ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

ទេសចរណ៍
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងរយៈពេល១០ថ្ងៃទាក់ទាញភ្ញៀវទេសចរបានជាង៣០ម៉ឺននាក់
បាត់ដំបង៖លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា សម្រាប់រយៈពេល១០ថ្ងៃនៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករសរុបចំនួន៣០២,០២២នាក់។


ទេសចរណ៍
ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ រយៈពេល១០ថ្ងៃ លក់ផ្លែឈើបានជិត៨០តោន ទាក់ទាញភ្ញៀវជាង៣០ម៉ឺននាក់
បាត់ដំបង៖ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលរៀបចំឡើងរយៈពេល១០ថ្ងៃ បានទទួលជោគជ័យយ៉ាងខ្លាំង ដោយលក់ផ្លែឈើសរុបបានជិត៨០តោន និងទាក់ទាញប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្តជាង៣០ម៉ឺននាក់។ ក្នុងចំណោមផ្លែឈើទាំងអស់ ផ្លែទុរេនបានឈរនៅលំដាប់លេខ១ ជាផ្លែឈើដែលលក់ដាច់ជាងគេ។


ទេសចរណ៍
អ្នកស្រី ភាន ស្រីផៃ ម្ចាស់ចម្ការ តាជាសំឡូត សម្តែងអារម្មណ៍សប្បាយរីករាយ ក្រោយលក់ទុរេនអត់ជិត១០តោន ក្នុងព្រឹត្តិការណ៍ផ្លែឈើរយៈពេល១០ថ្ងៃ
អ្នកស្រី ភាន ស្រីផៃ ម្ចាស់ចម្ការ តាជាសំឡូត សម្តែងអារម្មណ៍សប្បាយរីករាយ ក្រោយលក់ទុរេនអត់ជិត១០តោន ក្នុងព្រឹត្តិការណ៍ផ្លែឈើរយៈពេល១០ថ្ងៃ


ទេសចរណ៍
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦
បាត់ដំបង៖នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦។


ទេសចរណ៍
ក្នុងថ្ងៃទី៩ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង២០២៦ ប្រជាពលរដ្ឋ នៅតែបន្តមកលេងកំសាន្តជាហូរហែប្រកបទៅដោយទឹកមុខសប្បាយរីករាយ
បាត់ដំបង៖ ក្នុងថ្ងៃទី៩ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦ ត្រូវនឹងរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ក្មេងចាស់ប្រុសស្រី នៅតែបន្តមកលេងកំសាន្តជាហូរហែប្រកបទៅដោយទឹកមុខសប្បាយរីករាយ ដោយជួយទិញផលិតផល ដែលផលិតដោយស្នាដៃកូនខ្មែរ ពីបណ្តាស្តង់នានា ដើម្បីឱ្យគាត់មានទឹកចិត្តបង្កើននូវការផលិត ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។


ទេសចរណ៍
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង បានដំណើរការទៅដោយមានការចូលរួមគាំទ្រច្រើនពីពលរដ្ឋ និងអ្នកទេសចរ ខណៈការបិទបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦
បាត់ដំបង ៖ នៅសល់ត្រឹមតែរយៈពេលមួយថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង នឹងត្រូវបានបិទបញ្ចប់ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបានបើកឱ្យដំណើរការអស់រយៈពេល៩ថ្ងៃកន្លងមកនេះ ខណៈព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៦នេះ មានការចូលរួមគាំទ្រច្រើនពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ។


ទេសចរណ៍
មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍អនុវត្តអនាម័យល្អសម្រាប់ការគ្រប់គ្រងអាហារដ្ឋាននិងគោលដៅទេសចរណ៍
បាត់ដំបង៖មន្ទីរទេសចរណ៍ខេត្តបាត់ដំបងសហការជាមួយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ថា យូនីដូ(UNIDO)បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍អនុវត្តអនាម័យល្អសម្រាប់ការគ្រប់គ្រងអាហារដ្ឋាននិងគោលដៅទេសចរណ៍ សម្របសម្រួល និងបង្រៀនដោយ លោក ហាក់ សុខជា តំណាងអង្គការយូនីដូ និងលោកស្រី យង់ រតនា គ្រូបង្គោល។វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១៤ ដល់ ១៥ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។


ទេសចរណ៍
អាជីវករលក់ដូរសម្ភារៈប្រើប្រាស់ កែច្នៃចេញពីវល្លិ៍ល្បាក់ ថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ នេះឡើង
បាត់ដំបង៖ លោកស្រី ឌី សាគាន អាជីវករលក់ដូរសម្ភារៈប្រើប្រាស់ កែច្នៃចេញពីវល្លិ៍ល្បាក់ មកពីខេត្តសៀបរាប នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ នេះឡើង ដើម្បីឱ្យគាត់បានដាក់តាំងលក់ នូវ ផលិតផល ដែលផលិតដោយស្នាដៃកូនខ្មែរ ក៏ដូចជាការជួយលើកទឹកចិត្តបង្កើននូវការផលិត និងរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។


ទេសចរណ៍
ក្រុមការងារព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង បន្តរៀបចំលេងល្បែងកម្សាន្តជូនពលរដ្ឋ និងភ្ញៀវទេសចរ ប្រកបដោយភាពសប្បាយរីករាយ
បាត់ដំបង ៖ ដើម្បីចូលរួមបង្កើននូវបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិនោះ ក្រុមការងាររៀបចំព្រឹត្តិការណ៍ផ្លែឈើខេត្តបាត់ដំបង បាននិងកំពុងបន្តការរៀបចំឱ្យមានការលេងល្បែងកម្សាន្តជាច្រើនមុខ ស្ថិតបរិវេណខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង ប្រកបដោយភាពសប្បាយរីករាយ នាល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។
ជាក់ស្តែងល្បែងកម្សាន្ត ដែលត្រូវបង្កើតឱ្យមានការលេងនោះ រួមមាន ការចិតផ្លែឪឡឹក ចិតផ្លែស្រកានាគ និងផ្លែឈើមួយចំនួនទៀត ដែលមានលក្ខខ័ណ្ឌតម្រូវឱ្យអ្នកចូលរួមត្រូវតែចិតផ្លែឈើទាំងនេះឱ្យមានរបៀបរៀបរយបានល្អ មានអនាម័យ មើលទៅគួរចង់ទទួលទាន ការរៀបចំទុកដាក់សំបក និងសម្ភារៈប្រើប្រាស់ឱ្យបានល្អ ក្រៅពីនេះនូវមានល្បែងកម្សាន្តមួយប្រភេទទៀត គឺការប្រណាំងហូបក្រូចពោធិសាត់ ផ្លែឪឡឹក ផ្លែស្វាយជូរ និងការស្មានទម្ងន់ផ្លែឈើជាដើម ។ អ្នកដែលឈ្នះពីការចិតផ្លែឈើ និងការប្រណាំងហូបផ្លែឈើ នឹងទទួលបានរង្វាន់ជាផ្លែទុរេនទុំមួយផ្លែ និងមានរង្វាន់ហ្លួងចិត្តពីកម្មវិធីផងដែរ ។


ទេសចរណ៍
ពិព័រណ៍ផ្លែឈើបាត់ដំបង ជាការបង្កើតទីផ្សារជូនកសិករ
បាត់ដំបង ៖ ការបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង គឺជាការបង្កើតទីផ្សារក្នុងស្រុក ជូនប្រជាកសិករ និងបានផ្សារភ្ជាប់ជាពិសេសទៅនឹងវិស័យទេសចរណ៍នារដូវកាលបៃតង ខណៈវិស័យមួយនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏មានសារៈសំខាន់របស់ជាតិ ។
ប្រជាកសិករ ដែលជាម្ចាស់ចម្ការ បាននាំយកមកនូវផលិតផលផ្លែឈើចម្រុះដូចជា ត្របែក សាម៉ាវ ក្រូច មៀនក្រអូប មង្ឃុត ទុរេន ប៊ឺ លម៉ើ ដូងខ្ទិះ តាសក់ផ្អែម ម្នាស់ទឹកឃ្មុំ ខ្នុរ គ្រាប់ស្វាយចាន់ទី ជាដើម ដើម្បីយកមកដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនសម្រាប់ភ្លក្ស និងលក់ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយភាពសប្បាយរីករាយនឹងអ្វីដែលរដ្ឋបាលខេត្តបាត់ដំបង បានរកទីផ្សារជូនពួកគាត់បានលក់នៅនឹងកន្លែង និងមានអ្នកចូលមកទិញបានច្រើន ។


ទេសចរណ៍
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងរយៈពេល៣ថ្ងៃទទួលបានភ្ញៀវទេសចរជិត២០ម៉ឺននាក់
បាត់ដំបង៖លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងឆ្នាំ២០២៦បានដំណើរការដោយរលូន និងទាក់ទាញភ្ញៀវទេសចរសរុបជិត២០ម៉ឺននាក់ឱ្យចូលរួមទស្សនាកម្សាន្តសប្បាយ និងគាំទ្រផលិតផលក្នុងស្រុក។
លោក ហម អរុណ ឱ្យដឹងបន្ថែមថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍រយៈពេល៣ថ្ងៃនេះ ផ្លែទុរេនស្រស់ប្រមាណ២៧តោន និងកសិផលជាច្រើនប្រភេទផ្សេងទៀតត្រូវបានលក់ដាច់ខ្លាំងធ្វើឱ្យអាជីវករ និងកសិករមានភាពសប្បាយរីករាយមែនទែន។


ទេសចរណ៍
ឯកឧត្តម សុខ លូ អញ្ជើញពិនិត្យទិដ្ឋភាពទូទៅ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលកំពុងប្រព្រឹត្តទៅយ៉ាងរលូន
បាត់ដំបង៖ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញពិនិត្យទិដ្ឋភាពទូទៅ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលកំពុងប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការអញ្ជើញចូលរួមពីអាជីវករ កសិករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើន។


ទេសចរណ៍
ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និងប្រជាពលរដ្ឋមកពីបណ្តាខេត្តដទៃទៀតនៃព្រះរាជាណាចក្រ កម្ពុជាមកលេងកំសាន្តក្នុងថ្ងៃទី៣នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦ ប្រកបទៅដោយទឹកមុខសប្បាយរីករាយ
បាត់ដំបង៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ក្នុងខេត្តបាត់ដំបង និងប្រជាពលរដ្ឋមកពីបណ្តាលខេត្តដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា មកលេងកំសាន្ត ក្នុងថ្ងៃទី៣នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ប្រកបទៅដោយទឹកមុខសប្បាយរីករាយ ដោយជួយទិញ នូវផលិតផល ដែលផលិតដោយស្នាដៃកូនខ្មែរ ជាពិសេសជួយទិញនូវធុរេន ស្រុកសំឡូត។

