ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សកម្មភាពអាជ្ញាធរ
នគរបាលស្រុកឯកភ្នំ ឃាត់ខ្លួនយុវជនទំនើង ០២ នាក់ ជិះម៉ូតូបង្ហោះតាមដងផ្លូវ ដកហូតម៉ូតូទុករយៈពេល ០៣ ខែ
បាត់ដំបង៖ កម្លាំងនគរបាលស្រុកឯកភ្នំ បានឃាត់ខ្លួនយុវជនទំនើងចំនួន ០២ នាក់ភ្លាមៗ បន្ទាប់ពីពួកគេបានជិះម៉ូតូបង្ហោះយ៉ាងអាណាធិបតេយ្យតាមដងផ្លូវសាធារណៈ បង្កការរំខាន និងគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។ ការឃាត់ខ្លួននេះបានកើតឡើងនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៦ លើផ្លូវកៅស៊ូ ក្នុងភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។


