ព័ត៌មានក្នុងខេត្ត

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
បាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ  លោកព្រឹទ្ធបាលឯក ផាត់ ជាយដែន កងពលតូចថ្មើរជើង លេខ៥២ យោធភូមិភាគទី៥

បាត់ដំបង៖ នៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កៀង វឌ្ឍនៈ ជំនួយការអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អនុសាខាស្រុកសំឡូត បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនក្រុមគ្រួសារសព ចំពោះមរណភាព លោកព្រឹទ្ឋបាលឯក ផាត់ ជាយដែន កងពលតូចថ្មើរជើង លេខ៥២ យោធភូមិភាគទី៥។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ពិធីប្រគល់ និងទទួលជាផ្លូវការបន្ទប់រៀនឆ្លាតវៃ (Smart Classroom) នៅវិទ្យាល័យ ហ៊ុន សែន ត្រែង
អប់រំ និងកីឡា
ពិធីប្រគល់ និងទទួលជាផ្លូវការបន្ទប់រៀនឆ្លាតវៃ (Smart Classroom) នៅវិទ្យាល័យ ហ៊ុន សែន ត្រែង
បាត់ដំបង៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុករតនមណ្ឌល ដឹកនាំដោយលោក នូវ ឫទ្ធី អភិបាលរងនៃគណៈអភិបាលស្រុករតនមណ្ឌល រួមជាមួយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមពិនិត្យសម្ភារៈ និងស្វែងយល់អំពីវិធីសាស្ត្រប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើប ដែលត្រូវបានបំពាក់សម្រាប់បម្រើដល់ការសិក្សារបស់សិស្សានុសិស្ស ក្នុងពិធីប្រគល់ និងទទួលជាផ្លូវការបន្ទប់រៀនឆ្លាតវៃ (Smart Classroom) ជូនដល់គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន ត្រែង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឯកឧត្តម សុខ លូ និងលោកជំទាវ ដឹកនាំពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃនៅវត្តពោធិវាល ខេត្តបាត់ដំបង
សិល្បៈនិងវប្បធម៌
ឯកឧត្តម សុខ លូ និងលោកជំទាវ ដឹកនាំពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃនៅវត្តពោធិវាល ខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមាតាបិតា ក្រុមគ្រួសារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទជាច្រើនរូប បានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមរៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែអង្គកឋិនទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តពោធិវាល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ការពារសុខភាពប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃថ្នាំជក់ និងបារីអេឡិចត្រូនិក គឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា
សុខាភិបាល
ការពារសុខភាពប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃថ្នាំជក់ និងបារីអេឡិចត្រូនិក គឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា
បាត់ដំបង ៖ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចូលរួម កិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលរៀបចំឡើងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអាទិភាពនៃការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្រសួងទេសចរណ៍ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងផលប៉ះពាល់លើវិស័យទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងក្រុងបាត់ដំបង
ទេសចរណ៍
ក្រសួងទេសចរណ៍ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងផលប៉ះពាល់លើវិស័យទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងក្រុងបាត់ដំបង
បាត់ដំបង៖ក្រុមការងារក្រសួងទេសចរណ៍ដឹកនាំដោយ លោក គុន វិភា អគ្គាធិការរង សហការជាមួយមន្ទីរទេសចរណ៍ខេត្តបាត់ដំបងចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងផលប៉ះពាល់លើវិស័យទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងក្រុងបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សិស្សានុសិស្សក្លឹបសិក្សាកម្មវិធី “មនសិការពលរដ្ឋល្អ”  វិទ្យាល័យព្រះមុន្នីវង្ស បានធ្វើទស្សនកិច្ចសិក្សា នៅស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ខាងលិចស្ទឹង
ការអភិវឌ្ឍ
សិស្សានុសិស្សក្លឹបសិក្សាកម្មវិធី “មនសិការពលរដ្ឋល្អ” វិទ្យាល័យព្រះមុន្នីវង្ស បានធ្វើទស្សនកិច្ចសិក្សា នៅស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ខាងលិចស្ទឹង
បាត់ដំបង៖ សិស្សានុសិស្សក្លឹបសិក្សាកម្មវិធី “មនសិការពលរដ្ឋល្អ” វិទ្យាល័យព្រះមុន្នីវង្ស បានធ្វើទស្សនកិច្ចសិក្សា នៅស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ខាងលិចស្ទឹង ស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលប្រព្រឹត្តិនារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយការអញ្ជើញចូលរួមពី លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្រ្តីជំនាញ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
មន្ទីរសុខាភិបាលខេត្តបាត់ដំបង​បន្តពង្រឹងសមត្ថភាពអ្នកស្ម័គ្រចិត្តសុខភាពភូមិ ស្វែងយល់ពីបច្ចេកវិទ្យា Wolbachia ដើម្បីរួមចំណែកកាត់បន្ថយជំងឺគ្រុនឈាម
សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបាត់ដំបង​បន្តពង្រឹងសមត្ថភាពអ្នកស្ម័គ្រចិត្តសុខភាពភូមិ ស្វែងយល់ពីបច្ចេកវិទ្យា Wolbachia ដើម្បីរួមចំណែកកាត់បន្ថយជំងឺគ្រុនឈាម
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់ចំណេះដឹងអំពីបច្ចេកវិទ្យា Wolbachia និងតួនាទីរបស់សហគមន៍ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារខេមរាបាត់ដំបង​១ ខេត្តបាត់ដំបង ។​
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឯកឧត្តម សុខ លូ អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជាដើ​ម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតហ្វីលីពីននិងរដ្ឋបាលខេត្តបាត់ដំបង

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម សេនេន ធី. ម៉ាងកាលីឡេ (Senen T. Mangalile) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជាដើ​ម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតហ្វីលីពីននិងរដ្ឋបាលខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បញ្ជូនមេខ្យល់ដឹកជញ្ជូនពលករបម្រុងឆ្លងដែនម្នាក់ទៅតុលាការ ខណៈពលករ ១១នាក់ ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា
សន្តិសុខសង្គម
កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បញ្ជូនមេខ្យល់ដឹកជញ្ជូនពលករបម្រុងឆ្លងដែនម្នាក់ទៅតុលាការ ខណៈពលករ ១១នាក់ ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា
បាត់ដំបង៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជូនមេខ្យល់ម្នាក់ ឈ្មោះ ផល ម៉ាន់ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនពលករចំនួន ១១នាក់ បម្រុងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
មន្ត្រីនគរបាលជាតិ ១៦៩នាក់ នៅខេត្តបាត់ដំបង និងឧត្តរមានជ័យ ទទួលបានការបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល
សន្តិសុខសង្គម
មន្ត្រីនគរបាលជាតិ ១៦៩នាក់ នៅខេត្តបាត់ដំបង និងឧត្តរមានជ័យ ទទួលបានការបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល
បាត់ដំបង៖ នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំពិធីបើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពី «តួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់» នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំអគារ A នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ពិធីបើកកម្មសិក្សារបស់និស្សិតឱសថសាស្ត្រ ឆ្នាំទី៥ ជំនាន់ទី៤៦ នៅខេត្តបាត់ដំបង
សុខាភិបាល
ពិធីបើកកម្មសិក្សារបស់និស្សិតឱសថសាស្ត្រ ឆ្នាំទី៥ ជំនាន់ទី៤៦ នៅខេត្តបាត់ដំបង
បាត់ដំបង ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបើកកម្មសិក្សារបស់និស្សិតឱសថសាស្ត្រ ឆ្នាំទី៥ ជំនាន់ទី៤៦​។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
មន្ទីរសុខាភិបាលខេត្តបាត់ដំបង​បើកវគ្គបណ្តុះបណ្តាលបន្តស្តីពី «ការជូនដំណឹងកំណើតរស់ និងមរណភាព តាមប្រព័ន្ធ NCOD»
សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបាត់ដំបង​បើកវគ្គបណ្តុះបណ្តាលបន្តស្តីពី «ការជូនដំណឹងកំណើតរស់ និងមរណភាព តាមប្រព័ន្ធ NCOD»
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាលបន្តស្តីពី «ការជូនដំណឹងកំណើតរស់ និងមរណភាព តាមប្រព័ន្ធ NCOD» ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីក្រសួងសុខាភិបាល និងអង្គការ Vital Strategies កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២៦ ។​
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត