ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

ការអភិវឌ្ឍ
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សាខាខេត្តបាត់ដំបង បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តបាត់ដំបង ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំ ប.ស.ស. សាខាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្ដិសុខសង្គម តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ឯកឧត្តម អេ សារុម សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង។


គ្រោះធម្មជាតិ
ឯកឧត្តម សុខ លូ អញ្ជើញចែកស្រូវពូជជូនប្រជាកសិករ ៣៧៦គ្រួសារ ដើម្បីស្តារជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញចុះចែកស្រូវពូជដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករចំនួន ៣៧៦គ្រួសារ ក្នុងឃុំវត្តតាមិម និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ការស្តារឡើងវិញនូវការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
រដ្ឋបាលស្រុកឯកភ្នំ រៀបចំយុទ្ធនាការផ្សព្វផ្សាយការប្រើប្រាស់ KHQR និងប្តូរប្រាក់រៀលចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋ
បាត់ដំបង៖ រដ្ឋបាលស្រុកឯកភ្នំ សហការជាមួយធនាគារជាតិនៃកម្ពុជា សាខាខេត្តបាត់ដំបង នឹងរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល KHQR និង បាគង ព្រមទាំងផ្តល់សេវាប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋ និងសាធារណជន ដោយមិនគិតកម្រៃសេវា។


អប់រំ និងកីឡា
មន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចឪ ក្រុងបាត់ដំបង
បាត់ដំបង ៖ មន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៦-២០២៧ នៅវិទ្យាល័យសម្តេចឪ ក្រោមវត្តមានចូលរួមពីលោក ធូ ភា អភិបាលរងខេត្ត ជាតំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អ្នកពាក់ព័ន្ធ និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សមកពីវិទ្យាល័យនានា ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបាត់ដំបងបន្តពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ក្នុងការបង្ការ រកឃើញឆាប់ និងគ្រប់គ្រងជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានបើកវគ្គបណ្តុះបណ្តាលស្តីពី«ជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម» នៅសាលប្រជុំបណ្តុះបណ្តាលបន្តនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង កាលពី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ។
កិច្ចនេះបានដំណើរការទៅ ក្រោមវត្តមានចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងសមាគមជំងឺទឹកនោមផ្អែម ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកសង្កែ ស្រុករតនមណ្ឌល ព្រមទាំងថ្នាក់ដឹកនាំមូលដ្ឋាន គ្រូឧទ្ទេស មន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនទៀត ។


សុខាភិបាល
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ៖ ត្រូវរួមគិត រួមធ្វើរួមទទួលខុសត្រូវ ដើម្បីពង្រឹងអង្គភាពឱ្យក្លាយជាកម្លាំងស្នូលក្នុងការដឹកនាំ និងគាំទ្រប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព
បាត់ដំបង ៖ ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានធ្វើការជំរុញ និងណែនាំ ដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់
រួមគ្នាគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីពង្រឹងអង្គភាពមន្ទីរកណ្តាលឱ្យក្លាយជាកម្លាំងស្នូលក្នុងការដឹកនាំ និងគាំទ្រប្រព័ន្ធសុខាភិបាលទូទាំងខេត្ត ប្រកបដោយគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព ។


សន្តិសុខសង្គម
មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បន្តចុះពិនិត្យ និងបិទការដ្ឋានរៀបចំធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យមួយកន្លែងនៅស្រុកភ្នំព្រឹក
បាត់ដំបង៖ ក្រុមការងារជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យជាថ្មីលើទីតាំងដំឡើងសម្ភារសម្រាប់ធ្វើអាជីវកម្មរ៉ែមាសដោយគ្មានច្បាប់អនុញ្ញាតមួយកន្លែង ស្ថិតនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលអាជ្ញាធរធ្លាប់បានបង្ក្រាបកន្លងមក។


សន្ទនាមតិ
វិធានការការពារជម្រក សុវត្ថិភាព និងការរៀបចំលំនៅដ្ឋានឡើងវិញក្រោយរងផលប៉ះពាល់ និងរងគ្រោះដោយទឹកជំនន់
វិធានការការពារជម្រក សុវត្ថិភាព និងការរៀបចំលំនៅដ្ឋានឡើងវិញក្រោយរងផលប៉ះពាល់ និងរងគ្រោះដោយទឹកជំនន់


គ្រោះធម្មជាតិ
ឯកឧត្តម សុខ លូ បញ្ជាក់ថាផ្លូវខូចខាតដោយសារទឹកជំនន់នៅតាមបណ្ដាស្រុកត្រូវបានជួសជុលប្រើប្រាស់ជាបណ្តោះអាសន្ន
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ផ្លូវដែលខូចខាតដោយសារទឹកជំនន់នៅតាមបណ្ដាស្រុក កន្លងមកត្រូវបានជួសជុលប្រើប្រាស់ជាបណ្តោះអាសន្នមួយ ចំនួនដោយអាជ្ញាធរមូលដ្ឋាន ជាមួយក្រុមការងារ និងមួយចំនួនទៀត បានជួសជុលលុបសំបុកមាន់ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ហើយកំពុងរង់ចាំការស្តារនិងជួសជុលឡើងវិញពីក្រសួងអភិវឌ្ឍន៍ ជនបទ និងក្រសួងសាធារណការនិងដឹកជញ្ជូន។


គ្រោះធម្មជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតអញ្ជើញចែកពូជស្រូវនិងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន១០,៧០០គ្រួសារក្នុងខេត្តបាត់ដំបង
បាត់ដំបង៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន១០ ៧០០ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២៦។


គ្រោះធម្មជាតិ
សម្តេចធិបតី អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ដើម្បីសម្រាលការលំបាក និងជួយស្តារជីវភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងស្បៀងអាហារ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង។


កសិកម្ម
សាកលវិទ្យាល័យជាតិបាត់ដំបង បើកវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់រោគសញ្ញាជំងឺស្រូវ និងការវិភាគរកមេរោគដោយប្រើប្រាស់បច្ចេកវិទ្យាម៉ូលេគុលជីវសាស្រ្ត
បាត់ដំបង ៖ វគ្គបណ្តុះបណ្តាលស្តីពី ការកំណត់រោគសញ្ញាជំងឺស្រូវ និងការវិភាគរកមេរោគដោយប្រើប្រាស់បច្ចេកវិទ្យាម៉ូលេគុលជីវសាស្រ្ត មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្រោមការរៀបចំឡើងដោយសាកលវិទ្យាល័យជាតិបាត់ដំបង វិទ្យាស្ថានស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍នៃប្រទេសបារាំង និងស្ថានទូតបារាំងនៅកម្ពុជា ។


សុខាភិបាល
មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តបាត់ដំបង បន្តចុះពង្រឹងអនាម័យ និងសុវត្ថិភាពចំណីអាហារ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ
បាត់ដំបង ៖ មន្ត្រីផ្នែកសុវត្ថិភាពចំណីអាហារនៃការិយាល័យនិយ័តកម្មសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានបន្តចុះត្រួតពិនិត្យ ណែនាំ និងផ្សព្វផ្សាយអំពីអនាម័យ និងសុវត្ថិភាពចំណីអាហារ នៅតាមអាហារដ្ឋាន និងភោជនីយដ្ឋានក្នុងក្រុងបាត់ដំបង ចាប់ថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៦ ។

