ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

ពាណិជ្ជកម្ម
ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូមន្ទីរឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ខេត្តក្វាងទុង ប្រទេសចិន
បាត់ដំបង៖ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូមន្ទីរឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ខេត្តក្វាងទុង នៃប្រទេសចិន ដែលដឹកនាំដោយ លោក តាន់ ជីប៊ីន នាយកដ្ឋានឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន នៃខេត្តក្វាងទុង ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសភាពាណិជ្ជកម្មខេត្តបាត់ដំបង។


សុខាភិបាល
មន្ត្រីជំនាញសុខាភិបាលខេត្តបាត់ដំបង ចុះពង្រឹងគុណភាពសេវាសុខភាពមាតា និងទារក តាមរយៈការអភិបាលគាំទ្រ និងការបង្វឹកបង្ហាញផ្ទាល់នៅមណ្ឌលសុខភាពបួរ
បាត់ដំបង ៖ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន សហការជាមួយ អង្គការ RACHA ក្រោមការគាំទ្រពី UNICEF បានបន្តអនុវត្តសកម្មភាពអភិបាលគាំទ្រ និងបង្វឹកបង្ហាញផ្ទាល់នៅមណ្ឌលសុខភាពបួរ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល និងលើកកម្ពស់គុណភាព សុវត្ថិភាពនៃសេវាថែទាំសុខភាពមាតា និងទារក ។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបាត់ដំបង បន្តធ្វើការពង្រឹងសមត្ថភាពមន្ត្រីឆ្មប ក្នុងការគ្រប់គ្រង និងសង្គ្រោះបន្ទាន់ករណីធ្លាក់ឈាមក្រោយសម្រាល ដើម្បីកាត់បន្ថយមរណភាពមាតា
បាត់ដំបង៖មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល (PPH)» ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ ជា ពៅ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និង លោកវេជ្ជបណ្ឌិត ហាន ឧត្តម ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។


សន្តិសុខសង្គម
ពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋទៅបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនកងទ័ព
បាត់ដំបង៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលត្រូវចូលបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនកងទ័ព។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ បន្តនាំយកពូជស្រូវជាអំណោយរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីផ្ដល់ជូនកសិករ ៨៩៩គ្រួសារបន្ថែមទៀតនៅស្រុកសង្កែ
បាត់ដំបង៖នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនាំយកពូជស្រូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជាផ្ដល់ជូនដល់ប្រជាកសិករចំនួន៨៩៩គ្រួសារ ក្នុងឃុំអន្លង់វិល ឃុំកំពង់ព្រៀង និងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ការបង្កបង្កើនផលស្តារឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនគ្រួសារ ដែលមានពិការភាពដៃទាំងសងខាង នៅស្រុកថ្មគោល
ខេត្តបាត់ដំបង៖ ក្រោយពីបានទទួលព័ត៌មានតាមបណ្តាញសង្គម ហ្វេសប៊ុក (Facebook) ពាក់ព័ន្ធនឹងស្ថានភាពជីវភាពរស់នៅ របស់គ្រួសារ លោក អ៊ួន ដានឿន, ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចាត់ឱ្យ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី រួមជាមួយមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាព រស់នៅផ្ទាល់ របស់គ្រួសារប្រជាពលរដ្ឋរងគ្រោះខាងលើ ដែលស្ថិតនៅភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីផ្តល់ការឧបត្ថម្ភ ជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តឱ្យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រកបមុខរបរប្រចាំថ្ងៃ។


បទយកការណ៍
វឌ្ឍនភាពនៃការផ្តល់សេវាសាធារណៈលើវិស័យទាំង ១៤
វឌ្ឍនភាពនៃការផ្តល់សេវាសាធារណៈលើវិស័យទាំង ១៤


សន្តិសុខសង្គម
ឯកឧត្តម សុខ លូជំរុញអាជ្ញាធរ និងមន្រ្តីជំនាញពង្រឹងការគ្រប់គ្រង និងដោះស្រាយបញ្ហាសាធារណមតិតាមបណ្ដាញសង្គម
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានជំរុញដល់អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវពង្រឹងកិច្ចសហការជាមួយមន្ទីរព័ត៌មានខេត្តដើម្បីបណ្ដុះបណ្ដាលមន្រ្តីទទួលបន្ទុកកិច្ចការព័ត៌មាន និងសាធារណមតិសំដៅរួមគ្នាពន្លឿនការក្ដាប់សភាពការណ៍ និងដោះស្រាយបញ្ហាសាធារណមតិតាមបណ្ដាញសង្គមឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព។


ការអភិវឌ្ឍ
មន្ទីរផែនការខេត្តបាត់ដំបង បានបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ក្រុង សង្កាត់ នៅថ្នាក់ក្រុង សម្រាប់ឆ្នាំ២០២៦
បាត់ដំបង៖ មន្ទីរផែនការខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ក្រុង សង្កាត់ នៅថ្នាក់ក្រុង សម្រាប់ឆ្នាំ២០២៦ ដែលរៀបចំឡើង នៅសាលប្រជុំសាលាក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោក ធុច រ៉ា ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង លោក ធុច វណ្ណារ៉ាត់ អភិបាលរងក្រុងបាត់ដំបង លោក សុខ រិត អនុប្រធានមន្ទីរផែនការខេត្តបាត់ដំបង និងមានការចូលរួមពី លោក លោកស្រី ប្រធានអនុប្រធាន ឬតំណាងមន្ទីរអង្គភាពជុំវិញខេត្ត លោក ចៅសង្កាត់ និងសហការី ព្រមទាំងតំណាងអង្គការដៃគូរអភិវឌ្ឍន៍ ជាច្រើនរូបទៀត។


សុខាភិបាល
មណ្ឌលសុខភាពកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ចាប់ផ្ដើមពិនិត្យស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនជូនស្ត្រី មានអាយុចាប់ពី៣០ ដល់៤៩ឆ្នាំ ដោយមិនអស់ថវិកាឡើយ
បាត់ដំបង ៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់០៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ មណ្ឌលសុខភាពកំពង់ព្រៀង បានចាប់ផ្ដើមធ្វើការពិនិត្យស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនដោយតេស្ត HPV ជូនដល់ស្ត្រីគ្រប់រូប ដែលមានអាយុចាប់ពី៣០ឆ្នាំ ដល់៤៩ឆ្នាំ នៅគ្រប់ភូមិ ស្ថិតក្នុងមូលដ្ឋានឃុំកំពង់ព្រៀង នៃស្រុកសង្កែ ខេត្តបាត់ដំបង ដោយមិនគិតថវិកាឡើយ ។


សន្តិសុខសង្គម
កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះសម្រួលចរាចរណ៍ និងអប់រំណែនាំច្បាប់ចរាចរណ៍ផ្លូវគោកដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ
បាត់ដំបង៖ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ សហការជាមួយលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះសម្រួលចរាចរណ៍ និងអប់រំណែនាំច្បាប់ចរាចរណ៍ផ្លូវគោកដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅតាមចំណុចគោលដៅស្តុប និងក្បាលស្ពាននានា ក្នុងភូមិសាស្ត្រក្រុងបាត់ដំបងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន ១គ្រួសារ
បាត់ដំបង៖ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក តេង គឹមស៊ាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ(ឆេះផ្ទះ)១ខ្នង ដែលបានរងគ្រោះ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។


គ្រោះធម្មជាតិ
អភិបាលរងខេត្តបាត់ដំបង ចុះចែកពូជស្រូវជូនប្រជាកសិកររងគ្រោះដោយទឹកជំនន់នៅស្រុកមោងឫស្សី
បាត់ដំបង៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ទេព ហន អភិបាលរងខេត្តបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំពិធីសំណេះសំណាល និងចែកពូជស្រូវជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

