ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សិល្បៈនិងវប្បធម៌
របាំបញ្ជាន់ស្រូវ គឺជារបាំប្រជាប្រិយមួយ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពជីវភាពសហគមន៍កសិករ និងភាពសប្បាយរីករាយ ក្នុងរដូវប្រមូលផល
បាត់ដំបង៖ របាំបញ្ជាន់ស្រូវ គឺជារបាំប្រជាប្រិយមួយ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពជីវភាពសហគមន៍កសិករ និងភាពសប្បាយរីករាយ ក្នុងរដូវប្រមូលផល នេះបើតាមការលើកឡើង របស់លោក គួយ វិច្ឆិកា អនុប្រធានការិយាល័យសិល្បៈទស្សនីយភាពនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង។ របាំនេះ ដើមឡើយត្រូវបានបង្កើតឡើង ដោយជនជាតិភាគតិចព័រ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលបង្ហាញអំពីវិធី សាស្ត្រនៃការប្រមូលផលស្រូវបែបបុរាណ និងសាមគ្គីភាព ការជួយយកអាសារគ្នា របស់ប្រជាកសិករ ក្នុងសហគមន៍ ជាពិសេសចង់បង្ហាញ អំពីតម្លៃនៃស្រូវអង្ករ ដែលជា “មាសស” របស់កម្ពុជា។


បទយកការណ៍
អាជ្ញាធរស្រុកសំឡូត បន្តបើកយុទ្ធនាការក្តៅ ចុះរឹតបន្តឹងតូបទុរេនជាង ៦០ ទីតាំង ដើម្បីការពារម៉ាកសញ្ញា «ទុរេនសំឡូតពិតប្រាកដ»។
បាត់ដំបង៖ ដើម្បីការពារកេរ្តិ៍ឈ្មោះ និងទប់ស្កាត់ការបន្លំកសិផលបោកប្រាស់ភ្នែកភ្ញៀវទេសចរ ក្នុងខណៈពេលដែល «ទុរេនសំឡូត» កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង រដ្ឋបាលស្រុកសំឡូតបានបើកប្រតិបត្តិការចុះពិនិត្យតូបលក់ទុរេនជាង ៦០ កន្លែង។ ក្នុងនោះបានរកឃើញ និងចាត់វិធានការលើតូបមួយកន្លែង ដែលបានលួចនាំចូលទុរេនខុសប្រភពជាង ១ តោន មកបន្លំដាក់ស្លាកយីហោ «ទុរេនសំឡូត»។


សន្ទនាមតិ
ការប្រយុទ្ធប្រឆាំង នឹងបទល្មើសនេសាទ
ការប្រយុទ្ធប្រឆាំង នឹងបទល្មើសនេសាទ


បទយកការណ៍
ម្ចាស់ចំការទុរេនសំឡូត សន្យានាំយកផលទុរេនរាប់សិបតោន វាយលុកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦
បាត់ដំបង: នៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះ! ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលគ្រប់គ្នាទន្ទឹងរង់ចាំ នឹងឈានចូលមកដល់។ ពេលនេះ ក្រុមម្ចាស់ចំការទុរេន និងផ្លែឈើល្បីៗទូទាំងស្រុកសំឡូត បានប្រមូលផល និងត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំយកផ្លែឈើល្បីៗ ពិសេសផ្លែទុរេន ដែលមានឱជារសឈ្ងុយឆ្ងាញ់បំផុត មកតាំងបង្ហាញ និងលក់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីបានភ្លក់កម្សាន្តយ៉ាងពេញចិត្ត។


ការអភិវឌ្ឍ
អតីតយុទ្ធជននិងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ នៅខេត្តបាត់ដំបង ទទួលបានផ្ទះថ្មី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
បាត់ដំបង៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានដឹកនាំក្រុមការងារអ.ន.ក.ខេត្ត, ក្រុង, ស្រុក, ឃុំ សង្កាត់ ចុះប្រគល់ផ្ទះចំនួន ៤ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនសមាជិកមានជីវភាពខ្វះខាត ដែលមានដីអត់ផ្ទះ ចំនួន៤ខ្នង ទី១ ឈ្មោះ ផូ សុផល ភេទប្រុស អាយុ៦២ឆ្នាំ ជានិវត្តជន រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង, ទី២ ឈ្មោះ សឿន វ៉ាត់ ភេទប្រុស អាយុ៧១ឆ្នាំ ជានិវត្តជន រស់នៅភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង, ទី៣ ឈ្មោះ ឈន ឆេង ភេទប្រុស អាយុ៦៨ឆ្នាំ មានទីលំនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង និងទី៤ ឈ្មោះ ថោង យឿត ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនពិការ មានទីលំនៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ។


ការអភិវឌ្ឍ
រដ្ឋបាលខេត្តបាត់ដំបង បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី តួនាទី ភារកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីទូរសព្ទដៃ «មតិយើង»
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី តួនាទី ភារកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីទូរសព្ទដៃ «មតិយើង» ដែលប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពី លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង លោក លោកស្រី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានក្រុមប្រឹក្សាក្រុងស្រុកទាំង១៤ គណៈភិបាលអភិបាលក្រុងស្រុកទាំង១៤ និងលោក លោកស្រី មកពីមន្ទីរអង្គភាពនានាក្នុងខេត្ត។


សន្តិសុខសង្គម
តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវឱ្យពលរដ្ឋបន្តធ្វើជាស្ពានតភ្ជាប់ជាមួយសមត្ថកិច្ច ក្នុងការរាយការណ៍បទល្មើសគ្រឿងញៀនតាមកម្មវិធីទូរស័ព្ទដៃ App NoDrug ដើម្បីយកបញ្ហានេះចេញពីសហគមន៍
បាត់ដំបង ៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ធ្វើការជំរុញឱ្យប្រជាពលរដ្ឋ ក្នុងសហគមន៍ទាំងអស់ បន្តធ្វើជាស្ពានតភ្ជាប់ជាមួយសមត្ថកិច្ច ក្នុងការរាយការណ៍រាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ តាមរយៈកម្មវិធីទូរស័ព្ទដៃ App NoDrug និងប្រព័ន្ធ Hotline ដើម្បីយកបញ្ហានេះ ចេញពីសហគមន៍ និងឈានទៅសម្អាតភូមិ ឃុំ សង្កាត់របស់ខ្លួនឱ្យក្លាយជាភូមិឃុំសង្កាត់គ្មានគ្រឿងញៀន ។


ការអភិវឌ្ឍ
កិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដើម្បីពិនិត្យបញ្ជី តម្រូវការគម្រោងសកម្មភាពជាអាទិភាព របស់កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៧-២០២៩)
បាត់ដំបង៖ លោក មូល ធន អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដើម្បីពិនិត្យបញ្ជីតម្រូវការគម្រោងសកម្មភាពជាអាទិភាព របស់កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៧-២០២៩) ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី មកពីមន្ទីរអង្គភាពក្នុងខេត្ត និងរដ្ឋបាលក្រុងស្រុក។


ការអភិវឌ្ឍ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បង្ហាញសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធធំៗទាំង ៣ នៃគម្រោងអភិវឌ្ឍន៍ទីក្រុង និងផែនការជួសជុលផ្លូវថ្នល់ជូនប្រជាពលរដ្ឋ
បាត់ដំបង ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តបាត់ដំបងបាននឹងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងអនាម័យបរិស្ថានជូនប្រជាពលរដ្ឋ។


សន្ទនាមតិ
ការត្រៀមរៀបចំ ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងកសិ-ទេសចរណ៍ ក្នុងខេត្តបាត់ដំបង
ការត្រៀមរៀបចំ ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងកសិ-ទេសចរណ៍ ក្នុងខេត្តបាត់ដំបង


សន្តិសុខសង្គម
”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត” គឺជាប្រធានបទមួយ សម្រាប់ដាក់ក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
បាត់ដំបង៖ ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត” គឺជាប្រធានបទមួយ សម្រាប់ដាក់ក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាតដំបង និងដោយមានការអញ្ជើញចូលរួមពី តំណាងសាលាឧទ្ធរណ៍បាត់ដំបង តំណាងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បាត់ដំបង តំណាងប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាដំបូងខេត្ត តំណាងយោធភូមិភាគទី៥ លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ស្នងការ ស្នងការរងនគរបាលខេត្ត ឧត្តមសេនីយ៍មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ឧត្តមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ
បាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកឯកភ្នំ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
ក្រុងបាត់ដំបង ត្រៀមបង្កើត “ផ្លូវថ្មើរជើងសង្កែ (Sangkae Walk Street)” តភ្ជាប់ទៅ “តំបន់ផ្ទះបុរាណជាង ៨០០ខ្នង” ដើម្បីបង្កើតជាតំបន់ទេសចរណ៍ដើរលម្ហែកាយពេលរាត្រី និងជំរុញសេដ្ឋកិច្ចពលរដ្ឋ
បាត់ដំបង៖ ពាក់ព័ន្ធនឹងការងារនេះ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកព័ត៌មាននៃមន្ទីរព័ត៌មានខេត្តបាត់ដំបង ដោយបានបញ្ជាក់យ៉ាងដូច្នេះថា តាមគម្រោង យើងនឹងគ្រោងធ្វើការសាកល្បងពីចំណុចផ្សារធំបាត់ដំបង ឬហៅថាផ្សារណាត់ មកដល់ជិតម្តុំវិមានឯករាជ្យ តំបន់នេះនឹងគ្រោងធ្វើរយៈពេល៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ។
ដែលរហូតមកដល់នឹងពេលនេះ ក្រុមការងារជំនាញកំពុងតែមមាញឹក ដើម្បីរៀបចំតូបសម្រាប់លក់អ្វីខ្លះ និងនៅកន្លែងណាអ្វីខ្លះ ? ហើយសង្ឃឹមថា ពេលបើកទីតាំងនេះនឹងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋទូទៅ និងអាចបំពេញបន្ថែមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះថែមទៀតផង ។

