ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សន្តិសុខសង្គម
កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះបង្ក្រាបទីតាំងផលិត និងចែកចាយទឹកកន្ថុំ (ឬក្រាក់ធំ) ក្រសោបបានមនុស្សប្រុសស្រីចំនួន ២០ នាក់ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត។
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះទៅដល់ផ្ទះមួយ ស្ថិតនៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលកំពុងធ្វើអាជីវកម្មផលិត និងលក់ទឹកកន្ថុំ (ឬក្រាក់ធំ) ទៅឱ្យក្រុមយុវជនដែលកំពុងប្រមូលផ្តុំគ្នាទទួលទាន។


ការអភិវឌ្ឍ
វាគ្មិនកិត្តិយស មកពីកងឯកភាពកំចាត់មីនទី២ (CMAC) បានធ្វើបទបង្ហាញដល់សិក្ខាកាមនៃ វគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព»
បាត់ដំបង៖ ដើម្បីលើកកម្ពស់ការយល់ដឹង និងសុវត្ថិភាពសហគមន៍ ពីការគំរាមកំហែងនៃគ្រឿងផ្ទុះ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ ជាថ្ងៃទី២នៃវគ្គបណ្តុះបណ្តាល លោក ម៉ម វណ្ណារិទ្ធិ អនុប្រធានកងឯកភាពកំចាត់មីនទី២ (CMAC) បានអញ្ជើញជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ជូនដល់សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព» ជូនមន្រ្តីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តកាកបាទកក្រហមកម្ពុជា ចំនួន ២៥នាក់ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ។


អប់រំ និងកីឡា
តំណាងកាកបាទក្រហមកម្ពុជា បានណែនាំដល់មន្ត្រី និងអ្នកស្ម័គ្រចិត្តសាខាខេត្តបាត់ដំបង ត្រូវផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ច្បាស់អំពីគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម
បាត់ដំបង ៖ នាយករងនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា លោក មុំ ភិរក្ស បានណែនាំបន្ថែមទៀតដល់មន្ត្រី និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ប្រឈមជាមួយនឹងសំណល់ជាតិផ្ទុះពីសង្រ្គាម បានយល់ច្បាស់អំពីគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ដល់អាយុជីវិត ។


ការអភិវឌ្ឍ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងកំពុងពន្លឿនកៀរកិនថ្មម៉ិចលើកំណាត់ផ្លូវជាតិលេខ៥ក្នុងឃុំជ្រៃ ស្រុកថ្មគោល ដើម្បីត្រៀមចាក់កៅស៊ូក្នុងពេលឆាប់ៗខាងមុខនេះ
បាត់ដំបង៖លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ក្រុមការងារមន្ទីរបាននិងកំពុងស្រូតរៀបចំកៀរកិនថ្មម៉ិចលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំជ្រៃ ស្រុកថ្មគោល ដើម្បីត្រៀមចាក់កៅស៊ូក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ព្រួញ រិទ្ធថា គូសបញ្ជាក់ថា ការជួសជុលពង្រីកកំណាត់ផ្លូវជាតិលេខ៥ប្រវែង២គីឡូម៉ែត្រក្នុងឃុំជ្រៃ ស្រុកថ្មគោលដែលជាកំណាត់ចុងក្រោយនៃការជួសជុលពង្រីកកំណាត់ផ្លូវជាតិលេខ៥ប្រវែងជាង៧គីឡូម៉ែត្រ ចាប់ពីរង្វង់មូលលោកយាយទេព ក្រុងបាត់ដំបង មកដល់ត្រង់ចំណុចផ្លូវអាស៊ានហាយវេ១ក្នុងឃុំអូរតាគី ស្រុកថ្មគោល គ្រោងនឹងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។


បទយកការណ៍
🎬 បទយកការណ៍ស៊ីជម្រៅ៖ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ របត់ថ្មីនៃយុទ្ធសាស្ត្រកសិទេសចរណ៍ និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
បាត់ដំបង..! ដែនដីមាសដែលមិនចេះរីងស្ងួតនូវភោគផលកសិកម្ម។


ការអភិវឌ្ឍ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកសិក្ខាសាលា ស្តីពី ប្រឹក្សាយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥
បាត់ដំបង៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកសិក្ខាសាលា ស្តីពី ប្រឹក្សាយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសណ្ឋាគារប្រេស៊ីដង់ ក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអគ្គនាយកដ្ឋាន អ.ប.វ. និងអគ្គនាយកដ្ឋានពាក់ព័ន្ធ ទីប្រឹក្សាអមក្រសួង គ្រឹះស្ថានធីវេត វិស័យឯកជនជាដៃគូ អង្គការសមាគម ជាដៃគូសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តបាត់ដំបង ព្រមទាំងសិស្ស និស្សិតជាច្រើនរូបទៀត។


សន្ទនាមតិ
ការថែទាំ និងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក្នុងរដូវវស្សា
ការថែទាំ និងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក្នុងរដូវវស្សា


បទយកការណ៍
ទឹកភ្លៀងជួយសង្គ្រោះស្រូវជាង ១៨ពាន់ហិកតា ក្រោយប្រឈមគ្រោះរាំងស្ងួតនៅស្រុកសង្កែ និងឯកភ្នំ
បាត់ដំបង៖ ក្តីបារម្ភរបស់ប្រជាកសិករនៅស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានធូរស្រាលឡើងវិញ បន្ទាប់ពីភ្លៀងធ្លាក់គ្រប់គ្រាន់ប៉ុន្មានថ្ងៃជាប់គ្នា បានជួយសង្គ្រោះផ្ទៃដីស្រូវដែលធ្លាប់ប្រឈមការខ្វះខាតទឹក ដោយធ្វើឱ្យស្ថានភាពគ្រោះរាំងស្ងួតមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។


សិល្បៈនិងវប្បធម៌
អស្ចារ្យណាស់ក្រុងបាត់ដំបង! ក្បួនដង្ហែររឺម៉កផល្លានុផល ១៤ក្រុង-ស្រុក ផ្អើលពេញក្រុងហើយ! 🥭🍍
នេះគ្រាន់តែជាការសាកល្បងទេណា៎! ត្រៀមខ្លួនជួបគ្នាក្នុងព្រឹត្តិការណ៍ «ផ្លែបាត់ដំបង ២០២៦» ផ្លូវការ ចាប់ពីថ្ងៃទី ១០-១៩ កក្កដា ខាងមុខនេះ។ កុំភ្លេចមកហ្វ្រីស្ទាយជាមួយបងៗហ្វាផង! 🥁🎭


បទយកការណ៍
ស្រុកសំឡូតត្រៀមទុរេនដ៏ល្បីឈ្មោះ និងកសិផលមានសក្តានុពល ៤ប្រភេទ ទៅចូលរួមព្រឹត្តការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦
បាត់ដំបង៖ ដំណាំហូបផ្លែចំនួន ០៤ប្រភេទ ដែលមានសក្តានុពល និងលេចធ្លោបំផុតរបស់ស្រុកសំឡូត ត្រូវបានរដ្ឋបាលស្រុកត្រៀមយកទៅដាក់តាំងបង្ហាញ និងលក់ជូនសាធារណជននិងភ្ញៀវទេសចរជាត-អន្ដរជាតិ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបង នាពេលខាងមុខនេះ។


សិល្បៈនិងវប្បធម៌
ខេត្តបាត់ដំបង គឺជាខេត្តទេសចរណ៍មួយដ៏សំខាន់ ស្ថិតនៅតំបន់ពាយព្យទិសនៃប្រទេសកម្ពុជា
បាត់ដំបង ជាទីក្រុងមួយដែលមានអត្តសញ្ញាណពិសេស ដែលបន្សល់ទុកសំណង់បុរាណជាច្រើនពីសម័យអាណានិគមបារាំង រមណីយដ្ឋានបែបប្រវតិ្តសាស្ត្រវប្បធម៌ ធម្មជាតិ និងកែច្នៃយ៉ាងច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងកម្សាន្ត។


កសិកម្ម
ដំណាំស្រូវជិត២ម៉ឺនហិកតាដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនៅស្រុកសង្កែ និងស្រុកឯកភ្នំត្រូវបានសង្រ្គោះដោយទឹកភ្លៀង
បាត់ដំបង៖នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានដឹកនាំមន្ត្រីបច្ចេកទេសមន្ទីរ និងមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិស្រុក លោកមេឃុំ និងមន្ត្រីកសិកម្មឃុំ ចុះពិនិត្យទីតាំងដំណាំស្រូវចំនួន ១៨,៣៦២ ហិកតា ដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ។


កសិកម្ម
ជំនន់ទឹកភ្លៀងពីស្រុកសំឡូតត្រូវបានប្រមូលស្តុកទុកនៅអាងសេកសក
បាត់ដំបង៖លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា ភ្លៀងធ្លាក់ច្រើនកាលពីថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៦បណ្ដាលឱ្យមានជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តស្រុកសំឡូតហើយទឹកភ្លៀងទាំងនោះកំពុងហូរចូលក្នុងស្ទឹងសង្កែ និងបន្តហូរចូលទំនប់ពហុបំណងបាត់ដំបង(ទំនប់សេកសក)ខណៈទឹកអាងសេកសកត្រូវបានប្រើប្រាស់ជិតអស់និងកំពុងត្រូវការទឹកស្តុកទុកបន្ថែមដូច្នេះជំនន់ទឹកភ្លៀងនេះពិតជានឹងផ្ដល់ផលវិជ្ជមានសម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការស្រោចស្រព។

