ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

កសិកម្ម
មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ត្រៀមផែនការប្រើប្រាស់ទឹកស្រោចស្រពស្រូវប្រាំងលើផ្ទៃដីសរុបជិត ៥ម៉ឺនហិកតា
បាត់ដំបង៖ គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថានភាពទឹកនៅតាមអាងទឹក និងទំនប់បង្ហៀរសំខាន់ៗក្នុងខេត្តបាត់ដំបង មានកម្រិតទឹកពេញគ្រប់គ្រាន់ ខណៈអាងទឹកមួយចំនួនទៀតកំពុងបន្តស្តុកទឹកបន្ថែម ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ការបង្កបង្កើនផលរបស់ប្រជាកសិករ។ នេះបើតាមការបញ្ជាក់របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង។


ការអភិវឌ្ឍ
ប្រធានសាខាបេឡាជាតិសន្តិសុខសង្គម ខេត្តបាត់ដំបង បានអញ្ជើញបើកកម្មវិធីផ្សព្វផ្សាយ ស្តីពីគោលការណ៍ បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងនីតិវិធីនៃការដោះស្រាយវិវាទការងារ ជូនដល់ប្រតិភូបុគ្គលិក រដ្ឋបាល និងតំណាងកម្មករនិយោជិត
បាត់ដំបង៖ លោក តែម ទិត្យ ប្រធានសាខាបេឡាជាតិសន្តិសុខសង្គម ខេត្តបាត់ដំបង បានអញ្ជើញបើកកម្មវិធីផ្សព្វផ្សាយ ស្តីពីគោលការណ៍ បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងនីតិវិធីនៃការដោះស្រាយវិវាទការងារ ជូនដល់ប្រតិភូបុគ្គលិក រដ្ឋបាល និងតំណាងកម្មករនិយោជិត ប្រព្រឹត្តទៅនារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាខាបេឡាជាតិសន្តិសុខសង្គម ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកសំឡូត ផ្តល់ទិន្នន័យជូនលេខាធិការដ្ឋានកិច្ចការព្រំដែន សម្រាប់សិក្សាគម្រោងអភិវឌ្ឍន៍តំបន់ព្រំដែន
បាត់ដំបង៖ លោក ហ៊ុន ធឿន អភិបាលនៃគណៈអភិបាលស្រុកសំឡូត ខេត្តបាត់ដំបង បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ជួបពិភាក្សា និងសម្ភាសន៍ជាមួយគណៈប្រតិភូនៃលេខាធិការដ្ឋានកិច្ចការព្រំដែន ដឹកនាំដោយឯកឧត្តម សុំ សុខម្លូ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានកិច្ចការព្រំដែន ដើម្បីផ្តល់ទិន្នន័យសម្រាប់ការសិក្សាបុរេសមិទ្ធិលទ្ធភាព ក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍សាកល្បងនៅតំបន់ព្រំដែន។


សកម្មភាពថ្នាក់ដឹកនាំ
ធនាគារពិភពលោក និង គ.ជ.អ.ប. ចុះពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារគណនេយ្យភាពសង្គម នៅស្រុកបវេល ខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ចុះបំពេញបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១២ របស់ធនាគារពិភពលោក (World Bank) ស្តីពីគម្រោងគណនេយ្យភាពសង្គម នៅឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។


បទយកការណ៍
ក្រោយទឹកជំនន់ស្រកទៅវិញ អនាម័យបរិស្ថានក្រុងបាត់ដំបងត្រូវបានស្តារឡើងវិញ ១០០% នៅតំបន់ទីប្រជុំជន និងប្រមាណ ៩០% នៅតំបន់ផ្សេងទៀត
បាត់ដំបង៖ បន្ទាប់ពីស្ថានភាពទឹកជំនន់បានស្រកផុតទៅ បញ្ហាប្រឈមមួយចំនួនដែលប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងជួបប្រទះ គឺបញ្ហាសុខភាពសាធារណៈ និងអនាម័យបរិស្ថាន។ រហូតមកដល់ពេលនេះ ការស្តារ និងប្រមូលសម្រាមតាមទីប្រជុំជន សម្រេចបាន ១០០% ហើយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលក្រុងបាត់ដំបង នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ នាំយកពូជស្រូវជាអំណោយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីផ្ដល់ជូនកសិករ ១,៨៦២ គ្រួសារនៅស្រុកឯកភ្នំ
បាត់ដំបង៖នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ បានអញ្ជើញអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ចុះចែកពូជស្រូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា។


សន្តិសុខសង្គម
កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះអប់រំណែនាំច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពជូនដល់សិស្សវិទ្យាល័យនេត យ៉ង់ ក្រុងបាត់ដំបង
បាត់ដំបង៖ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងជំនាញចុះធ្វើការផ្សព្វផ្សាយអប់រំ ពន្យល់ និងណែនាំផ្ទាល់អំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស នៃវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងក្រុងបាត់ដំបងនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុន អាស៊ាន ហ្គេតវេ ខបភើរ៉េសិន (Asian Gateway Corporation) ដើម្បីបង្ហាញអំពីគម្រោងសួនឧស្សាហកម្មស្រូវអង្ករខេត្តបាត់ដំបង
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុន អាស៊ាន ហ្គេតវេ ខបភើរ៉េសិន (Asian Gateway Corporation) ដើម្បីបង្ហាញអំពីគម្រោងសួនឧស្សាហកម្មស្រូវអង្ករខេត្តបាត់ដំបង និងការពិភាក្សាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តបាត់ដំបង និង ក្រុមហ៊ុន Asian Gateway Corporation នាពេលខាងមុខ នៅសាលាប្រជុំសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះពិនិត្យវឌ្ឍន៍ភាព ការងារសាងសងផ្ទះមនុស្សធម៌ចំនួន ២ខ្នង ក្នុងក្រុងបាត់ដំបង និងស្រុកសង្កែ
បាត់ដំបង: នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់តាំង ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដោយមានការចូលរួមពីឯកឧត្តម ទីន សារ៉ាវុធ អភិបាលរងខេត្ត និង អមដំណើរដោយលោកនាយកសាខា និងក្រុមការងារ បានចុះពិនិត្យផ្ទាល់ពីវឌ្ឍនភាពនៃការសាងសង់ «ផ្ទះមនុស្សធម៌» ចំនួន ២ខ្នង ស្មើនឹង ២គ្រួសារ ស្ថិតនៅសង្កាត់អូចារ ក្រុងបាត់ដំបង និងឃុំតាប៉ុន ស្រុកសង្កែ ដើម្បីត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនាពេលខាងមុខដ៏ខ្លីនេះ។


សន្តិសុខសង្គម
រដ្ឋបាលក្រុងបាត់ដំបងចុះហាមឃាត់ការដាក់តាំងលក់ស្រាថ្នាំ «យាយនឿន» តាមទីសាធារណៈ
បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងសមត្ថកិច្ចចុះណែនាំ និងហាមឃាត់អាជីវករ ឬអ្នកលក់ដូរនានា ដែលកំពុងដាក់តាំងលក់ស្រាថ្នាំ «យាយនឿន» គ្មានប្រភពច្បាស់លាស់ និងគ្មានអាជ្ញាប័ណ្ណស្របច្បាប់ នៅតាមតូបលក់ដូរ និងទីសាធារណៈនានាក្នុងក្រុងបាត់ដំបង ដោយមិនអនុញ្ញាតឱ្យបន្តដាក់តាំងលក់ទៀតឡើយ។


សន្តិសុខសង្គម
មន្ត្រីខណ្ឌរដ្ឋបាលជលផលថា បទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តបាត់ដំបងថយចុះស្ទើរពាក់កណ្តាលរយៈពេល ១០ ខែ ឆ្នាំ ២០២៦ ធៀបនឹងឆ្នាំមុន
បាត់ដំបង៖ លោក ជួង សុភាព នាយខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងថា ក្នុងរយៈពេល ១០ ខែ គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ ការបង្រ្កាបបទល្មើសនេសាទក្នុងដែនបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សម្រេចបានចំនួន ៩៨ ករណី។ ក្នុងនោះ បានបញ្ជូនសំណុំរឿងទៅតុលាការ ១៨ ករណី និងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ ៨០ ករណី។


សន្ទនាមតិ
ការស្ដារបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំណល់ ក្រោយទឹកជំនន់
ការស្ដារបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំណល់ ក្រោយទឹកជំនន់


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋត្រូវចូលបំពេញកាតព្វកិច្ចយោធាទៅសាលាហ្វឹកហ្វឺនកងទ័ព
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋត្រូវចូលបំពេញកាតព្វកិច្ចយោធាទៅសាលាហ្វឹកហ្វឺនកងទ័ព ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង។

