ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សុខាភិបាល
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង អំពាវនាវឱ្យពលរដ្ឋ លុបបំបាត់ជម្រកមូសខ្លា នៅជុំវិញលំនៅឋាន ដើម្បីចៀសបានពីជំងឺគ្រុនឈាម
បាត់ដំបង ៖ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានធ្វើការអំពាវនាវហើយអំពាវនាវទៀត ដល់ប្រជាពលរដ្ឋទូទៅ សូមចូលរួមសម្អាតអនាម័យបរិស្ថាននៅជុំវិញលំនៅឋានឱ្យបានស្អាត ដើម្បីបំបាត់ជម្រកមូសខ្លា ក្នុងការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម ។


សុខាភិបាល
កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម និងមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះអប់រំសុខភាព និងលុបបំបាត់ជម្រកបង្កាត់ពូជមូសខ្លា ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម
បាត់ដំបង ៖ នៅក្នុងខណៈពេលដែលជំងឺគ្រុនឈាមកំពុងតែមានការកើតឡើងជាបន្តបន្ទាប់នោះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចុះពង្រឹងការអប់រំសុខភាព និងលុបបំបាត់ជម្រកបង្កាត់ពូជមូសខ្លា ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមតំបន់គោលដៅ ក្នុងខេត្តបាត់ដំបង ។


សុខាភិបាល
មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះពង្រឹងគុណភាពការថែទាំផ្ទៃពោះមុនសម្រាល ដើម្បីមាតា និងទារកមានសុវត្ថិភាព
បាត់ដំបង ៖ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការបំពេញកំណត់ត្រាពិនិត្យផ្ទៃពោះមុនសម្រាល ជូនដល់វេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាក ដែលបម្រើការងារនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តបាត់ដំបង ។


សុខាភិបាល
លោក សុវណ្ណ វិទិត្យា ប្រធានក្រុមការងារចុះមូលដ្ឋានភូមិ ចំនួន២នៃសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ណែនាំឱ្យពលរដ្ឋសម្អាតអនាម័យបរិស្ថាន និងលុបបំបាត់ប្រភពជម្រកមូស ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម
បាត់ដំបង ៖ ប្រធានក្រុមការងារចុះមូលដ្ឋានភូមិ ចំនួន២ គឺភូមិដាក់សសរ និងភូមិបឹងរាំង នៃសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង លោក សុវណ្ណ វិទិត្យា បានណែនាំដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ឱ្យថែរក្សាសុខភាពឱ្យបានល្អ ពិសេសត្រូវសម្អាតអនាម័យបរិស្ថាន និងលុបបំបាត់ប្រភពជម្រកមូសពងកូននៅជុំវិញផ្ទះ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ។


សុខាភិបាល
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ការពង្រឹងវិជ្ជាជីវៈគ្រូពេទ្យ ការចុះបញ្ជីក្នុងគណៈវិជ្ជាជីវៈ គឺជាកាតព្វកិច្ច ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល
បាត់ដំបង ៖ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានបញ្ជាក់ថា ការពង្រឹងវិជ្ជាជីវៈគ្រូពេទ្យ ការចុះបញ្ជីក្នុងគណៈវិជ្ជាជីវៈ គឺជាកាតព្វកិច្ច និងជាកិត្តិយស សម្រាប់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ក្នុងខេត្តបាត់ដំបង ។


សុខាភិបាល
មន្ត្រីសុខាភិបាលស្រុកប្រតិបត្តិថ្មគោល និងមណ្ឌលសុខភាពបវេល ចុះអន្តរាគមន៍បាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក
បាត់ដំបង ៖ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មគោល សហការជាមួយមណ្ឌលសុខភាពបវេល២ និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍បាញ់ថ្នាំសម្លាប់មូសខ្លា នៅភូមិព្រៃតាឡូញ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ។
តាមប្រភពព័ត៌មានតាមផេក Facbook ផ្លូវការរបស់ឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដែលក្រុមការងារទូរទស្សន៍ជាតិកម្ពុជា ខេត្តបាត់ដំបង ទទួលបាននាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ថា កិច្ចអន្តរាគមន៍នេះ បានធ្វើឡើងដោយមានការចូលរួមពីលោក លួត សាលី អភិបាលនៃគណៈអភិបាលស្រុកបវេល មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មគោល ប្រធានមណ្ឌលសុខភាពបវេល២ តំណាងការិយាល័យជំនាញនានា អាជ្ញាធរឃុំ ភូមិ និងភាគីពាក់ព័ន្ធជាច្រើនទៀត ។


សុខាភិបាល
រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានអញ្ជើញបើកសិក្ខាសាលា ស្តីពី “ការបង្ការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ ក្នុងវិស័យទេសចរណ៍”
បាត់ដំបង៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញបើកសិក្ខាសាលា ស្តីពី “ការបង្ការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ ក្នុងវិស័យទេសចរណ៍” ដែលប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារប្រេស៊ីដង់ ក្រុងបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង តំណាង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក លោកស្រី មកពីបណ្តាមន្ទីរអង្គភាពនានា ក្នុងខេត្ត។


សុខាភិបាល
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ប្រភពទឹកដក់ ដើម្បីកម្ចាត់មូសខ្លា ទប់ស្កាត់ជំងឺគ្រុនឈាម
បាត់ដំបង ៖ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ សូមចូលរួមលុបបំបាត់ប្រភពទឹកដក់ ដែលជាជម្រកមូសខ្លាពងកូន ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម និងជំងឺឈីកុនហ្គុនយ៉ា ។
សារអំពាវនាវនេះ ធ្វើឡើងតាមរយៈ ផេក Facbook ផ្លូវការរបស់លោកផ្ទាល់ ដែលក្រុមការងារទូរទស្សន៍ជាតិកម្ពុជា ខេត្តបាត់ដំបង ទទួលបាននាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ ។


សុខាភិបាល
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ចុះពង្រឹងសមត្ថភាពសង្គ្រោះបឋម ដើម្បីបង្កើនសុវត្ថិភាពនៅកន្លែងការងារ
បាត់ដំបង ៖ ក្រុមការងារសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការសង្គ្រោះបឋម និងការឆ្លើយតបបន្ទាន់» ជូនដល់បុគ្គលិកក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ឌូ អិលធីឌី (ម៉ាស៊ីនកិន និងសម្ងួតស្រូវ) ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។


សុខាភិបាល
ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ឆ្លើយតបនឹងការឆ្លងជំងឺគ្រុនឈាម
បាត់ដំបង ៖ ដើម្បីឆ្លើយតបនឹងការឆ្លងជំងឺគ្រុនឈាមនៅក្នុងសហគមន៍នោះ ក្រុមការងារឆ្លើយតបបន្ទាន់នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមណ្ឌលសុខភាពត្រាង បានចុះអនុវត្តសកម្មភាពអន្តរាគមន៍នៅភូមិប្រឈមខ្ពស់ចំនួន២ភូមិ ក្នុងតំបន់គ្របដណ្តប់របស់មណ្ឌលសុខភាពត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។


សុខាភិបាល
ប្រធានក្រុមប្រឹក្សាសមាគមគ្រូពេទ្យកុមារកម្ពុជា ៖ គ្រូពេទ្យត្រូវតែមានក្រមសីលធម៌ ដើម្បីធានាថា ការបំពេញវិជ្ជាជីវៈប្រកបដោយគុណភាព
បាត់ដំបង ៖ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាសមាគមគ្រូពេទ្យកុមារកម្ពុជា ឯកឧត្តម ហេង សុទ្ធី បានថ្លែងថា គ្រូពេទ្យគ្រប់រូបត្រូវតែមានក្រមសីលធម៌ ដើម្បីធានាថា ការបំពេញវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវ គុណភាព និងជៀសវាងកំហុសឆ្គងវិជ្ជាជីវៈ ដែលនាំឱ្យបាត់បង់នូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ ។
ថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ផ្នែកវេជ្ជសាស្ត្រកុមារ ឆ្នាំ២០២៦ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីវេជ្ជបណ្ឌិតជាសមាជិកសមាគមគ្រូពេទ្យកុមារកម្ពុជា មកពីមន្ទីរពេទ្យនានា ក្នុងភូមិភាគបាត់ដំបង សរុបចំនួន៣០រូប ។
កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលកុមារ និងការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីសុខាភិបាលឱ្យស្របតាមការវិវឌ្ឍន៍នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសុខាភិបាលសម័យទំនើប ។


សុខាភិបាល
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារជំងឺមិនឆ្លង និងស្តារនីតិសម្បទា នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
បាត់ដំបង៖ អគារជំងឺមិនឆ្លង និងស្តារនីតិសម្បទា នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សាធារណរដ្ឋកូរ៉េតាមរយៈមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ(KOFIH) ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម គីម សុងតេ (KIM Sungtai) អគ្គកុងស៊ុលកូរ៉េ ប្រចាំកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង លោក លោកស្រី ប្រធាន អនុប្រធាន មកពីមន្ទីរអង្គភាពនានាក្នុងខេត្ត ព្រមទាំងលោក លោកស្រី អភិបាល អភិបាលរង ក្រុងស្រុកនៃខេត្តបាត់ដំបង។

