ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តបាត់ដំបង បញ្ជាឱ្យត្រួតពិនិត្យសាច់បង្កកខុសច្បាប់
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចេញបទបញ្ជាឱ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ចុះត្រួតពិនិត្យជាប្រចាំ និងម៉ឺងម៉ាត់តាមទីតាំងស្តុក និងចែកចាយសាច់បង្កក ដើម្បីទប់ស្កាត់ការនាំចូលខុសច្បាប់ពីប្រទេសថៃ។


ពាណិជ្ជកម្ម
ក្រុមការងារចម្រុះខេត្តបាត់ដំបង បន្តចុះត្រួតពិនិត្យ និងដកហូតសាច់បង្កកខូចគុណភាពជាង កន្លះតោន យកទៅបំផ្លាញចោល
ខេត្តបាត់ដំបង៖ រយៈពេលពីរថ្ងៃជាប់ៗគ្នា គឺនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តបាត់ដំបង បានបន្តចុះពិនិត្យតាមទីតាំងលក់ និងស្តុកផលិតផលនានា ក្នុងគោលបំណងស្វែងរកទំនិញបង្កកដែលនាំចូលដោយមិនស្របច្បាប់ ឬទំនិញខូចគុណភាព ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២០គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្កែ
បាត់ដំបង៖ អនុវត្តន៏តាមអនុសាសន៍របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្កែ ដឹកដោយ លោក នាង ចន្ទថារ៉ា អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្កែ បាននាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាស្រុកផ្តល់ជូនប្រជាពលរដ្ឋចំនួន២០គ្រួសារដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ក្នុងនោះ១៩គ្រួសារមកពីភូមិចំនួន៦ ក្នុងឃុំកំពង់ព្រៀង និង១គ្រួសាទៀតរស់នៅឃុំតាប៉ុនស្រុកសង្កែ ខេត្តបាត់ដំបង។


ទេសចរណ៍
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង អំពាវនាវឱ្យសាធារណជន ចូលរួមក្នុងការតាំងបង្ហាញផែនទីលំហូរភ្ញៀវទេសចរក្នុងខេត្តបាត់ដំបង សម្រាប់ពិភាក្សាចែករំលែកគំនិត និងមតិយោបល់អំពីការអភិវឌ្ឍលំហូរទេសចរជាយុទ្ធសាស្ដ្រ
បាត់ដំបង៖ មន្ទីរទេសចរណ៍ខេត្ត បាត់ដំបង អំពាវនាវ ឱ្យ សាធារណជន ចូលរួមក្នុងការតាំងបង្ហាញផែនទីលំហូរភ្ញៀវទេសចរក្នុងខេត្តបាត់ដំបងសម្រាប់ពិភាក្សា ចែករំលែកគំនិត និងមតិយោបល់អំពីការអភិវឌ្ឍលំហូរទេសចរជាយុទ្ធសាស្ដ្រ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៦ ចាប់ពី ម៉ោង៩ព្រឹកដល់ម៉ោង៤រសៀល នៅមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង ។


សន្ទនាមតិ
យុទ្ធសាស្ត្រជម្រុញទេសចរណ៍បៃតង ក្នុងរដូវវស្សា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
យុទ្ធសាស្ត្រជម្រុញទេសចរណ៍បៃតង ក្នុងរដូវវស្សា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង


សន្តិសុខសង្គម
កម្លាំងនគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន ២នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន
ខេត្តបាត់ដំបង៖កម្លាំងនគរបាលស្រុកមោងឫស្សី បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រមូលដ្ឋាន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។


សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រីរាជការ និងកាកបាទក្រហមខេត្តបាត់ដំបង រៀបចំពិធីចម្រើនព្រះជន្មថ្វាយ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីរាជការតាមមន្ទីរ-អង្គភាព បានរៀបចំពិធីបុណ្យចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា ។


សន្តិសុខសង្គម
ជម្លោះរវាងបងថ្លៃ និង ប្អូនថ្លៃ រឿងចាក់សោទ្វារបង ឈានប្រើហឹង្សាលទ្ធផលបងដេកគុក ប្អូនរបួសធ្ងន់
បាត់ដំបង ៖ កម្លាំងអធិការក្រុងបាត់ដំបង និងនគបាលប៉ុសក្តុលដូនទាវបានឃាត់ខ្លួនជនសង្ស័យជាបងថ្លៃម្នាក់ ដែលបានប្រើកាំបិតកែច្នៃកាប់ទៅលើប្អូនថ្លៃបណ្តាលឱ្យរងរបួសដៃធ្ងន់ធ្ងរ ដោយសាររឿងចាក់សោទ្វារបងកាលពីព្រលប់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ។


ការអភិវឌ្ឍ
ក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកបាត់ដំបង ចុះពិនិត្យរោងចក្រប្រព្រឹត្តកម្មទឹកស្អាតកំពង់សីមា មានសមត្ថភាពផលិតអាចផលិតទឹកស្អាត ៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកបាត់ដំបង អាណត្តិទី១ បានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យសមិទ្ធិផល និងដំណើរការសង្វាក់ផលិតកម្មរបស់ «រោងចក្រប្រព្រឹត្តកម្មទឹកស្អាតកំពង់សីមា» កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដែលមានទីតាំងស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង។


សុខាភិបាល
ប្រធានក្រុមប្រឹក្សាសមាគមគ្រូពេទ្យកុមារកម្ពុជា ៖ គ្រូពេទ្យត្រូវតែមានក្រមសីលធម៌ ដើម្បីធានាថា ការបំពេញវិជ្ជាជីវៈប្រកបដោយគុណភាព
បាត់ដំបង ៖ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាសមាគមគ្រូពេទ្យកុមារកម្ពុជា ឯកឧត្តម ហេង សុទ្ធី បានថ្លែងថា គ្រូពេទ្យគ្រប់រូបត្រូវតែមានក្រមសីលធម៌ ដើម្បីធានាថា ការបំពេញវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវ គុណភាព និងជៀសវាងកំហុសឆ្គងវិជ្ជាជីវៈ ដែលនាំឱ្យបាត់បង់នូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ ។
ថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ផ្នែកវេជ្ជសាស្ត្រកុមារ ឆ្នាំ២០២៦ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីវេជ្ជបណ្ឌិតជាសមាជិកសមាគមគ្រូពេទ្យកុមារកម្ពុជា មកពីមន្ទីរពេទ្យនានា ក្នុងភូមិភាគបាត់ដំបង សរុបចំនួន៣០រូប ។
កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលកុមារ និងការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីសុខាភិបាលឱ្យស្របតាមការវិវឌ្ឍន៍នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសុខាភិបាលសម័យទំនើប ។


សន្តិសុខសង្គម
ឯកឧត្តម សុខ លូ ដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាប់ព្រំដែនថៃត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការរត់ពន្ធទំនិញ និងការនាំមនុស្សឆ្លងដែនខុសច្បាប់
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តន៍បន្តដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។


សិល្បៈនិងវប្បធម៌
TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល
បាត់ដំបង៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។


ការអភិវឌ្ឍ
ឯកឧត្តម សុខ លូ ណែនាំដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈទាំងបីក្នុងខេត្តបាត់ដំបងព្រមទាំងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវជំរុញកៀរគរអតីតពលករខ្មែរមកពីប្រទេសថៃ ប្រជាពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលរៀនជំនាញវិជ្ជាជីវៈ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ TVETផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល ដែលពិធីនេះធ្វើឡើងនៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

