ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សន្តិសុខសង្គម
ស្នងការនគរបាលខេត្តបាត់ដំបង ចេញបំភ្លឺ ករណីពាក្យចចាមអារ៉ាមរឿង «ចាប់ជម្រិតកូនក្មេង» នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង
បាត់ដំបង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានការបង្ហោះ និងចែករំលែកជាច្រើននៅលើបណ្តាញសង្គមនូវព័ត៌មានមិនពិតមួយ ដែលបានអះអាងថា មានករណីចាប់កូនក្មេងនៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងបង្កើតក្តីព្រួយបារម្ភដល់ប្រជាពលរដ្ឋ។


សន្តិសុខសង្គម
ពិធីផ្ទេរ និងប្រគល់សមិទ្ធផល គម្រោងសមាហរណកម្ម ការបោសម្អាតមីន និងសង្គ្រោះជន ពិការដោយសារមីនដំណាក់កាលទីពីរ លើខេត្តចំនួនបី តម្លៃជិត១៧លានដុល្លារ
បាត់ដំបង៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក)បាន រៀបចំពិធីផ្ទេរ និងប្រគល់សមិទ្ធផល គម្រោងសមាហរណកម្ម ការបោសម្អាតមីន និងសង្គ្រោះជន ពិការដោយសារមីនដំណាក់ កាលទី ពីរ អនុវត្តន៍នៅខេត្តចំនួនបី តម្លៃជិត១៧ លាន ដុល្លារ កាលថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៦ នៅ ស្រុកគាស់ក្រឡខេត្តបាត់ដំបង ។


ការអភិវឌ្ឍ
ផ្ទះ ១០ ខ្នង ត្រូវបានប្រគល់ជូនអតីតយុទ្ធជនស្រុកបាណន់ ដើម្បីតបស្នងការលះបង់
បាត់ដំបង៖ ការលះបង់សាច់ស្រស់ឈាមស្រស់ក្នុងសមរភូមិដើម្បីសន្តិភាពជាតិ មិនត្រូវបានមើលរំលងឡើយ។


សន្តិសុខសង្គម
វេទិកាផ្សព្វផ្សាយ ស្តីពី ការទប់ស្កាត់គ្រឿងញៀន និងអំពើជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ
បាត់ដំបង៖ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរកិច្ចការនារីខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយ ស្តីពី «ការទប់ស្កាត់គ្រឿងញៀន និងអំពើជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ» ដល់សិស្សានុសិស្សចំនួន ១០០នាក់ នៅសាលាវិទ្យាល័យក្តុលដូនទាវ ស្ថិតក្នុងក្រុងបាត់ដំបង។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកស្រី កែវ ដាណា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និង លោកស្រី អ៊ាន ណារៀង ប្រធានមន្ទីរកិច្ចការនារីខេត្ត ដោយមានការសហការសម្របសម្រួលពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងលោកនាយកវិទ្យាល័យក្តុលដូនទាវ។


អប់រំ និងកីឡា
សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពី ការត្រួតពិនិត្យជាសកលតាមកាលកំណត់(UPR)
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពី ការត្រួតពិនិត្យជា សកលតាមកាលកំណត់(UPR) ប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តបាត់ដំបងអាគារE ដោយមានការចូលរួមពី លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក លោកស្រី សិក្ខាកាមមកពីបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូបទៀត។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរចុះពិនិត្យ និងទប់ស្កាត់ទីតាំងស្តុបរ៉ែមាសខុសច្បាប់មួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
បាត់ដំបង៖ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះទប់ស្កាត់ទីតាំងស្តុបរ៉ែមាសខុសច្បាប់មួយកន្លែង នៅជើងភ្នំព្រឹក ស្ថិតក្នុងភូមិ ឃុំ និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែឧសភា។ បន្ទាប់មកបានបន្តស្រាវជ្រាវរកម្ចាស់ទីតាំង ដើម្បីពិន័យ និងអនុវត្តនីតិវិធីតាមច្បាប់រ៉ែ។


ការអភិវឌ្ឍ
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្ទះមនុស្សធម៌ ជូនគ្រួសារក្រីក្រនៅស្រុកសង្កែ
បាត់ដំបង៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចុះពិនិត្យវឌ្ឍនភាព និងពង្រឹងគុណភាពសំណង់ផ្ទះមនុស្សធម៌ ដែលកំពុងសាងសង់ជូនគ្រួសារងាយរងគ្រោះបំផុតមួយគ្រួសារ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកសំឡូត ចុះស្រាវជ្រាវបន្ទាន់ក្រោយមានការសង្ស័យនាំចូលទុរេនពីក្រៅ ដើម្បីបន្លំលក់ជា «ទុរេនសំឡូត»
បាត់ដំបង៖ រដ្ឋបាលស្រុកសំឡូត បានបើកប្រតិបត្តិការចុះពិនិត្យ និងចាត់វិធានការភ្លាមៗ ក្រោយទទួលបានសេចក្តីរាយការណ៍ថា មានការលួចដឹកជញ្ជូនទុរេនពីប្រភពខាងក្រៅ មកចរាចរណ៍លក់ដុំនៅក្នុងភូមិសាស្ត្រសំឡូតចាស់។ ការប្រព្រឹត្តបែបនេះត្រូវបានសង្ស័យថាជាការបន្លំភ្នែកអតិថិជន និងបំផ្លាញកេរ្តិ៍ឈ្មោះទុរេនសំឡូតពិតប្រាកដ។


បទយកការណ៍
ក្មេងប្រុសម្នាក់ទៅឃ្វាលគោ បានឃើញគ្រាប់យកទៅដុតលេង បណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ នៅភូមិសាស្រ្ត ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចឱ្យដឹងថា ក្មេងប្រុសជំទង់ម្នាក់ បានទៅឃ្វាលគោ ហើយប្រទះឃើញគ្រាប់ ៦០ មីលីម៉ែត្រ ១គ្រាប់ រួចយកទៅដុតលេង បណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ កាលពីម៉ោងជាង ៣ រសៀល ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ នៅចំណុចបឹងទំយៀន ស្ថិតក្នុងភូមិទួលស្នួល ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។


ការអភិវឌ្ឍ
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់លើការសាងសង់អគារអនុសាខាស្រុក ដើម្បីពង្រឹងសកម្មភាពមនុស្សធម៌
បាត់ដំបង៖ ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង វិស័យអាទិភាពទាំង ៤ របស់សមាគមជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់។ ក្នុងនោះ វិស័យអាទិភាពទី ៤ គឺ «ការអភិវឌ្ឍស្ថាប័ន» កំពុងបង្ហាញលទ្ធផលយ៉ាងជាក់ស្តែង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធទីស្នាក់ការនៅតាមបណ្តាស្រុកនានា។


បរិស្ថាន
ថ្នាក់ដឹកនាំក្រសួងសាធារណការនិងប្រតិភូADBចុះត្រួតពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំ ៨,៩ហិកតានៃគម្រោងផ្គត់ទឹកស្អាត និងអនាម័យខេត្ត
បាត់ដំបង៖នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ,លោកស្រី Lisa Wright នាយិកាប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី,លោកស្រី YASMIN SIDDIQI នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងដែលជាអ្នកទទួលផលពីគម្រោងបានអញ្ជើញចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំ ៨,៩ហិកតានៃគម្រោងផ្គត់ទឹកស្អាត និងអនាម័យខេត្តដែលមានទីតាំងស្ថិតនៅស្រុកថ្មគោល។


សកម្មភាពអាជ្ញាធរ
មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានចុះរុះរើទីតាំងរុករករ៉ែមាសខុសច្បាប់ចំនួន ៥ កន្លែង នៅមាត់អូរព្រំដែន ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
មន្រ្តីជំនាញមន្ទីររ៉ែ និងឋាមពលខេត្ត សហការជាមួយកម្លាំងយោធា ប៉ុស្តិ៍នគរបាលការពារព្រំដែន និងរដ្ឋបាលស្រុកភ្នំព្រឹក បានចុះធ្វើការរុះរើទីតាំងជីករករ៉ែមាសខុសច្បាប់ នៅតាមមាត់អូរព្រំដែនចំនួន ៥ កន្លែង កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។


សកម្មភាពអាជ្ញាធរ
ក្រោយការរិះគន់លើបណ្តាញសង្គមថាមានបើកល្បែងអនឡាញចំនួន ៥ ទីតាំង នៅក្នុងរ៉ារថភ្លើងក្រុងបាត់ដំបង សមត្ថកិច្ចបានចុះស្រាវជ្រាវភ្លាមៗ
បាត់ដំបង៖ ប៉ុន្មានថ្ងៃមកនេះ មានការផ្សព្វផ្សាយព្រោងព្រាត និងចែករំលែកថា មានទីតាំងល្បែងអនឡាញ (ណេត) ចំនួន ៥ ទីតាំង នៅក្នុងចំណុចរ៉ារថភ្លើង ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយមានភ្ជាប់រូបភាពផងដែរ។ ការចែករំលែកព័ត៌មាននេះ បានបង្កឱ្យមានការរិះគន់លើការងាររបស់សមត្ថកិច្ចក្រុង ដែលត្រូវបានចោទថាបណ្តែតបណ្តោយឱ្យមានល្បែងណេត។

