ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

ការអភិវឌ្ឍ
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការបង្កើនសុវត្ថិភាពតាមរយៈ ការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ(AHO)
បាត់ដំបង៖ ដើម្បីបន្តកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ពង្រឹងការយល់ដឹង អំពីច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ.ស.ច.គ បានអញ្ជើញចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការបង្កើនសុវត្ថិភាព តាមរយៈការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ(AHO) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិថ្មគោល ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារនៅស្រុកសង្កែ
បាត់ដំបង៖ នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខាកាបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ទី២៥ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជូនដល់លោកយាយ ទេស ប្រាង្គ អាយុ ៩៩ឆ្នាំ មានជំងឺរ៉ាំរៃ មានជីវភាពក្រីក្រខ្លាំង មានកូនមានជំងឺរ៉ាំរៃ មានសមាជិកគ្រួសារសរុប ១៥នាក់ ស្រី៥នាក់ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត មានចាស់ជរា ជនមានពិការភាព គ្រួសារទីទ័លក្រ ចំនួន៥០គ្រួសារ មកពី៥ភូមិក្នុងឃុំតាប៉ុន ពិធីនេះបានប្រារព្ធឡើងនៅផ្ទះលេខលេខទី២៥ ស្ថិតនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។


ទេសចរណ៍
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។


កសិកម្ម
ក្រសួងធនធានទឹក ចុះពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក និងពិនិត្យប្រព័ន្ធធារាសាស្ត្រដូនទាវ ក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងទឹកសម្រាប់វិស័យកសិកម្ម លោក ឃឿន សុខុម អនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងជួបសំណេះសំណាលពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) នៅប្រព័ន្ធធារាសាស្ត្រដូនទាវ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។


សន្តិសុខសង្គម
បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយគំរាមបង្ហោះរូបភាពអាសអាភាសអតីតសង្សាររបស់ខ្លួន ខណៈនាងមិនព្រមត្រូវគ្នាវិញ
បាត់ដំបង៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន ពាក់ព័ន្ធករណីគំរាមកំហែង និងហែកកេរ្តិ៍លើអតីតសង្សារដែលជានិស្សិត បញ្ជូនទៅតុលាការនាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ ដើម្បីចាត់ការតាមច្បាប់។ ការឃាត់ខ្លួននេះកើតឡើងក្រោយពេលគេបានគំរាមបង្ហោះរូបភាពអាសអាភាសលើបណ្តាញសង្គម ប្រសិនបើសង្សារមិនព្រមត្រូវគ្នាវិញ។


សន្តិសុខសង្គម
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំរដ្ឋបាលខេត្តបាត់ដំបង ត្រូវពង្រឹងការងារគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានដាច់ខាត
បាត់ដំបង៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលពង្រឹងការគ្រប់គ្រង ការដឹកនាំកិច្ចការរដ្ឋបាល សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបន្តជំរុញការកសាងភាពធន់ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានការរីកចម្រើនសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានផ្ដល់អនុសាសន៍ណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបងត្រូវបន្តថែរក្សាពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ខណៈសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈគឺជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។


កសិកម្ម
ទោះច្រកព្រំដែនបិទ! កសិករដំឡូងជ្វានៅសំពៅលូន នៅតែញញឹមបិទមាត់មិនជិត ព្រោះម៉ូយចុះទិញដល់ចម្ការ និងមានតម្លៃល្អ
បាត់ដំបង៖ ទោះបីជាច្រកព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទជិតទាំងស្រុង មិនអាចនាំទំនិញ ឬកសិផលចេញចូលបានក្តី ក៏វាមិនមែនជាឧបសគ្គសម្រាប់កសិករខ្មែរនៅតាមតំបន់ព្រំដែនក្នុងការលក់កសិផលឡើយ។ ជាពិសេស «ដំឡូងជ្វា» ដែលកសិករមួយចំនួនកំពុងប្រមូលផល បានពឹងផ្អែកលើទីផ្សារក្នុងស្រុក ដោយអះអាងថា មានតម្លៃល្អ និងមានម៉ូយចុះទិញដល់ចម្ការទៀតផង។


សេចក្តីជូនដំណឹង
ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានថា ព្យុះសង្ឃរា «មេខឡា» (Mekkhala) នឹងបន្តជះឥទ្ធិពលលើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
ទោះបីជាព្យុះមិនឆ្លងកាត់ផ្ទាល់ក្តី វាបានបង្កឱ្យមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅតាមតំបន់វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រ។


សន្តិសុខសង្គម
មន្រ្តីជំនាញចុះព្រមានដល់រថយន្តដឹកដីក្រហមនៅឃុំតាគ្រាម ដឹកលើសចំណុះ និងមិនគ្របតង់កៅស៊ូ បង្កឱ្យខូចខាតផ្លូវ និងសុខភាពពលរដ្ឋ
បាត់ដំបង ៖ មន្រ្តីជំនាញមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបងបានចុះធ្វើការអប់រំ និងព្រមានចំពោះរថយន្ត ដឹកដីក្រហម ចេញពីការដ្ឋានដីក្រហមមួយ នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្ត បាត់ដំបង ឱ្យអនុវត្តតាមសារាចរលេខ ០៣១០ ស្តីពីវិធានការចំពោះការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ ។ ការចុះអប់រំ និងព្រមានកាលពីថ្ងៃទី១៩ខែមិថុនាបន្ទាប់ពីទទួលព័ត៌មានរថយន្តដែល ដឹកដីក្រហមចេញពីការដ្ឋានខាងលើនេះ ដឹកលើសចំណុះ និងមិនគ្របកៅស៊ូតង់ឱ្យជិត ធ្វើឱ្យជុះរាយ ប៉ាយលើផ្លូវ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវនោះជាដើម ។


ការអភិវឌ្ឍ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំងលោក ទេព ហន អភិបាលស្រុកមោងឫស្សី មកជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសលោក ផេង សិទ្ធី ដែលត្រូវបានចូលនិវត្តន៍
បាត់ដំបង៖ អនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំងមន្រ្តីរាជការ សម្រេចតែងតាំង លោក ទេព ហន អភិបាលស្រុកមោងឫស្សី ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៤ មកជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសលោក ផេង សិទ្ធី ដែលត្រូវបានចូលនិវត្តន៍។ ពិធីប្រកាសចូលកាន់មុខតំណែងនេះ បានរៀបចំឡើង នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈប្រតិភូអមដំណើរ, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, សាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត, មេបញ្ជាការ, លោក លោកសី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងលោក លោកស្រី ប្រធានក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុកនៃខេត្តបាត់ដំបង។


សន្តិសុខសង្គម
មន្រ្តីជំនាញបានធ្វើការផាកពិន័យតាមច្បាប់លើប្រជាពលរដ្ឋជាជនសង្ស័យ៤០នាក់ ដែលចូលទៅឆក់ ត្រីតំបន់អភិរក្សអតីតឡូតិ៍លេខពីរ
បាត់ដំបង៖ បើតាមលោកជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងឱ្យដឹង នាម៉ោង១១ ព្រឹកថ្ងៃទី២២ខែមិថុនាថា មន្រ្តីជំនាញបានធ្វើការផាកពិន័យ និងពិន័យអន្តរកាល ប្រជាពលរដ្ឋជា ជនសង្ស័យ៤០នាក់ តាមកំណត់ រួចអស់ហើយ ពាក់ព័ន្ធការចូលទៅប្រព្រឹត្តិបទល្មើស នេសាទ នៅតំបន់អភិរក្ស ។


ទេសចរណ៍
ត្រៀមខ្លួនហើយឬនៅ? ក្រុងបាត់ដំបងនឹងមានតំបន់ «Pub Street» ថ្មីមួយទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរពេលរាត្រី!
បាត់ដំបង – រដ្ឋបាលខេត្តបាត់ដំបង កំពុងរៀបចំផែនការកែប្រែតំបន់ផ្ទះអភិរក្សក្នុងក្រុងបាត់ដំបង ឱ្យក្លាយទៅជាតំបន់ដើរកម្សាន្តពេលរាត្រី (Pub Street) ដើម្បីពង្រីកសក្តានុពលទេសចរណ៍ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។


គ្រោះធម្មជាតិ
ផ្ទះមនុស្សធម៌ថ្មីជិតរួចរាល់ សម្រាប់គ្រួសារស្ត្រីមេម៉ាយទ័លក្រ និងមានសមាជិកដល់ទៅ ១៥នាក់ ដែលរងគ្រោះដោយអគ្គិភ័យ
បាត់ដំបង៖ ក្រោយពេលជួបគ្រោះអគ្គិភ័យឆាបឆេះផ្ទះសម្បែងទាំងស្រុង កាលពីខែមេសា ឆ្នាំ២០២៦ គ្រួសារលោកស្រី នាក់ ភន ស្ត្រីមេម៉ាយដែលមានសមាជិកក្នុងបន្ទុករហូតដល់ ១៥នាក់ (ចែកជា ៣គ្រួសារតូចៗ) ត្រូវបានបង្ខំចិត្តរស់នៅជាមួយអ្នកជិតខាងជាបណ្តោះអាសន្ន។

