ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

ការអភិវឌ្ឍ
រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសមិទ្ធកម្មការងារ របស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ
បាត់ដំបងៈ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសមិទ្ធកម្មការងារ របស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ” ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង មានការចូលរួមពីលោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង, ប្រតិភូនៃក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, លេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំង លោក លោកស្រី មកពីខេត្តសៀមរាប បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។


ការអភិវឌ្ឍ
ឯកឧត្តម សុខ លូ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសមិទ្ធកម្មការងារ របស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ”
បាត់ដំបងៈ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសមិទ្ធកម្មការងារ របស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង មានការចូលរួមពីឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, ប្រតិភូនៃក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, លេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំង លោក លោកស្រី មកពីខេត្តសៀមរាប បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។


ការអភិវឌ្ឍ
ពិធីស្រោចព្រះសុគន្ធវារី ប្រគេនព្រះព្រហ្មសត្ថា ហេង សុខន ព្រះរាជាគណៈកិត្តិយស់ ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្ត និងព្រះមន្រ្តីសង្ឃខេត្តបាត់ដំបង ចំនួន៦ព្រះអង្គ
បាត់ដំបងៈ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្រោចព្រះសុគន្ធវារី ប្រគេនព្រះព្រហ្មសត្ថា ហេង សុខន ព្រះរាជាគណៈកិត្តិយស់ ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្ត និងព្រះមន្រ្តីសង្ឃខេត្តបាត់ដំបង ចំនួន៦ព្រះអង្គ ដែលប្រព្រឹត្តិទៅនារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង។


ការអភិវឌ្ឍ
កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៤
បាត់ដំបងៈ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ ដែលប្រព្រឹត្តិទៅនារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត។


ការអភិវឌ្ឍ
រដ្ឋបាលក្រុងបាត់ដំបង សហការជាមួយសង្កាត់ស្វាយប៉ោ និងសង្កាត់រតនៈ ចុះរៀបចំអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ អ្នកលក់ដូរបណ្តោះអាសន្ន លក់ដូរចល័ត តាមទីសាធារណៈ ក្នុងក្រុងបាត់ដំបង
បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបង សហការជាមួយសង្កាត់ស្វាយប៉ោ និងសង្កាត់រតនៈ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានចុះរៀបចំអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ អ្នកលក់ដូរបណ្តោះអាសន្ន លក់ដូរចល័ត តាមទីសាធារណៈ ក្នុងក្រុងបាត់ដំបង ចំនួនពីរទីតាំង ទីតាំងទី១ នៅតាមបណ្តោយផ្លូវលេខ១ និងទីតាំងទី២ នៅតាមបណ្តោយផ្លូវមុខវត្តកណ្តាល។


ការអភិវឌ្ឍ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
បាត់ដំបង៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបងផ្នែកខាងលិចស្ទឹង ដោយមានការអញ្ជើញចូលរួមពីលោក ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងតំណាងទីប្រឹក្សាបច្ចេកទេសគម្រោង លោក កូអ៊ីន អេវើរត៍ (Koen EVERAERT) គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា លោកអភិបាលរងក្រុងបាត់ដំបង លោកស្រីប្រធានអង្គភាពគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ មន្ត្រីអនុវត្តគម្រោង(PIU) និងមន្ត្រីជំនាញពាក់ព័ន្ធ។


ការអភិវឌ្ឍ
ប្រតិភូរដ្ឋាករទឹក ប្រទេសហ្វីលីពីន ធ្វើទស្សនកិច្ចវាយតម្លៃកម្មវិធីភាពជាដៃគូរសម្រាប់ភាពធន់ ជាមួយរដ្ឋាករទឹកបាត់ដំបង
បាត់ដំបង ៖ ប្រតិភូរដ្ឋាករទឹក បាលីបាហ្គោនៃប្រទេសហ្វីលីពីន បានមកធ្វើទស្សនកិច្ចសិក្សាវាយតម្លៃ និងប្រមូលទិន្នន័យ ដើម្បីរៀបចំគម្រោងភាពជាដៃគូសម្រាប់ភាពធន់របស់រដ្ឋាករទឹកបាត់ដំបង និងរដ្ឋាករទឹកកំពង់ចាម ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅរដ្ឋាករទឹកបាត់ដំបង នៃខេត្តបាត់ដំបង ។


ការអភិវឌ្ឍ
ប្រជាពលរដ្ឋរស់នៅស្រុកជាប់ព្រំដែនកម្ពុជា-ថៃ បានទទួលវគ្គផ្សព្វផ្សាយ ស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ពីមន្ត្រីសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង
បាត់ដំបង៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក កុសុម សុភីនារ៉ា នាយកសាខា បានបន្តចាត់មន្ត្រីប្រតិបត្តិសាខាខេត្ត សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំពៅលូន ដឹកនាំអ្នកស្ម័គ្រចិត្តចុះផ្សព្វផ្សាយស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសហគមន៍មានសុខភាពល្អ ជូនដល់ប្រជាពលរដ្ឋមកពីភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។ វគ្គនេះត្រូវបានសម្របសម្រួលដោយ លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងមានការចូលរួមពីលោក លោកស្រី មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋសរុបប្រមាណជិត ៦០នាក់។ វគ្គផ្សព្វផ្សាយនេះឧបត្ថម្ភគាំទ្រដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ICRC) តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។


ការអភិវឌ្ឍ
តំណាងម្ចាស់ផ្តល់ជំនួយ ADB និង AFD ចុះវាយតម្លៃ តាមដានប្រសិទ្ធភាព និងដំណើរការគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបាត់ដំបង
បាត់ដំបង ៖ លោក យ៉ា សំអុល មន្រ្តីគម្រោងមូលនិធិជំនួយធនាគារអភិវឌ្ឍន៍អាស៊ី ADB និង លោក ថ្លាង សុភក្រ្តា មន្រ្តីគម្រោងមូលនិធិជំនួយពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD និងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យវាយតម្លៃ តាមដានប្រសិទ្ធភាពការងារ និងដំណើរការគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបាត់ដំបង នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។


ការអភិវឌ្ឍ
ការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋបានមកដល់ហើយ!ផ្លូវ២១ខ្សែក្នុងក្រុងបាត់ដំបងនឹងដេញថ្លៃសាងសង់នៅចុងខែសីហានេះ
បាត់ដំបង៖នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំតំណាងក្រុមហ៊ុនអន្តរជាតិ១៥ក្រុមហ៊ុនចុះពិនិត្យទីតាំងផ្លូវក្នុងក្រុងបាត់ដំបងចំនួន២១ខ្សែដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខនេះ។


ការអភិវឌ្ឍ
ឯកឧត្តម សុខ លូ អញ្ជើញជួបពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោង «ការគ្រប់គ្រងសំណល់តាមគោលការណ៍សេដ្ឋកិច្ចវិលជុំ ក្នុងខេត្តបាត់ដំបង» ជាមួយលេខាទី១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា
នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Kiichi IKEHARA លេខាទី១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ពាក់ព័ន្ធនឹងគម្រោង «ការគ្រប់គ្រងសំណល់តាមគោលការណ៍សេដ្ឋកិច្ចវិលជុំ ក្នុងខេត្តបាត់ដំបង»។
ក្នុងជំនួបនេះ ភាគីជប៉ុនបានលើកឡើងថា រដ្ឋាភិបាលជប៉ុនមានបំណងផ្តល់ឧបករណ៍កែច្នៃកាកសំណល់ដល់ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់ កាត់បន្ថយបរិមាណសំរាមត្រូវបោះចោល និងពង្រីកអាយុកាលនៃទីលានចាក់សំរាម ស្របតាមគោលការណ៍សេដ្ឋកិច្ចវិលជុំ។ ឧបករណ៍នេះគ្រោងប្រគល់ឱ្យប្រតិបត្តិករដែលមានសមត្ថភាពគ្រប់គ្រង និងអនុវត្តតាមស្តង់ដារបច្ចេកទេសជប៉ុន ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ។


ការអភិវឌ្ឍ
ការស្តារផ្លូវជនបទរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
បាត់ដំបង៖ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យធ្វើការវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់DBST ចំនួន១ខ្សែ ប្រវែង ៤ ០០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួសទទឹងម្ខាងៗ ០,៥ម៉ែត្រ និងកម្រាស់ ០,២ម៉ែត្រ។


ការអភិវឌ្ឍ
រដ្ឋបាលស្រុកមោងឫស្សី ប្រកាសអនុវត្តគម្រោង «មោងឫស្សីឌីជីថល» ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងយុវជនក្នុងមូលដ្ឋាន
បាត់ដំបង ៖ ដើម្បីរុញច្រានការធ្វើបរិវត្តកម្មឌីជីថលនៅថ្នាក់មូលដ្ឋាន រដ្ឋបាលស្រុកមោងឫស្សី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «គម្រោង មោងឫស្សីឌីជីថល» កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៦។

