ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សុខាភិបាល
មន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ បន្តពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋាន ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ
ខេត្តបាត់ដំបង៖ មន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាគ្រឹះស្ថានសុខាភិបាលសាធារណៈនៅមូលដ្ឋាន បាននិងកំពុងបន្តផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹងតម្រូវការសុខភាព និងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងតំបន់។


សុខាភិបាល
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង ចុះពង្រឹងសមត្ថភាពក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីលើកកម្ពស់ការថែទាំសុខភាពផ្លូវចិត្តនៅក្នុងសហគមន៍
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បានរៀបចំវគ្គបណ្ដុះបណ្ដាលទី១ ស្ដីពី «ការគាំទ្រផ្លូវចិត្ត និងសង្គមដល់ក្រុមទ្រទ្រង់សុខភាពភូមិ» រយៈពេល២ថ្ងៃ ដោយផ្ដោតលើការសិក្សាទ្រឹស្ដីក្នុងថ្នាក់១ថ្ងៃ និងការចុះអនុវត្តជាក់ស្ដែងក្នុងសហគមន៍១ថ្ងៃ ។


សុខាភិបាល
សុខភាពផ្លូវចិត្តល្អ ផ្តើមពីការយល់ចិត្ត ការគាំទ្រ និងការមិនរើសអើង ដើម្បីគ្រួសារមានសុភមង្គល និងសហគមន៍មានសុខុមាលភាព
បាត់ដំបង ៖ មន្ត្រីសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានចុះអប់រំប្រជាពលរដ្ឋ អំពីសុខភាពផ្លូវចិត្ត សម្គាល់សញ្ញាសង្ស័យនៃបញ្ហាសុខភាពផ្លូវចិត្ត និងណែនាំអ្នកដែលត្រូវការជំនួយឱ្យទៅទទួលការវាយតម្លៃ និងថែទាំបន្តនៅមណ្ឌលសុខភាព ។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបាត់ដំបង ធ្វើការពង្រឹងគុណភាពទិន្នន័យកំណើត និងមរណភាព ដើម្បីការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំបន្តវគ្គបណ្តុះបណ្តាលស្តីពី «ការជូនដំណឹងកំណើតរស់ និងមរណភាព តាមប្រព័ន្ធ NCOD» ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីក្រសួងសុខាភិបាល និងអង្គការ Vital Strategies កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាលខេត្តបាត់ដំបង ។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះពង្រឹងបណ្ដាញសុខភាពផ្លូវចិត្តសហគមន៍ ដើម្បីនាំយកសេវាសុខភាពផ្លូវចិត្តឱ្យកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី «ការគាំទ្រចិត្តសង្គមដល់ក្រុមទ្រទ្រង់សុខភាពភូមិ» ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាព និងការចូលរួមរបស់សហគមន៍ ក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងការឆ្លើយតបចំពោះបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ។


សុខាភិបាល
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំត្រីមាស នៃការអនុវត្តគម្រោងបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងរបស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មគោល ខេត្តបាត់ដំបង
បាត់ដំបង ៖ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មគោល ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំត្រីមាស នៃការអនុវត្តគម្រោងបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង (NCD) ដែលរៀបចំដោយមូលនិធិ Heart to Heart Foundation (HHF) សហការជាមួយដៃគូសុខាភិបាល ដើម្បីពង្រឹងកិច្ចសហការ និងកែលម្អគុណភាពសេវាជាបន្តបន្ទាប់ ក្នុងការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ប្រកបដោយប្រសិទ្ធភាព ។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពង្រឹងភាពជាដៃគូ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងជំរុញលទ្ធផលឱ្យលើសពីការរំពឹងទុក
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ នៃក្រុមការងារបច្ចេកទេសសុខាភិបាលថ្នាក់ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់គុណភាព និងការគ្របដណ្តប់សេវាសុខាភិបាលជូនប្រជាជន ។


សុខាភិបាល
ឯកឧត្តម សុខ លូ អញ្ជើញអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ចុះពិនិត្យវឌ្ឍនភាពស្ថានភាព និងការដាក់ឱ្យដំណើរការបម្រើសេវាសុខាភិបាលឡើងវិញ នៅមណ្ឌលសុខភាពព្រែកហ្លួង ស្រុកឯកភ្នំ
ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស ចុះពិនិត្យ វឌ្ឍនភាពស្ថានភាព និងការដាក់ឱ្យដំណើរការបម្រើសេវាសុខាភិបាលឡើងវិញ នៅមណ្ឌលសុខភាពព្រែកហ្លួង ខេត្តបាត់ដំបង បន្ទាប់ពីរងផលប៉ះពាល់ ដោយសារទឹកជំនន់។


សុខាភិបាល
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង ចុះអប់រំសុខភាព ចែកមុងជ្រលក់ថ្នាំ និងផ្តល់ថ្នាំបង្ការជំងឺគ្រុនចាញ់ដល់អ្នកចូលព្រៃនៅស្រុកសំឡូត
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាត់ដំបង បានចុះអនុវត្តសកម្មភាពអប់រំសុខភាព ចែកមុងជ្រលក់ថ្នាំ និងផ្តល់ថ្នាំបង្ការជំងឺគ្រុនចាញ់ដល់អ្នកចូលព្រៃ នៅស្រុកសំឡូត ក្នុងគោលបំណងពង្រឹងការការពារប្រជាពលរដ្ឋ ដែលមានហានិភ័យ និងទប់ស្កាត់ការកើតជំងឺគ្រុនចាញ់ឡើងវិញ ។


សុខាភិបាល
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បន្តយកចិត្តទុកដាក់សុខភាពប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព ឃុំអូរដំបង២ ស្រុកសង្កែ
បាត់ដំបង ៖ ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយស្រុកប្រតិបត្តិសង្កែ បានចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ដែលបានជម្លៀសទៅស្នាក់នៅទីទួលសុវត្ថិភាពលើផ្លូវហាយវៃ ក្នុងឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ។


សុខាភិបាល
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ៖ មន្ត្រីសុខាភិបាលអាចទ្រាំនឹងផ្សែងថ្នាំបាញ់មូសបាន តែមិនចង់ឃើញប្រជាពលរដ្ឋ ទ្រាំនឹងការឈឺចាប់ ដោយជំងឺគ្រុនឈាមនោះទេ
បាត់ដំបង ៖ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលខេត្តបាត់ដំបង យ៉ាងដូច្នេះថា មន្ត្រីសុខាភិបាលអាចទ្រាំនឹងផ្សែងថ្នាំបាញ់មូសបាន តែមិនចង់ឃើញប្រជាពលរដ្ឋ ទ្រាំនឹងការឈឺចាប់ដោយជំងឺគ្រុនឈាមនោះទេ ។


សុខាភិបាល
ក្រុមគ្រូពេទ្យមណ្ឌលសុខភាពជ្រៃ បានអំពាវនាវឲ្យស្ត្រីមានផ្ទៃពោះចូលរួមវគ្គថ្នាក់អប់រំសុខភាពម្តាយ ដើម្បីធានាការសម្រាលកូនដោយសុវត្ថិភាព និងបង្កើនការយល់ដឹងអំពីការថែទាំទារក។
បាត់ដំបង៖ ដើម្បីកាត់បន្ថយហានិភ័យអំឡុងពេលសម្រាល និងពង្រឹងសុខភាពម្តាយព្រមទាំងទារក មណ្ឌលសុខភាពជ្រៃ ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង បានជំរុញយ៉ាងសកម្មឲ្យស្ត្រីមានផ្ទៃពោះចាប់ពី៦សប្តាហ៍ឡើងទៅ និងស្ត្រីទើបសម្រាលកូនចូលរួមក្នុងវគ្គអប់រំពិសេសមួយ ដែលហៅថា «ថ្នាក់អប់រំសុខភាពម្តាយ (Mother Class)»។


សុខាភិបាល
មណ្ឌលសុខភាពស្វាយប៉ោ ផ្តល់សេវាពិនិត្យ និងបើកថ្នាំជំងឺទឹកនោមផ្អែម-លើសឈាម ជូនពលរដ្ឋយ៉ាងរហ័ស
បាត់ដំបង៖ មណ្ឌលសុខភាពស្វាយប៉ោ ស្ថិតក្នុងក្រុងបាត់ដំបង បាននិងកំពុងបើកផ្តល់សេវាពិនិត្យ តាមដាន និងផ្តល់ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ជូនប្រជាពលរដ្ឋដោយផ្ទាល់។ សេវានេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតំបន់ជុំវិញ ដោយសារការយកចិត្តទុកដាក់ និងភាពរហ័សរហួនរបស់ក្រុមគ្រូពេទ្យក្នុងការផ្តល់សេវា។

