ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សកម្មភាពអាជ្ញាធរ
ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនកុមារកំព្រាឪពុកម្ដាយចំនួន ៣នាក់ ដែលមានជីវភាពទីទ័លក្រ
ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី ដឹកនាំដោយ លោក ទន់ សុផន អភិបាល នៃគណៈអភិបាលស្រុកមោងឫស្សី និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងសហការី បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនគ្រួសារកុមារកំព្រាឪពុកម្ដាយចំនួន ៣នាក់ ដែលមានជីវភាពទីទ័លក្រ និងកំពុងស្នាក់នៅរួមរស់ជាមួយអ៊ុំ ស្ថិតនៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
កុមារកំព្រាទាំង ៣នាក់ ដែលជាអនាគតទំពាំងស្នងឫស្សីកំពុងជួបការខ្វះខាត និងទទួលបានការឧបត្ថម្ភនាពេលនេះ រួមមាន៖ ១- ឈ្មោះ សុផល សុភា ភេទប្រុស អាយុ ១៥ឆ្នាំ (កំពុងសិក្សាថ្នាក់ទី១០), ២- ឈ្មោះ សុផល ចាន់ណា ភេទប្រុស អាយុ ១១ឆ្នាំ (បោះបង់ការសិក្សា) និង៣- ឈ្មោះ សុផល សុខហេង ភេទប្រុស អាយុ ៧ឆ្នាំ (កំពុងសិក្សាថ្នាក់ទី១)។


សកម្មភាពថ្នាក់ដឹកនាំ
ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដាក់ប្រធានបទសំខាន់ចំនួន៧ ដល់អាជ្ញាធរមូលដ្ឋានស្រុកបាណន់ រួមគ្នាស្វែងរក និងដោះស្រាយបញ្ហាប្រឈម ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
បាត់ដំបង ៖ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ប៉ុល លឹម បានដាក់ប្រធានបទសំខាន់ចំនួន៧ ដល់អាជ្ញាធរមូលដ្ឋានស្រុកបាណន់ ដើម្បីរួមគ្នាស្វែងរកបញ្ហាប្រឈមនានាទាក់ទងនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុវត្ថិភាព ។


សន្ទនាមតិ
នីតិវិធីនៃការសុំច្បាប់សាងសង់ និងកាតព្វកិច្ចការពារចំណីស្ទឹង/ប្រឡាយសាធារណៈ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
នីតិវិធីនៃការសុំច្បាប់សាងសង់ និងកាតព្វកិច្ចការពារចំណីស្ទឹង/ប្រឡាយសាធារណៈ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះបំផុតចំនួន២គ្រួសារ នៅឃុំចំនួន២ ទទួលបានអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
បាត់ដំបង៖ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោកទន់ សុផន អភិបាល នៃគណ:អភិបាលស្រុកមោងឬស្សី និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះបំផុត ចំនួន២គ្រួសារ រួមមាន៖ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១នាក់ ស្ថិតនៅភូមិជ្រៃជើង ឃុំជ្រៃ និងកុមារី រងគ្រោះដោយលង់ទឹកចំនួន១នាក់ ស្ថិតនៅភូមិរំចេក ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ចុះពិនិត្យការងារបណ្តុះបណ្តាលជំនាញកែច្នៃអាហារ ផ្លែឈើ និងជំនាញឆុងកាហ្វេ និងភេសជ្ជៈ នៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
បាត់ដំបង ៖ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ និងសហការី ចុះពិនិត្យដោយផ្ទាល់លើការងារបណ្តុះបណ្តាលជំនាញកែច្នៃអាហារ ផ្លែឈើ និងជំនាញឆុងកាហ្វេ និងភេសជ្ជៈ សម្រាប់សិក្ខាកាមជាយុវជន ប្រជាពលរដ្ឋ និងអតីតពលករមកពីប្រទេសថៃ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបានរយៈពេល២ខែ នៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។


សិល្បៈនិងវប្បធម៌
រូបសំណាកសិល្បការិនីជំនាន់ដើមចំនួន៣រូប ត្រូវបានធ្វើពិធីបើកស្បៃ ដាក់បង្ហាញដល់សាធារណៈជន នៅបរិវេណសួនសិល្បៈ ក្នុងការលើកតម្កើងនូវស្នាដៃ និងតម្លៃសិល្បៈខ្មែរកាន់តែលេចធ្លោថែមទៀត សម្រាប់ខេត្តបាត់ដំបង
បាត់ដំបង៖ សិល្បការិនីជំនាន់ដើមចំនួន៣រូប រួមមានរូបសំណាកលោកស្រី រស់ សេរីសុទ្ធា, លោកស្រី ប៉ែន រ៉ន និងលោកស្រី ហួយ មាស ត្រូវបានធ្វើពិធីបើកស្បៃដាក់បង្ហាញដល់សាធារណៈជន នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណសួនសិល្បៈ ក្រុងបាត់ដំបង ក្នុងការលើកតម្កើងនូវស្នាដៃ និងតម្លៃសិល្បៈខ្មែរកាន់តែលេចធ្លោថែមទៀត សម្រាប់ខេត្តបាត់ដំបង ដោយមានការអញ្ជើញជាអធិបតីភាព ពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរនានាក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកមោងឫស្សី
បាត់ដំបង៖ឯកឧត្ដម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ទន់ សុផន ជាអភិបាលនៃគណៈអភិបាលស្រុកមោងឫស្សីដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកមោងឫស្សី។


ការអភិវឌ្ឍ
កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤
បាត់ដំបង៖ លោក ធុច រ៉ា ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក សេក ចន្រ្តា អភិបាលស្តីទីក្រុងបាត់ដំបង លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញវិស័យចំណុះឱ្យរដ្ឋបាលក្រុង អង្គការដៃគូអភិវឌ្ឍន៍ និងចៅសង្កាត់ទាំង១០នៃក្រុងបាត់ដំបង។


ការអភិវឌ្ឍ
រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤
បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អេ សារ៉ុម ប្រធានស្តីទីក្រុមប្រឹក្សាខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពី លោក ឆាយ ម៉ាទីណាល់ អភិបាលស្តីទីខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរនានាក្នុងខេត្ត ព្រមទាំងលោក លោកស្រីមកពីការិយាល័យជំនាញវិស័យចំណុះឱ្យរដ្ឋបាលខេត្តជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែសីហា ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។


សុខាភិបាល
មណ្ឌលសុខភាពស្វាយប៉ោ ផ្តល់សេវាពិនិត្យ និងបើកថ្នាំជំងឺទឹកនោមផ្អែម-លើសឈាម ជូនពលរដ្ឋយ៉ាងរហ័ស
បាត់ដំបង៖ មណ្ឌលសុខភាពស្វាយប៉ោ ស្ថិតក្នុងក្រុងបាត់ដំបង បាននិងកំពុងបើកផ្តល់សេវាពិនិត្យ តាមដាន និងផ្តល់ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ជូនប្រជាពលរដ្ឋដោយផ្ទាល់។ សេវានេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតំបន់ជុំវិញ ដោយសារការយកចិត្តទុកដាក់ និងភាពរហ័សរហួនរបស់ក្រុមគ្រូពេទ្យក្នុងការផ្តល់សេវា។


ការអភិវឌ្ឍ
វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល
បាត់ដំបង៖ លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង មានការចូលរួមពីលោក លូង សុខខេង ប្រធាននាយកដ្ឋានគោលនយោបាយ និងនីតិកម្ម នៃមូលនិធិជាតិជំនួយសង្គម លោកអនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកអនុប្រធានមន្ទីរផែនការខេត្ត លោកប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ទាំង១៤ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្រ្តីទទួលបន្ទុកកម្មវិធីនៅតាមឃុំសង្កាត់។


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន១គ្រួសារ រស់នៅឃុំតាម៉ឺន ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល
ខេត្តបាត់ដំបង៖ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ដែលមានលោកតេង គឹមស៊ាន ជាប្រធានគណៈកម្មាធិការអនុសាខាបានចាត់ឱ្យក្រុមអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាទៅផ្តល់ជូប្រជាពលរដ្ឋ១គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យកាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ នៅវេលាម៉ោង ២៣.០០នាទី ស្ថិតនៅភូមិតាពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

