ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យដំណើរការរោងចក្រផលិតសម្ភារយោធាDSS នៅខេត្តបាត់ដំបង
នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលដំណើរការរោងចក្រផលិតសម្ភារយោធា DSS នៅខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ២០០នាក់ ខណៈរោងចក្រDSS ជារោងចក្រខ្មែរ និងផលិតដោយកូនខ្មែរ ។


សកម្មភាពថ្នាក់ដឹកនាំ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា ថវិកាជាតិលើវិស័យអប់រំនៅតែជាប់លេខ ១ ដដែល មិនមានការកាត់បន្ថយដូចពាក្យចចាមអារ៉ាមឡើយ
បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានច្រានចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមដែលថា រាជរដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយថវិកាជាតិលើវិស័យអប់រំ និងសុខាភិបាល ដើម្បីបង្កើនថវិកាវិស័យការពារជាតិ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ថវិកាសម្រាប់ក្រសួងអប់រំនៅតែឈរលើលំដាប់ថ្នាក់លេខ ១ ដដែល។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ នាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៥៩គ្រួសារនៅឃុំស្នឹង ស្រុកបាណន់
បាត់ដំបង៖នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការីបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនក្នុងឱកាសទិវា៨ ឧសភា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់សរុបចំនួន៥៩គ្រួសាររស់នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំក្រុមការងារប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើខេត្តបាត់ដំបង ឆ្នាំ២០២៦
រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើខេត្តបាត់ដំបង ឆ្នាំ២០២៦ ដោយមានការដាក់តាំងលក់បន្លែផ្លែឈើក្នុងស្រុកជាច្រើនមុខ។

