ព័ត៌មានក្នុងខេត្ត

ឯកឧត្តម អ៊ុយ រី បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤
ការអភិវឌ្ឍ
ឯកឧត្តម អ៊ុយ រី បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤
បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ ដែលត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពី លោក ធូ ភា អភិបាលស្តីទីខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាននៃមន្ទីររដ្ឋបាលឯកភាពខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក នាយក នាយករងទីចាត់ការ និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះឱ្យរដ្ឋបាលខេត្ត។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ប្រធានមន្ទីរឧស្សាហកម្មខេត្តបាត់ដំបង ៖ សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម គឺជាបេះដូងនៃការបង្កើតការងារក្នុងមូលដ្ឋាន និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ
ការអភិវឌ្ឍ
ប្រធានមន្ទីរឧស្សាហកម្មខេត្តបាត់ដំបង ៖ សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម គឺជាបេះដូងនៃការបង្កើតការងារក្នុងមូលដ្ឋាន និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ
បាត់ដំបង ៖ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង លោក កើង សុខខេង បានថ្លែងថា សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម គឺជាបេះដូងនៃការបង្កើតការងារក្នុងមូលដ្ឋាន និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ខណៈវិស័យមួយនេះកំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ ដើម្បីឱ្យមានការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែមានការរីកចម្រើន ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកបច្ចេកទេសអនុវត្តល្អក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មក្នុងខេត្ត កាលពីពេលថ្មីៗកន្លងមកនេះ នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសិក្ខាកាមជាច្រើនទៀត ដែលជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តបាត់ដំបង ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំតម្រង់ទិស  កិច្ចការព័ត៌មាន និងសាធារណៈមតិ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
ការអភិវឌ្ឍ
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំតម្រង់ទិស កិច្ចការព័ត៌មាន និងសាធារណៈមតិ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម ទេព អស្នារិទ្ធ និងឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំតម្រង់ទិស កិច្ចការព័ត៌មាន និងសាធារណៈមតិ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលរៀបចំឡើង នៅសាលប្រជុំស្ថានីយ វិទ្យុជាតិកម្ពុជាខេត្តបាត់ដំបង មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត និងមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំង ត្រៀមរៀបចំយុទ្ធនាការ «ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ (Fake News) ជំហានទី២» នៅវិទ្យាល័យនេតយ៉ង់
ការអភិវឌ្ឍ
ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំង ត្រៀមរៀបចំយុទ្ធនាការ «ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ (Fake News) ជំហានទី២» នៅវិទ្យាល័យនេតយ៉ង់
បាត់ដំបង៖ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងនៅវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង ដើម្បីត្រៀមរៀបចំយុទ្ធនាការ «ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ (Fake News) ជំហានទី២» នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
មន្ទីរព័ត៌មានខេត្តបាត់ដំបង គ្រោងនឹងរៀបចំ យុទ្ធនាការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២
ការអភិវឌ្ឍ
មន្ទីរព័ត៌មានខេត្តបាត់ដំបង គ្រោងនឹងរៀបចំ យុទ្ធនាការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២
បាត់ដំបង៖ បន្ទាប់ពីដំណើរការយុទ្ធនាការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី១ ទទួលបានជោគជ័យរួចមក មន្ទីរព័ត៌មានខេត្តបាត់ដំបង គ្រោងនឹងរៀបចំយុទ្ធនាការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ នាពេលខាងមុខនេះ ដោយនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង រួមជាមួយក្រុមការងារមន្ទីរ បានចុះទៅពិនិត្យទីតាំងជាក់ស្តែង និងចងបដាផ្សព្វផ្សាយ នៅបរិវេណវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
មួយខ្សែផ្លូវជាតិលេខ ៥ ក្នុងខេត្តបាត់ដំបង ចាប់ពីព្រំប្រទល់ពោធិ៍សាត់ ដល់បន្ទាយមានជ័យ នឹងត្រូវបំភ្លឺព្រោងព្រាតដោយអំពូលភ្លើង Solar នាពេលឆាប់ៗខាងមុខ
ការអភិវឌ្ឍ
មួយខ្សែផ្លូវជាតិលេខ ៥ ក្នុងខេត្តបាត់ដំបង ចាប់ពីព្រំប្រទល់ពោធិ៍សាត់ ដល់បន្ទាយមានជ័យ នឹងត្រូវបំភ្លឺព្រោងព្រាតដោយអំពូលភ្លើង Solar នាពេលឆាប់ៗខាងមុខ
បាត់ដំបង៖ នាពេលឆាប់ៗខាងមុខនេះ ខ្សែផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នឹងត្រូវបំភ្លឺព្រោងព្រាតដោយប្រព័ន្ធអំពូលភ្លើងឆ្លាតវៃដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar) ដែលជាជំហានថ្មីមួយក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសោភ័ណភាពដងផ្លូវ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋបាលក្រុងបាត់ដំបង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦  របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤
ការអភិវឌ្ឍ
រដ្ឋបាលក្រុងបាត់ដំបង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤
បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងបាត់ដំបង ដោយមានការអញ្ជើញរួមពីលោក ធុច រ៉ា ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង លោក សេក ចន្រ្តា អភិបាលស្តីទីក្រុងបាត់ដំបង លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អង្គការសង្គមស៊ីវិល និងលោក លោកស្រីចៅសង្កាត់ទាំង១០នៃក្រុងបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ព្រះមន្រ្តីសង្ឃ និងព្រះគ្រូចៅអធិការវត្ត ក្នុងស្រុកឯកភ្នំ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ
ការអភិវឌ្ឍ
ព្រះមន្រ្តីសង្ឃ និងព្រះគ្រូចៅអធិការវត្ត ក្នុងស្រុកឯកភ្នំ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ
បាត់ដំបង៖ រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឯកភ្នំ ដឹកនាំដោយលោក ប៊ី សុភាព អភិបាលស្រុក និងសហការី ទទួលអំណោយមនុស្សធម៌ ជាទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗ ពីព្រះគរុសីលមុនី ចម ចិត្រ សិរីវុឌ្ឍី ព្រះគ្រូអនុគណស្រុកឯកភ្នំ និងព្រះមន្ត្រីសង្ឃស្រុក ព្រមទាំងលោកគ្រូចៅអធិការទាំង២៦វត្ត ក្នុងស្រុកឯកភ្នំ។ ពិធីនេះ បានប្រារព្ធធ្វើនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
លោកស្រី កែវ ដាណា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងរបាយការណ៍  ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៦
ការអភិវឌ្ឍ
លោកស្រី កែវ ដាណា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៦
បាត់ដំបង៖ លោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន តំណាងមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត និងអង្គភាព ការិយាល័យចំណុះឱ្យរចនាសម្ព័ន្ធរដ្ឋបាលខេត្ត។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
វាគ្មិនកិត្តិយស មកពីកងឯកភាពកំចាត់មីនទី២ (CMAC) បានធ្វើបទបង្ហាញដល់សិក្ខាកាមនៃ វគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម  និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព»

បាត់ដំបង៖ ដើម្បីលើកកម្ពស់ការយល់ដឹង និងសុវត្ថិភាពសហគមន៍ ពីការគំរាមកំហែងនៃគ្រឿងផ្ទុះ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ ជាថ្ងៃទី២នៃវគ្គបណ្តុះបណ្តាល លោក ម៉ម វណ្ណារិទ្ធិ អនុប្រធានកងឯកភាពកំចាត់មីនទី២ (CMAC) បានអញ្ជើញជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ជូនដល់សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព» ជូនមន្រ្តីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តកាកបាទកក្រហមកម្ពុជា ចំនួន ២៥នាក់ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងកំពុងពន្លឿនកៀរកិនថ្មម៉ិចលើកំណាត់ផ្លូវជាតិលេខ៥ក្នុងឃុំជ្រៃ ស្រុកថ្មគោល ដើម្បីត្រៀមចាក់កៅស៊ូក្នុងពេលឆាប់ៗខាងមុខនេះ
ការអភិវឌ្ឍ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងកំពុងពន្លឿនកៀរកិនថ្មម៉ិចលើកំណាត់ផ្លូវជាតិលេខ៥ក្នុងឃុំជ្រៃ ស្រុកថ្មគោល ដើម្បីត្រៀមចាក់កៅស៊ូក្នុងពេលឆាប់ៗខាងមុខនេះ
បាត់ដំបង៖លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ក្រុមការងារមន្ទីរបាននិងកំពុងស្រូតរៀបចំកៀរកិនថ្មម៉ិចលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំជ្រៃ ស្រុកថ្មគោល ដើម្បីត្រៀមចាក់កៅស៊ូក្នុងពេលឆាប់ៗខាងមុខនេះ។ លោក ព្រួញ រិទ្ធថា គូសបញ្ជាក់ថា ការជួសជុលពង្រីកកំណាត់ផ្លូវជាតិលេខ៥ប្រវែង២គីឡូម៉ែត្រក្នុងឃុំជ្រៃ ស្រុកថ្មគោលដែលជាកំណាត់ចុងក្រោយនៃការជួសជុលពង្រីកកំណាត់ផ្លូវជាតិលេខ៥ប្រវែងជាង៧គីឡូម៉ែត្រ ចាប់ពីរង្វង់មូលលោកយាយទេព ក្រុងបាត់ដំបង មកដល់ត្រង់ចំណុចផ្លូវអាស៊ានហាយវេ១ក្នុងឃុំអូរតាគី ស្រុកថ្មគោល គ្រោងនឹងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកសិក្ខាសាលា ស្តីពី ប្រឹក្សាយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥
ការអភិវឌ្ឍ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកសិក្ខាសាលា ស្តីពី ប្រឹក្សាយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥
បាត់ដំបង៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកសិក្ខាសាលា ស្តីពី ប្រឹក្សាយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសណ្ឋាគារប្រេស៊ីដង់ ក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអគ្គនាយកដ្ឋាន អ.ប.វ. និងអគ្គនាយកដ្ឋានពាក់ព័ន្ធ ទីប្រឹក្សាអមក្រសួង គ្រឹះស្ថានធីវេត វិស័យឯកជនជាដៃគូ អង្គការសមាគម ជាដៃគូសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តបាត់ដំបង ព្រមទាំងសិស្ស និស្សិតជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងក្រុមការងារម្ចាស់គម្រោងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD ចុះបំពេញទស្សនកិច្ចសិក្សារោងចក្រផលិតទឹកស្អាតកំពង់សីមា
ការអភិវឌ្ឍ
ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងក្រុមការងារម្ចាស់គម្រោងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD ចុះបំពេញទស្សនកិច្ចសិក្សារោងចក្រផលិតទឹកស្អាតកំពង់សីមា
បាត់ដំបង ៖ ក្រោយពីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតកំពង់សីមា ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦កន្លងមកនោះ ឯកឧត្តម ហ៊ុល បុណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ហៅកាត់ថា PMU (ភី អឹម យូ) នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០៦ បានដឹកនាំក្រុមការងារម្ចាស់គម្រោងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ហៅកាត់ថា AFD(អាហ្វេសដេ)នៃគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង បានចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មរោងចក្រប្រព្រឹត្តកម្មទឹកស្អាតកំពង់សីមា ស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត