ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តបាត់ដំបង ជាកម្លាំងចលករដ៏សកម្ម លើកកម្ពស់មុខមាត់ «ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦» ឱ្យកាន់តែល្បីល្បាញ!
ក្នុងព្រឹត្តិការណ៍ដ៏មហោឡារិក «ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦» ក្រុមការងារមន្ទីរព័ត៌មានខេត្តបាត់ដំបង បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែជាអ្នករាយការណ៍ព័ត៌មានប៉ុណ្ណោះទេ ថែមទាំងជាដៃគូយុទ្ធសាស្ត្រ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់សក្តានុពលកសិទេសចរណ៍នៃខេត្តបាត់ដំបងឱ្យកាន់តែល្បីល្បាញ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំក្រុមការងារពិនិត្យការរៀបចំទីតាំង និងការហាត់សមក្បួនដង្ហែផ្លែឈើតំណាងក្រុង-ស្រុកទាំង ១៤ ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៦ ខាងមុខនេះ
នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារពិនិត្យការរៀបចំទីតាំង និងចូលរួមការហាត់សមក្បួនដង្ហែផ្លែឈើតំណាងក្រុង-ស្រុកទាំង ១៤ ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៦ មុនការបើកព្រឹត្តិការណ៍ឈានចូលមកដល់នៅថ្ងៃទី១០ ខែកក្កដា ស្អែកនេះដើម្បីធ្វើយ៉ាងណាឱ្យការបើកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ បានដំណើរការទៅប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ
បាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកឯកភ្នំ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ ដាស់តឿនមន្ត្រី ហាមទុកឱ្យឯកសារបេឡាមរណសង្គ្រោះរបស់អតីតយុទ្ធជនយឺតយ៉ាវ ឬគាំងដាច់ខាត
បាត់ដំបង៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន (អ.ន.ក) ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរងសមាគមថ្នាក់ជាតិ និងឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធាន អ.ន.ក ខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី ២៥ ខែមិថុនា។


សកម្មភាពថ្នាក់ដឹកនាំ
ព្រឹទ្ធសភា និងមូលនិធិ GLS នៃសាធារណរដ្ឋកូរ៉េ នាំយកជំនួយមនុស្សធម៌ ៥ លានដុល្លារ ជូនរដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា រួមជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) នៃសាធារណរដ្ឋកូរ៉េ ចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះសមាគមអតីតយុទ្ធជន និងនិវត្តជន
បាត់ដំបង៖ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរងតំណាងឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន(អ.ន.ក)ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះសមាគមអតីតយុទ្ធជន និងនិវត្តជនជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារនៅស្រុកសង្កែ
បាត់ដំបង៖ នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខាកាបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ទី២៥ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជូនដល់លោកយាយ ទេស ប្រាង្គ អាយុ ៩៩ឆ្នាំ មានជំងឺរ៉ាំរៃ មានជីវភាពក្រីក្រខ្លាំង មានកូនមានជំងឺរ៉ាំរៃ មានសមាជិកគ្រួសារសរុប ១៥នាក់ ស្រី៥នាក់ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត មានចាស់ជរា ជនមានពិការភាព គ្រួសារទីទ័លក្រ ចំនួន៥០គ្រួសារ មកពី៥ភូមិក្នុងឃុំតាប៉ុន ពិធីនេះបានប្រារព្ធឡើងនៅផ្ទះលេខលេខទី២៥ ស្ថិតនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងតំបន់ផ្ទះអភិរក្ស ក្នុងក្រុងបាត់ដំបង ដើម្បីត្រៀមរៀបចំដំឡើងភ្លើងសូឡា
នាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្តដឹកនាំក្រុមការងារចុះពិនិត្យទីតាំងតំបន់ផ្ទះអភិរក្ស ក្នុងក្រុងបាត់ដំបង ដើម្បីត្រៀមរៀបចំដំឡើងភ្លើងសូឡាសម្រាប់បំភ្លឺពេលយប់ កែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងរៀបចំសណ្តាប់ធ្នាប់ជុំវិញតំបន់នេះឱ្យកាន់តែមានសោភ័ណភាព។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បង្ហាញនូវចក្ខុវិស័យ គឺការពង្រឹងមូលធនមនុស្សដល់ក្មេងស្រី និងស្ត្រី ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ
បាត់ដំបង ៖ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបង្ហាញនូវចក្ខុវិស័យរបស់ក្រសួង គឺការពង្រឹងមូលធនមនុស្សដល់ក្មេងស្រី និងស្ត្រី ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ខណៈក្រសួងនៅតែបន្តអនុវត្តកម្មវិធីនារីរតនៈ ដើម្បីលើកកម្ពស់សិទ្ធិអំណាច ក្មេងស្រី និងស្ត្រី តាមរយៈការផ្តល់នូវជំនាញប្រកបដោយគុណភាព ។


សកម្មភាពថ្នាក់ដឹកនាំ
ស្នងការខេត្តបាត់ដំបង ណែនាំសិស្សនគរបាលជំនាន់ទី២០ ឱ្យពង្រឹងវិន័យ និងយកចិត្តទុកដាក់ក្នុងវគ្គចុះកម្មសិក្សា
បាត់ដំបង៖លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជំរុញឱ្យសិស្សនាយនគរបាល និងនាយនគរបាលរងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការចុះអនុវត្តកម្មសិក្សាជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាព វិន័យ សីលធម៌ និងវិជ្ជាជីវៈ ក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តបាត់ដំបង បញ្ជាឱ្យត្រួតពិនិត្យសាច់បង្កកខុសច្បាប់
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចេញបទបញ្ជាឱ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ចុះត្រួតពិនិត្យជាប្រចាំ និងម៉ឺងម៉ាត់តាមទីតាំងស្តុក និងចែកចាយសាច់បង្កក ដើម្បីទប់ស្កាត់ការនាំចូលខុសច្បាប់ពីប្រទេសថៃ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រីរាជការ និងកាកបាទក្រហមខេត្តបាត់ដំបង រៀបចំពិធីចម្រើនព្រះជន្មថ្វាយ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីរាជការតាមមន្ទីរ-អង្គភាព បានរៀបចំពិធីបុណ្យចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង
បាត់ដំបង៖នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវបេតុង ផ្លូវកៅស៊ូDBST និងការដាក់ប្រព័ន្ធលូនៅក្នុងភូមិសាស្រ្តសង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់វត្តគរ និងសង្កាត់អូរចារ ក្រុងបាត់ដំបង ខណៈបន្ទាប់ពីអាជ្ញាធរបានបើកយុទ្ធនាការរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋដោយជោគជ័យធ្វើឱ្យផ្លូវដែលសាងសង់ថ្មីជាផ្លូវដែលមានសភាពធំទូលាយជាងផ្លូវចាស់ផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

