ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

ការអភិវឌ្ឍ
ឯកឧត្តម អ៊ុក ឃ្នួច និងឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
អាងទឹកពហុបំណងបាត់ដំបងមរតកដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្រ្គោះស្រូវរបស់ប្រជាកសិកររហូតដល់ទៅ ៧ក្រុង ស្រុក
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា អាងទឹកពហុបំណងបាត់ដំបង(សេកសក)គឺជាអាងស្តុកទឹកដ៏ធំមានសមត្ថភាពស្តុកទឹកបានរហូតដល់១៩៣លានម៉ែត្រគូប បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្រ្គោះស្រូវរបស់ប្រជាកសិករដែលជួបប្រទះបញ្ហាខ្វះទឹក។


ការអភិវឌ្ឍ
ថ្នាក់ដឹកនាំខេត្តបាត់ដំបង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃ វត្តចំនួន២ ក្នុងសង្កាត់អូរម៉ាល់
បាត់ដំបង៖ ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ព្រះសង្ឃក្នុងអំឡុងពេលចូលព្រះវស្សា ថ្នាក់ដឹកនាំខេត្តបាត់ដំបង បាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងទេយ្យវត្ថុផ្សេងៗ ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តចំនួន២ ស្ថិតក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។


ការអភិវឌ្ឍ
មន្រ្តីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្សព្វផ្សាយអំពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់ពលរដ្ឋ នៅស្រុកសំពៅលូន
បាត់ដំបង ៖ មន្រ្តីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបន្តចុះផ្សព្វផ្សាយអំពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងឥរិយាបថសុវត្ថិភាព ការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាព រួមជាមួយសហគមន៍មានសុខភាពល្អ ជូនដល់ប្រជាពលរដ្ឋ នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។


ការអភិវឌ្ឍ
កិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូល សម្រាប់រៀបចំផែនការសកម្មភាពអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្រ្តកម្ពុជា ២០២៤-២០៣០ របស់ខេត្តបាត់ដំបង
បាត់ដំបង៖ មន្ទីរផែនការខេត្តបាត់ដំបង បានបើកកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូល សម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្តកម្ពុជា ២០២៤-២០៣០ របស់ខេត្តបាត់ដំបង ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៦ នៅសាលប្រជុំអាគារ E សាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោក អ៊ីវ កុសល ប្រធានមន្ទីរផែនការខេត្តបាត់ដំបង តំណាងលោក មូល ធន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធាន គ.ប.អ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងលោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុកនៃខេត្តបាត់ដំបង។


ការអភិវឌ្ឍ
ក្រុមការងារស្រុកសង្កែ នាំយកទៀនចំណាំព្រះវស្សាចំនួន៦០ដើម ប្រគេនព្រះសង្ឃចំនួន៣០វត្ត ដើម្បីឧទ្ទិសកុសលជូនវរកងទ័ពពលី ក្នុងបុព្វហេតុការពារជាតិ
បាត់ដំបង ៖ ថ្នាក់ដឹកនាំក្រុមការងារ
ចុះមូលដ្ឋានស្រុកសង្កែ បាននាំយកទៀនចំណាំព្រះវស្សាចំនួន៦០ដើម រួមជាមួយនឹងទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៀត ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រៃយ៍មាសនៅវត្តចំនួន៣០ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ។
ពិធីនេះបានធ្វើឡើងនៅថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យបានថ្កុំថ្កើងរុងរឿង ក៏ដូចជាការទំនុកបម្រុងព្រះសង្ឃនារដូវកាលបុណ្យចូលព្រះវស្សា ដែលមានរយៈពេលរហូតដល់៣ខែនេះផងដែរ ។


ការអភិវឌ្ឍ
ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ឈូសកៀរផ្លូវលេខ៣ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
បាត់ដំបង៖ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចុះអនុវត្តការងារឈូសកៀរសម្រួលផ្លូវលេខ៣ នៅចំនុចខាងលិច អគ្គិសនីបាត់ដំបង ដល់មុខវិទ្យាល័យសម្តេចឪ ស្ថិតក្នុងក្រុងបាត់ដំបង ដើម្បីកែលម្អស្ថានភាពផ្លូវដែលរងការខូចខាត និងធានាឱ្យការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋប្រព្រឹត្តទៅដោយភាពរលូន សុវត្ថិភាព និងមានប្រសិទ្ធភាព។


ការអភិវឌ្ឍ
ប្រធានក្រុមការងារ ចុះជួយភូមិដាក់សរសរ និងភូមិបឹងរាំង នៃសង្កាត់អូរម៉ាល់ បាននាំយកអំណោយ មនុស្សធម៌ទៅផ្តល់ជូនតាមខ្នងផ្ទះប្រជាពលរដ្ឋទីទាល់ក្រជួបការលំបាកចំនួន១០គ្រួសារ
បាត់ដំបង៖ លោក សុវណ្ណ វិទិត្យា ប្រធានក្រុមការងារ ចុះជួយភូមិដាក់សរសរ និងភូមិបឹងរាំង នៃសង្កាត់អូរម៉ាល់ និងសហការី នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកអំណោយមនុស្សធម៌មានគ្រឿងឧបភោគបរិភោគ ទៅផ្តល់ជូនតាមខ្នងផ្ទះប្រជាពលរដ្ឋទីទាល់ក្រជួបការលំបាកចំនួន១០គ្រួសារ រស់នៅភូមិដាក់សរសរ និងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។


ការអភិវឌ្ឍ
ប្រធានមន្ទីរឧស្សាហកម្មខេត្តបាត់ដំបង ចាត់ទុកយុវជនកម្ពុជា ជាកម្លាំងពលកម្ម Digital ជំនាន់ថ្មី ដែលនឹងក្លាយជាសហគ្រិនដ៏មានសក្តានុពលរបស់ជាតិ
បាត់ដំបង ៖ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង លោក កើង សុខខេង បានចាត់ទុកយុវជនកម្ពុជាថាជាកម្លាំងពលកម្ម Digital ជំនាន់ថ្មី ដែលនឹងក្លាយជាសហគ្រិន ដ៏មានសក្តានុពលយ៉ាងសំខាន់របស់ជាតិ ក្នុងការជួយជ្រោមជ្រែងសហគ្រាស ក្នុងស្រុក ឱ្យធ្វើបរិវត្តកម្ម Digital បានជោគជ័យ ។


ការអភិវឌ្ឍ
ឯកឧត្តម សុខ លូ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២៦៦១បណ្ណ ជូនប្រជាពលរដ្ឋ១០០៦គ្រួសារ
បាត់ដំបង៖នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងភូមិអង្គ្រង និងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ចំនួន២៦៦១បណ្ណ ជូនប្រជាពលរដ្ឋ១០០៦គ្រួសារ។


ការអភិវឌ្ឍ
ឯកឧត្តម សុខ លូ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ និងបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាស្រុកសង្កែ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង រួមជាមួយលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត និងរដ្ឋបាលស្រុកសង្កែ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន និងបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាស្រុកសង្កែ។


ការអភិវឌ្ឍ
យុវជនក្នុងសម័យ Digital មិនចែកចាយព័ត៌មានក្លែងក្លាយ
បាត់ដំបង ៖ នៅក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈរលើបច្ចេកវិទ្យា ការទទួល និងផ្សព្វផ្សាយព័ត៌មានបែបទំនើប តាមប្រព័ន្ធ Digital ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម បានកើនឡើងជាលំដាប់ ខណៈគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដែលចរាចរតាមមធ្យោបាយទំនើបទាំងនេះ រឹតតែមានលក្ខណៈស្រួចស្រាល់ឡើង ។
ការណ៍នេះទាមទារឱ្យអ្នកប្រើប្រាស់ ផលិត ឬចែកចាយព័ត៌មាន ត្រូវស្វែងយល់ឱ្យបានច្បាស់អំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ហើយចេះបង្កើនការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសមុនចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនសិន ។


ការអភិវឌ្ឍ
មន្ទីរសាធារណការខេត្តបាត់ដំបង ធ្វើការជួសជុលបន្ទាន់កំណាត់ផ្លូវខេត្ត ដែលរងការខូចខាតដោយជំនន់ស្ទឹងសង្កែ
បាត់ដំបង៖នារសៀលថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ និងបញ្ជូនគ្រឿងចក្រធ្វើការជួសជុលបន្ទាន់កំណាត់ផ្លូវខេត្តលេខ១៥៦ ស្ថិតនៅក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញជូនប្រជាពលរដ្ឋ បន្ទាប់ពីផ្លូវមួយខ្សែនេះរងការខូចខាតដោយសារជំនន់ទឹកស្ទឹងសង្កែនាពេលកន្លងមក។

