ព័ត៌មានក្នុងខេត្ត

ឯកឧត្តម សុខ លូ សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជាចុះពិនិត្យអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
សន្តិសុខសង្គម
ឯកឧត្តម សុខ លូ សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជាចុះពិនិត្យអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
បាត់ដំបង៖នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងរួមជាមួយក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ដែលស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយបទឈប់បាញ់ចូលជាធរមាន។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពការបង្រៀននិង រៀន នៅវិទ្យាល័យគាស់ក្រឡ
អប់រំ និងកីឡា
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពការបង្រៀននិង រៀន នៅវិទ្យាល័យគាស់ក្រឡ
បាត់ដំបង៖ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យគាស់ក្រឡ ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សាខា ក.ប.ប. ខេត្តបាត់ដំបង ចុះផ្សព្វផ្សាយសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១,២០០នាក់ នៅវិទ្យាល័យស្តៅសន្តិភាព
អប់រំ និងកីឡា
សាខា ក.ប.ប. ខេត្តបាត់ដំបង ចុះផ្សព្វផ្សាយសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១,២០០នាក់ នៅវិទ្យាល័យស្តៅសន្តិភាព
បាត់ដំបង៖ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាព អនាម័យ និងសិទ្ធិរបស់អ្នកប្រើប្រាស់ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់» ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជីវករលក់ដូរចំណីអាហារ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាសង្រ្គោះបឋម  ជូនដល់មន្ត្រី និងបុគ្គលិកនៃព្រះវិហារសេចក្ដីមេត្តាករុណានៃព្រះគ្រីស្ទខេត្តបាត់ដំបង
ការអភិវឌ្ឍ
សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាសង្រ្គោះបឋម ជូនដល់មន្ត្រី និងបុគ្គលិកនៃព្រះវិហារសេចក្ដីមេត្តាករុណានៃព្រះគ្រីស្ទខេត្តបាត់ដំបង
បាត់ដំបង៖ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក កុសុម សុភីនារ៉ា នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់មន្ត្រីទទួលបន្ទុកការងារវិជ្ជាសង្គ្រោះបឋមនៃសាខា បានបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាសង្រ្គោះបឋម (First Aid Training) ជូនដល់មន្រ្ដី និងបុគ្គលិកនៃព្រះវិហារសេចក្ដីមេត្តាករុណានៃព្រះស៊ូគ្រីស្ទ ខេត្តបាត់ដំបង ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៣៤នាក់ (ស្រី ១៨នាក់)។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ដំណើរការផ្តល់សេវាសាធារណៈរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដីខេត្តបាត់ដំបង
សន្ទនាមតិ

កិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង
ការអភិវឌ្ឍ
កិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង
បាត់ដំបង៖ ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣០ សម្រាប់ខែវិច្ឆិកា ក្រោមវត្តមាន លោក ធុច រ៉ា ប្រធានក្រុមប្រឹក្សាក្រុង លោក លាង វាសនា អភិបាលក្រុងបាត់ដំបង លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង ប្រធាន អនុប្រធានការិយាល័យចំណុះឱ្យរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អង្គការដៃគូអភិវឌ្ឍន៍ និងលោក លោកស្រី ចៅសង្កាត់ទាំង១០នៃក្រុងបាត់ដំបង ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
នគរបាលចរាចរណ៍ខេត្តបាត់ដំបង ចុះអប់រំណែនាំ និងត្រួតពិនិត្យរថយន្តដឹកសិស្សសាលាឯកជន ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរប្រចាំថ្ងៃ
សន្តិសុខសង្គម
នគរបាលចរាចរណ៍ខេត្តបាត់ដំបង ចុះអប់រំណែនាំ និងត្រួតពិនិត្យរថយន្តដឹកសិស្សសាលាឯកជន ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរប្រចាំថ្ងៃ
បាត់ដំបង៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះអប់រំណែនាំ និងត្រួតពិនិត្យមធ្យោបាយយានយន្តដឹកជញ្ជូនសិស្សានុសិស្ស នៅសាលារៀនអន្តរជាតិបញ្ញាសាស្ត្រ ក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋបាលស្រុកឯកភ្នំ ចែកប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងឃុំកោះជីវាំង
សន្តិសុខសង្គម
រដ្ឋបាលស្រុកឯកភ្នំ ចែកប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងឃុំកោះជីវាំង
បាត់ដំបង៖ លោក ប៊ី សុភាព អភិបាលស្រុកឯកភ្នំ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីចែកប័ណ្ណសមធម៌ជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងឃុំកោះជីវាំង។ ពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណវត្តអន្លង់តាអ៊ួរ ស្ថិតក្នុងភូមិអន្លង់តាអ៊ួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋបាលក្រុងបាត់ដំបង ជំរុញការស្រោចទឹកតាមដងផ្លូវ ដើម្បីកាត់បន្ថយធូលី និងថែរក្សាសុខភាពប្រជាពលរដ្ឋ
សន្តិសុខសង្គម
រដ្ឋបាលក្រុងបាត់ដំបង ជំរុញការស្រោចទឹកតាមដងផ្លូវ ដើម្បីកាត់បន្ថយធូលី និងថែរក្សាសុខភាពប្រជាពលរដ្ឋ
បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបង បានជំរុញឱ្យក្រុមការងារបង្កើនសកម្មភាពស្រោចទឹកតាមដងផ្លូវនានាក្នុងក្រុងបាត់ដំបង ដោយធ្វើការស្រោចទឹកចំនួន ៤លើកក្នុងមួយថ្ងៃ គឺពេលព្រឹក ២លើក និងពេលរសៀល ២លើក តាមបណ្ដោយផ្លូវលេខ៣ និងផ្លូវលេខ៥២០។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋបាលស្រុកឯកភ្នំ ចែកប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋគោលដៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ការអភិវឌ្ឍ
រដ្ឋបាលស្រុកឯកភ្នំ ចែកប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋគោលដៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
បាត់ដំបង ៖ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចូលក្នុងពិធីចែកប័ណ្ណសមធម៌ជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងឃុំកោះជីវាំង បានរៀបចំឡើងនៅបរិវេណវត្តអន្លង់តាអ៊ួរ ស្ថិតក្នុងភូមិអន្លង់តាអ៊ួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
មន្ត្រីមន្ទីរសុខាភិបាលខេត្តបាត់ដំបង បន្តពង្រឹងការអប់រំសុខភាពនៅតាមមូលដ្ឋាន ដើម្បីបង្កើនចំណេះដឹង បង្ការជំងឺ និងលើកកម្ពស់គុណភាពសេវាសុខាភិបាល
សុខាភិបាល
មន្ត្រីមន្ទីរសុខាភិបាលខេត្តបាត់ដំបង បន្តពង្រឹងការអប់រំសុខភាពនៅតាមមូលដ្ឋាន ដើម្បីបង្កើនចំណេះដឹង បង្ការជំងឺ និងលើកកម្ពស់គុណភាពសេវាសុខាភិបាល
បាត់ដំបង ៖ មូលដ្ឋានសុខាភិបាលនៃស្រុកប្រតិបត្តិបាត់ដំបង ថ្មគោល និងសង្កែ បានបន្តរៀបចំសកម្មភាពអប់រំសុខភាពចំនួន១០លើក ដល់ប្រជាពលរដ្ឋ មាតា ស្ត្រីមានផ្ទៃពោះ អាណាព្យាបាល និងអ្នកមកទទួលសេវា ដោយមានអ្នកចូលរួមសរុប ១០៧នាក់ ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បើកវគ្គអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពីសារៈសំខាន់នៃការបោះឆ្នោត ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១២០នាក់ នៅវិទ្យាល័យ នេត យ៉ង
នយោបាយ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បើកវគ្គអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពីសារៈសំខាន់នៃការបោះឆ្នោត ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១២០នាក់ នៅវិទ្យាល័យ នេត យ៉ង
បាត់ដំបង៖ ក្រុមការងារលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង សហការជាមួយវិទ្យាល័យ នេត យ៉ង ក្រុងបាត់ដំបង បានបើកវគ្គអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពីសារៈសំខាន់នៃការបោះឆ្នោត ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ១២១នាក់ នៅវិទ្យាល័យ នេត យ៉ង កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អភិបាលខេត្តបាត់ដំបង ៖ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រម្លឹកដល់ប្រជាជនខ្មែរគ្រប់រូបឱ្យបន្តរួបរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាព ឯកភាពជាតិ និងអធិបតេយ្យភាពជាតិ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តបាត់ដំបង ៖ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រម្លឹកដល់ប្រជាជនខ្មែរគ្រប់រូបឱ្យបន្តរួបរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាព ឯកភាពជាតិ និងអធិបតេយ្យភាពជាតិ
បាត់ដំបង ៖ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានលើកបង្ហាញឱ្យដឹងថា ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា បានរម្លឹកដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យបន្តរួបរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាព ឯកភាពជាតិ និងអធិបតេយ្យភាពជាតិ ព្រមទាំងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត