ព័ត៌មានក្នុងខេត្ត

ប្រធានក្រុមប្រឹក្សាសមាគមគ្រូពេទ្យកុមារកម្ពុជា ៖ គ្រូពេទ្យត្រូវតែមានក្រមសីលធម៌  ដើម្បីធានាថា ការបំពេញវិជ្ជាជីវៈប្រកបដោយគុណភាព
សុខាភិបាល
ប្រធានក្រុមប្រឹក្សាសមាគមគ្រូពេទ្យកុមារកម្ពុជា ៖ គ្រូពេទ្យត្រូវតែមានក្រមសីលធម៌ ដើម្បីធានាថា ការបំពេញវិជ្ជាជីវៈប្រកបដោយគុណភាព
បាត់ដំបង ៖ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាសមាគមគ្រូពេទ្យកុមារកម្ពុជា ឯកឧត្តម ហេង សុទ្ធី បានថ្លែងថា គ្រូពេទ្យគ្រប់រូបត្រូវតែមានក្រមសីលធម៌ ដើម្បីធានាថា ការបំពេញវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវ គុណភាព និងជៀសវាងកំហុសឆ្គងវិជ្ជាជីវៈ ដែលនាំឱ្យបាត់បង់នូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ ។ ថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ផ្នែកវេជ្ជសាស្ត្រកុមារ ឆ្នាំ២០២៦ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីវេជ្ជបណ្ឌិតជាសមាជិកសមាគមគ្រូពេទ្យកុមារកម្ពុជា មកពីមន្ទីរពេទ្យនានា ក្នុងភូមិភាគបាត់ដំបង សរុបចំនួន៣០រូប ។ កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលកុមារ និងការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីសុខាភិបាលឱ្យស្របតាមការវិវឌ្ឍន៍នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសុខាភិបាលសម័យទំនើប ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឯកឧត្តម សុខ លូ ដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាប់ព្រំដែនថៃត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការរត់ពន្ធទំនិញ និងការនាំមនុស្សឆ្លងដែនខុសច្បាប់
សន្តិសុខសង្គម
ឯកឧត្តម សុខ លូ ដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាប់ព្រំដែនថៃត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការរត់ពន្ធទំនិញ និងការនាំមនុស្សឆ្លងដែនខុសច្បាប់
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តន៍បន្តដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល
សិល្បៈនិងវប្បធម៌
TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល
បាត់ដំបង៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឯកឧត្តម សុខ លូ ណែនាំដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈទាំងបីក្នុងខេត្តបាត់ដំបងព្រមទាំងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវជំរុញកៀរគរអតីតពលករខ្មែរមកពីប្រទេសថៃ ប្រជាពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលរៀនជំនាញវិជ្ជាជីវៈ
ការអភិវឌ្ឍ

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ TVETផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល ដែលពិធីនេះធ្វើឡើងនៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកមេខ្សល់ដែលនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ខណៈកំណត់មុខសញ្ញាបានខ្លះ
សន្តិសុខសង្គម
សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកមេខ្សល់ដែលនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ខណៈកំណត់មុខសញ្ញាបានខ្លះ
បាត់ដំបង៖ សកម្មភាពនាំមនុស្សឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្សល់ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅតែបន្តមាន ទោះបីមានកម្លាំងប្រដាប់អាវុធឈរជើងតាមបន្ទាត់ព្រំដែន និងមានការរឹតបន្តឹងយ៉ាងណាក៏ដោយ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រពឺសដៃលួចឆ្កឹះគម្របលូធ្វើស្ពាន់១១ទីតាំងតាមទីសាធារណៈយកលក់អេដចាយ ត្រូវឃាត់ខ្លួន
សន្តិសុខសង្គម
រពឺសដៃលួចឆ្កឹះគម្របលូធ្វើស្ពាន់១១ទីតាំងតាមទីសាធារណៈយកលក់អេដចាយ ត្រូវឃាត់ខ្លួន
បាត់ដំបង៖ ជនសង្ស័យម្នាក់ បានលួចឆ្កឹះយកគំរបលូធ្វើពីស្ពាន់ នៅមុខផ្ទះប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង១១ទីតាំង ដើម្បីយកទៅលក់អេតចាយ ត្រូវបានកម្លាំងអធិការក្រុងបាត់ដំបងធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន រៀបចំសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ជនសង្ស័យពីរនាក់មុខសញ្ញាលក់ផង ជក់គ្រឿងញៀនផង នៅក្នុងរ៉ារថភ្លើងត្រូវបានអាវុធហត្ថខេត្ត បាត់ដំបងឃាត់ខ្លួនបញ្ជូនទៅតុលាការ
សន្តិសុខសង្គម
ជនសង្ស័យពីរនាក់មុខសញ្ញាលក់ផង ជក់គ្រឿងញៀនផង នៅក្នុងរ៉ារថភ្លើងត្រូវបានអាវុធហត្ថខេត្ត បាត់ដំបងឃាត់ខ្លួនបញ្ជូនទៅតុលាការ
បាត់ដំបង ៖ មន្រ្តីអាវុធហត្ថឱ្យដឹងថាជនសង្ស័យពីរនាក់ មុខសញ្ញាលក់គ្រឿងញៀនសកម្ម និងជក់ខ្លួនឯងផង នៅក្នុងប្លុករ៉ារថភ្លើង ស្ថិតនៅក្រុងបាត់ដំបង ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ តុលាការដើម្បីចាត់ការតាមច្បាប់ហើយនៅថ្ងៃចន្ទទី១៥ខែមិថុនានេះ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ការព្យាករណ៍អាកាសធាតុ និងការគ្រប់គ្រងទឹក សម្រាប់បង្កបង្កើនផលស្រូវវស្សាដើមរដូវ
សន្ទនាមតិ

កិច្ចប្រជុំសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦  និងលើកទិសដៅអនុវត្តបន្ត របស់សភាពាណិជ្ជកម្មខេត្តបាត់ដំបង
ពាណិជ្ជកម្ម
កិច្ចប្រជុំសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់សភាពាណិជ្ជកម្មខេត្តបាត់ដំបង
បាត់ដំបង៖ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់សភាពាណិជ្ជកម្មខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធាន សមាជិក សមាជិកា លោកប្រធានសមាគមសណ្ឋាគារ ផ្ទះណាក់ លោកស្រីប្រធានសមាគមសហគ្រិនស្រ្ដីកម្ពុជាសាខាខេត្តបាត់ដំបង ប្រធានសមាគមមៀនប៉ៃលិនស្រុករតនមណ្ឌល តំណាងសមាគមសហគ្រិនឈានមុខខេត្តបាត់ដំបង តំណាងស៊ីអ៊ីអូផាវវើធីម តំណាងសមាគមសហគ្រិនវ័យក្មេងសាខាខេត្តបាត់ដំបង តំណាងសម្ព័ន្ធសមាគមដំឡូងមីខេត្តបាត់ដំបង សហគមស្រូវ សហគមបន្លែ មាន់ស្រែ និងប្រធានចង្កោមគ្រឿងទេស។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឯកឧត្តម សុខ លូ ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង
បាត់ដំបង៖នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវបេតុង ផ្លូវកៅស៊ូDBST និងការដាក់ប្រព័ន្ធលូនៅក្នុងភូមិសាស្រ្តសង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់វត្តគរ និងសង្កាត់អូរចារ ក្រុងបាត់ដំបង ខណៈបន្ទាប់ពីអាជ្ញាធរបានបើកយុទ្ធនាការរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋដោយជោគជ័យធ្វើឱ្យផ្លូវដែលសាងសង់ថ្មីជាផ្លូវដែលមានសភាពធំទូលាយជាងផ្លូវចាស់ផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងកម្មវិធីបាឋកថាគន្លឹះស្តីពី “កំណែទម្រង់គ្រូបង្រៀនក្នុងបដិវត្តកម្មឌីជីថលឆ្ពោះទៅកម្ពុជាឆ្នាំ២០៥០” ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង
អប់រំ និងកីឡា

បាត់ដំបង៖នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបាឋកថាគន្លឹះ ស្តីពី “កំណែទម្រង់គ្រូបង្រៀនក្នុងបដិវត្តកម្មឌីជីថលឆ្ពោះទៅកម្ពុជាឆ្នាំ២០៥០” ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។កម្មវិធីបាឋកថាគន្លឹះដ៏មានសារៈសំខាន់នេះ បានរៀបចំដោយវិទ្យាស្ថានគរុកោសល្យបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង, មន្ទីរអប់រំ យុវជន និងកីឡា, គណៈគ្រប់គ្រង, បុគ្គលិកអប់រំ, គរុនិស្សិត ១២+៤ ជំនាន់ទី៤ ឆ្នាំទី២, និង គរុនិស្សិតគ្រូបង្រៀនបឋមសិក្សាបរិញ្ញាបត្រ+១ ផ្អែកលើកិច្ចព្រមព្រៀងការងារ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង សរុបប្រមាណ ១៦០០នាក់។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ព្រះសង្ឃ និងគណៈកម្មការវត្តក្តុល នាំយកអំណោយមនុស្សធម៌ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
គ្រោះធម្មជាតិ
ព្រះសង្ឃ និងគណៈកម្មការវត្តក្តុល នាំយកអំណោយមនុស្សធម៌ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
បាត់ដំបង៖ ព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តប្រាប្បច្ចាមិត្រ (ហៅវត្តក្តុល) ស្ថិតក្នុងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង បានបន្តរួមគ្នាចែករំលែកសកម្មភាពមនុស្សធម៌ តាមរយៈការនាំយកទាយ្យទាន និងគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដើម្បីយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តបាត់ដំបង និងប៉ៃលិន
នយោបាយ
សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តបាត់ដំបង និងប៉ៃលិន
នៅព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តបាត់ដំបង និងប៉ៃលិនប្រមាណជាង១ពាន់នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅក្រុងខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត