ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

ការអភិវឌ្ឍ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បង្ហាញសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធធំៗទាំង ៣ នៃគម្រោងអភិវឌ្ឍន៍ទីក្រុង និងផែនការជួសជុលផ្លូវថ្នល់ជូនប្រជាពលរដ្ឋ
បាត់ដំបង ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តបាត់ដំបងបាននឹងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងអនាម័យបរិស្ថានជូនប្រជាពលរដ្ឋ។


សន្ទនាមតិ
ការត្រៀមរៀបចំ ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងកសិ-ទេសចរណ៍ ក្នុងខេត្តបាត់ដំបង
ការត្រៀមរៀបចំ ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងកសិ-ទេសចរណ៍ ក្នុងខេត្តបាត់ដំបង


សន្តិសុខសង្គម
”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត” គឺជាប្រធានបទមួយ សម្រាប់ដាក់ក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
បាត់ដំបង៖ ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត” គឺជាប្រធានបទមួយ សម្រាប់ដាក់ក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាតដំបង និងដោយមានការអញ្ជើញចូលរួមពី តំណាងសាលាឧទ្ធរណ៍បាត់ដំបង តំណាងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បាត់ដំបង តំណាងប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាដំបូងខេត្ត តំណាងយោធភូមិភាគទី៥ លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ស្នងការ ស្នងការរងនគរបាលខេត្ត ឧត្តមសេនីយ៍មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ឧត្តមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ
បាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកឯកភ្នំ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
ក្រុងបាត់ដំបង ត្រៀមបង្កើត “ផ្លូវថ្មើរជើងសង្កែ (Sangkae Walk Street)” តភ្ជាប់ទៅ “តំបន់ផ្ទះបុរាណជាង ៨០០ខ្នង” ដើម្បីបង្កើតជាតំបន់ទេសចរណ៍ដើរលម្ហែកាយពេលរាត្រី និងជំរុញសេដ្ឋកិច្ចពលរដ្ឋ
បាត់ដំបង៖ ពាក់ព័ន្ធនឹងការងារនេះ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកព័ត៌មាននៃមន្ទីរព័ត៌មានខេត្តបាត់ដំបង ដោយបានបញ្ជាក់យ៉ាងដូច្នេះថា តាមគម្រោង យើងនឹងគ្រោងធ្វើការសាកល្បងពីចំណុចផ្សារធំបាត់ដំបង ឬហៅថាផ្សារណាត់ មកដល់ជិតម្តុំវិមានឯករាជ្យ តំបន់នេះនឹងគ្រោងធ្វើរយៈពេល៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ។
ដែលរហូតមកដល់នឹងពេលនេះ ក្រុមការងារជំនាញកំពុងតែមមាញឹក ដើម្បីរៀបចំតូបសម្រាប់លក់អ្វីខ្លះ និងនៅកន្លែងណាអ្វីខ្លះ ? ហើយសង្ឃឹមថា ពេលបើកទីតាំងនេះនឹងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋទូទៅ និងអាចបំពេញបន្ថែមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះថែមទៀតផង ។


ការអភិវឌ្ឍ
ក្រុមការងារបច្ចេកទេសខេត្តបាត់ដំបង កំពុងពន្លឿនបំពាក់ភ្លើងសូឡាបំភ្លឺពេលរាត្រី នៅតំបន់ផ្ទះអភិរក្ស ក្នុងក្រុងបាត់ដំបង
ក្រុមការងារបច្ចេកទេសខេត្តបាត់ដំបង កំពុងពន្លឿនបំពាក់ភ្លើងសូឡាបំភ្លឺពេលរាត្រី នៅតំបន់ផ្ទះអភិរក្ស ក្នុងក្រុងបាត់ដំបង ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍ សម្រាប់ការទាក់ទាញកំណើនភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តបាត់ដំបង កាន់តែមានការកើនឡើង ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ ដាស់តឿនមន្ត្រី ហាមទុកឱ្យឯកសារបេឡាមរណសង្គ្រោះរបស់អតីតយុទ្ធជនយឺតយ៉ាវ ឬគាំងដាច់ខាត
បាត់ដំបង៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន (អ.ន.ក) ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរងសមាគមថ្នាក់ជាតិ និងឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធាន អ.ន.ក ខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី ២៥ ខែមិថុនា។


ទេសចរណ៍
សូមគោរព និងជម្រាបសួរប្រិយមិត្តអ្នកស្តាប់ និងទស្សនិកជនទាំងអស់!
ក្រុងបាត់ដំបង ត្រៀមបង្កើត “ផ្លូវថ្មើរជើងសង្កែ (Sangkae Walk Street)” តភ្ជាប់ទៅ “តំបន់ផ្ទះបុរាណជាង ៨០០ខ្នង” ដើម្បីបង្កើតជាតំបន់ទេសចរណ៍ដើរលម្ហែកាយពេលរាត្រី និងជម្រុញសេដ្ឋកិច្ចពលរដ្ឋ។


សន្ទនាមតិ
ការលើកកម្ពស់ស្តង់ដារគុណភាព សុវត្ថិភាព និងការចុះបញ្ជីស្របច្បាប់នៃសិប្បកម្មផលិតទឹកបរិសុទ្ធ និងទឹកកក ក្នុងខេត្តបាត់ដំបង
@ ប្រធានបទ៖ « ការលើកកម្ពស់ស្តង់ដារគុណភាព សុវត្ថិភាព និងការចុះបញ្ជីស្របច្បាប់នៃសិប្បកម្មផលិតទឹកបរិសុទ្ធ និងទឹកកក ក្នុងខេត្តបាត់ដំបង »
@ វេលាម៉ោងៈ ១០ ដល់ ១១ ថ្ងៃត្រង់ ( ថ្ងៃ សុក្រ ទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦


បទយកការណ៍
កិច្ចសម្ភាសន៍៖ ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង សូមរីករាយស្តាប់ និងទស្សនាដូចតទៅ៖
ដើម្បីជម្រុញសក្តានុពលកសិកម្ម បង្កើនចំណូលកសិករ និងទាក់ទាញភ្ញៀវទេសចរ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំ “ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦” ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះ។


គ្រោះធម្មជាតិ
សាខាកាកបាទក្រហមខេត្តបាត់ដំបង ជម្រុញការកៀរគរមូលនិធិទិវា ៨ ឧសភា ដើម្បីពង្រីកវិសាលភាពជួយសង្គ្រោះពលរដ្ឋងាយរងគ្រោះ
បាត់ដំបង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ទីរ អង្គភាព និងអាជ្ញាធរក្រុង-ស្រុកទាំង១៤ ដើម្បីពង្រឹងយុទ្ធនាការកៀរគរមូលនិធិ ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។


សកម្មភាពថ្នាក់ដឹកនាំ
ព្រឹទ្ធសភា និងមូលនិធិ GLS នៃសាធារណរដ្ឋកូរ៉េ នាំយកជំនួយមនុស្សធម៌ ៥ លានដុល្លារ ជូនរដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា រួមជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) នៃសាធារណរដ្ឋកូរ៉េ ចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។


សន្តិសុខសង្គម
ព្រោះតែភ្លើងប្រច័ណ្ឌ! យុវជនម្នាក់ទាញកាំបិតកែច្នៃកាប់គូទំនាស់ ៤ កាំបិត ត្រូវសមត្ថកិច្ចស្រុកថ្មគោលចាប់ខ្លួន
ខេត្តបាត់ដំបង៖ ករណីហិង្សាមួយបានកើតឡើងកណ្តាលអាធ្រាត្រ ដោយសារភ្លើងប្រច័ណ្ឌសង្សារ រហូតឈានដល់ការប្រើអាវុធមុតស្រួចកាប់គ្នា បណ្តាលឱ្យយុវជនម្នាក់រងរបួស។ ទោះជាយ៉ាងណា ជនបង្កត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗក្នុងថ្ងៃដដែល។

