ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសន្ទនាមតិ

សុខាភិបាល
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង ចុះអប់រំសុខភាព ចែកមុងជ្រលក់ថ្នាំ និងផ្តល់ថ្នាំបង្ការជំងឺគ្រុនចាញ់ដល់អ្នកចូលព្រៃនៅស្រុកសំឡូត
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាត់ដំបង បានចុះអនុវត្តសកម្មភាពអប់រំសុខភាព ចែកមុងជ្រលក់ថ្នាំ និងផ្តល់ថ្នាំបង្ការជំងឺគ្រុនចាញ់ដល់អ្នកចូលព្រៃ នៅស្រុកសំឡូត ក្នុងគោលបំណងពង្រឹងការការពារប្រជាពលរដ្ឋ ដែលមានហានិភ័យ និងទប់ស្កាត់ការកើតជំងឺគ្រុនចាញ់ឡើងវិញ ។


សុខាភិបាល
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បន្តយកចិត្តទុកដាក់សុខភាពប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព ឃុំអូរដំបង២ ស្រុកសង្កែ
បាត់ដំបង ៖ ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយស្រុកប្រតិបត្តិសង្កែ បានចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ដែលបានជម្លៀសទៅស្នាក់នៅទីទួលសុវត្ថិភាពលើផ្លូវហាយវៃ ក្នុងឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ។


ការអភិវឌ្ឍ
ក្រុមការងារបច្ចេកទេស កំពុងរៀបចំស្ថាបនា ផ្លូវលេខ១២១ ជាផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដើម្បីបម្រើជាផលប្រយោជន៍សាធារណៈ
បាត់ដំបង ៖ ផ្លូវលេខ១២១ មួយខ្សែ ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កំពុងត្រូវបានក្រុមការងារបច្ចេកទេស ផ្លូវថ្នល់កំពុងធ្វើការភ្ជួរ ឈូសឆាយ កិនកៀរពង្រាប ដើម្បីស្ថាបនាជាផ្លូវបេតុង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ ។


គ្រោះធម្មជាតិ
ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរម៉ាល់ រៀបចំគ្រឿងឧបភោគ បរិភោគជួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
បាត់ដំបង៖ ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរម៉ាល់ នៃមន្ទីរព័ត៌មានខេត្តបាត់ដំបង កំពុងមមាញឹករៀបចំ និងត្រៀមគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារចាំបាច់មួយចំនួន ដើម្បីនាំយកទៅផ្តល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដែលបានកើតឡើងក្នុងមូលដ្ឋាននាពេលកន្លងមក។


សន្តិសុខសង្គម
ជាការឆ្លើយតបតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង
ជាការឆ្លើយតបតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ស្ដីពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមការងាររដ្ឋបាលក្រុងបាត់ដំបង បាននាំយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ នៅភូមិគោកពន្លៃ សង្កាត់ពូម៉ាល់ ក្រុងបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង AWD ទំនើបកម្មវិស័យកសិកម្ម និងដំណាំស្រូវដែលធន់នឹងការប្រែប្រួលអាកាសធាតុខេត្តបាត់ដំបង
បាត់ដំបង៖ ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំអគារEសាលាខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង AWD (Alternate Wetting and Drying) ទំនើបកម្មវិស័យកសិកម្ម និងគំនិតផ្ដួចផ្ដើមដំណាំស្រូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាព លោក ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង , តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ , រដ្ឋបាលក្រុង ស្រុក ឃុំ-សង្កាត់ , តំណាងក្រុមហ៊ុន Thankcarbon , លោកនាយកប្រតិបត្តិអង្គការសម្ព័ន្ធភាព CPDD , អង្គការសង្គមស៊ីវិល, តំណាងវិស័យឯកជន តំណាងសហគមន៍ និងប្រជាកសិករ សរុបទាំងអស់ប្រមាណ៧០នាក់។


សកម្មភាពថ្នាក់ដឹកនាំ
អគ្គនាយករដ្ឋាករទឹកបាត់ដំបង លើកទឹកចិត្តឱ្យសហគមន៍ទឹកស្អាត និងអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាឱ្យប្រជាជនក្រីក្រ ដែលនៅឆ្ងាយមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា
បាត់ដំបង ៖ អគ្គនាយករដ្ឋាករទឹកបាត់ដំបង ឯកឧត្តម អ៊ុត ក្លឹង បានណែនាំលើកទឹកចិត្តឱ្យសហគមន៍ទឹកស្អាត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាឱ្យប្រជាជនក្រីក្រ ដែលនៅឆ្ងាយមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងបាត់ដំបង បន្តតាមដានស្ថានភាពក្រោយទឹកជំនន់ស្រកចុះជាបន្តបន្ទាប់
បាត់ដំបង៖ ក្រោយពីស្ថានភាពទឹកជំនន់បានស្រកចុះជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលមូលដ្ឋាន សង្កាត់ និងភូមិនៃក្រុងបាត់ដំបង បានបន្តការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងតាមដានប្រព័ន្ធផ្លូវតូចធំ ដែលទទួលរងផលប៉ះពាល់ទាំងធ្ងន់ធ្ងរ និងស្រាល។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ ឧបត្ថម្ភគ្រឿងបរិភោគដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទូទាំងខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីឧបត្ថម្ភគ្រឿងបរិភោគដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅទូទាំងខេត្តបាត់ដំបង តាមរយៈរដ្ឋបាលក្រុង-ស្រុកទាំង ១៤ នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តបាត់ដំបង។


ការអភិវឌ្ឍ
កម្មវិធីកិច្ចសន្ទនា ស្តីពី «ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីការអភិវឌ្ឍជំនាញ»
បាត់ដំបង៖ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចសន្ទនា ស្តីពី «ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីការអភិវឌ្ឍជំនាញ» និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងគ្រឹះស្ថានអប់រំវិជ្ជាជីវៈ និងវិស័យឯកជន។


សិល្បៈនិងវប្បធម៌
ក្នុងរដូវកាលពិធីបុណ្យកាន់បិណ្ឌ៤ និងភ្ជុំបិណ្ឌ លោកអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានណែនាំដល់ព្រះសង្ឃ នៅពេលសម្តែងធម៌ទេសនា ត្រូវបញ្រៀបអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបញ្ជៀបច្បាប់ចរាចរណ៍ ដល់គ្រប់ស្រទាប់យុវវ័យ និងប្រជាពលរដ្ឋ
បាត់ដំបង៖ ក្នុងរដូវកាលពិធីបុណ្យកាន់បិណ្ឌ៤ និងភ្ជុំបិណ្ឌ ត្រូវនឹងព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក រ៉ាត សូរ៉ា អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានណែនាំដល់គ្រប់ទីអារាម នៅក្នុងខេត្តបាត់ដំបង ពេលមានការសម្តែងធម៌ទេសនា ត្រូវបញ្រៀបអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបញ្ជៀបច្បាប់ចរាចរណ៍ដល់គ្រប់ស្រទាប់យុវវ័យ និងប្រជាពលរដ្ឋ។


សិល្បៈនិងវប្បធម៌
ពុទ្ធបរិស័ទជួបជុំប្រារព្ធពិធីកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសល និងថែរក្សាទំនៀមទម្លាប់ខ្មែរ
បាត់ដំបង៖ ពុទ្ធបរិស័ទខេត្តបាត់ដំបង ដែលមានជំនឿគោរពតាមទំនៀមទម្លាប់ប្រពៃណី បានជួបជុំគ្នា រៀបចំកាន់វេនដាក់បិណ្ឌតាមវត្តអារាមនានា ដើម្បីរំលឹកនឹកគុណ និងឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតាបិតា និងវីរយុទ្ធជនពលីដែលបានចែកឋានទៅ ព្រមទាំងថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរដែលមានតាំងពីបុរាណកាល។


គ្រោះធម្មជាតិ
ជំនន់ទឹកភ្លៀងវាយប្រហារខេត្តបាត់ដំបងធ្ងន់ធ្ងរ មនុស្សជិត ១៥ម៉ឺននាក់ និងស្រូវជិត ១០ម៉ឺនហិកតារងផលប៉ះពាល់
បាត់ដំបង៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តបាត់ដំបង គិតត្រឹមម៉ោង ៥:០០ ល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងដំណាំកសិកម្មទូទាំង ១៤ ក្រុង-ស្រុក។

