរិយាកាសល្អសម្រាប់សាធារណជន។


អប់រំ និងកីឡា
កិច្ចប្រជុំវាយតម្លៃវឌ្ឍនភាព និងរៀបចំផែនការបន្តលើការបង្រៀនមុខវិជ្ជាអប់រំជំងឺមិនឆ្លង
បាត់ដំបង៖ លោកស្រី មាស ភិរុណ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបវឌ្ឍនភាពស្តីពីការបង្រៀនមុខវិជ្ជាអប់រំជំងឺមិនឆ្លង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ និងពិភាក្សារៀបចំផែនការបន្ត ដើម្បីលើកកម្ពស់គុណភាពនៃការអនុវត្តកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត មុនពេលបញ្ចប់គម្រោង។


ការអភិវឌ្ឍ
សាខាបេឡាជាតិសន្តិសុខសង្គម ខេត្តបាត់ដំបង បានបើកកម្មវិធីផ្សព្វផ្សាយ ស្តីពីគោលការណ៍ បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងនីតិវិធីនៃការដោះស្រាយវិវាទការងារ
បាត់ដំបង៖ សាខាបេឡាជាតិសន្តិសុខសង្គម ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបើកកម្មវិធីផ្សព្វផ្សាយ ស្តីពីគោលការណ៍ បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងនីតិវិធីនៃការដោះស្រាយវិវាទការងារ ត្រូវបានរៀបចំឡើង នៅសាលប្រជុំសាខាបេឡាជាតិសន្តិសុខសង្គម ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក តែម ទិត្យ ប្រធានសាខាបេឡាជាតិសន្តិសុខសង្គម ខេត្តបាត់ដំបង តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក លោកស្រី អនុប្រធានសាខា ប្រធានការិយាល័យនៃសាខា ប.ស.ស ខេត្តបាត់ដំបង និងលោក លោកស្រី មកពីបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងខេត្តជាច្រើនរូបទៀត។


បរិស្ថាន
មន្ទីរបរិស្ថានខេត្តបាត់ដំបង ប្រគល់ធុងសំរាមជូនមន្ទីរអប់រំ ដើម្បីចែកចាយដល់សាលារៀនទូទាំងខេត្ត
បាត់ដំបង៖ ក្នុងគោលបំណងចូលរួមលើកកម្ពស់អនាម័យ និងបរិស្ថានរស់នៅឱ្យកាន់តែល្អប្រសើរ ជាពិសេសក្នុងបរិវេណគ្រឹះស្ថានសិក្សា មន្ទីរបរិស្ថានខេត្តបាត់ដំបង បាននាំយកធុងសំរាមប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ដើម្បីបន្តចែកចាយដល់គ្រប់សាលាបឋមសិក្សា និងមធ្យមសិក្សាទូទាំងខេត្ត។


ពាណិជ្ជកម្ម
ខេត្តបាត់ដំបងមានទំហំសេដ្ឋកិច្ចជាង ៣,៩១៩ លានដុល្លារ ក្នុងឆ្នាំ២០២៥ ស្មើនឹង ៧,៦% នៃសេដ្ឋកិច្ចជាតិ
បាត់ដំបង៖ ក្រសួងផែនការ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP) របស់ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

