ព័ត៌មានក្នុងខេត្ត

ពិព័រណ៍ផ្លែឈើបាត់ដំបង ជាការបង្កើតទីផ្សារជូនកសិករ
ទេសចរណ៍
ពិព័រណ៍ផ្លែឈើបាត់ដំបង ជាការបង្កើតទីផ្សារជូនកសិករ
បាត់ដំបង ៖ ការបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង គឺជាការបង្កើតទីផ្សារក្នុងស្រុក ជូនប្រជាកសិករ និងបានផ្សារភ្ជាប់ជាពិសេសទៅនឹងវិស័យទេសចរណ៍នារដូវកាលបៃតង ខណៈវិស័យមួយនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏មានសារៈសំខាន់របស់ជាតិ ។ ប្រជាកសិករ ដែលជាម្ចាស់ចម្ការ បាននាំយកមកនូវផលិតផលផ្លែឈើចម្រុះដូចជា ត្របែក សាម៉ាវ ក្រូច មៀនក្រអូប មង្ឃុត ទុរេន ប៊ឺ លម៉ើ ដូងខ្ទិះ តាសក់ផ្អែម ម្នាស់ទឹកឃ្មុំ ខ្នុរ គ្រាប់ស្វាយចាន់ទី ជាដើម ដើម្បីយកមកដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនសម្រាប់ភ្លក្ស និងលក់ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយភាពសប្បាយរីករាយនឹងអ្វីដែលរដ្ឋបាលខេត្តបាត់ដំបង បានរកទីផ្សារជូនពួកគាត់បានលក់នៅនឹងកន្លែង និងមានអ្នកចូលមកទិញបានច្រើន ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងរយៈពេល៣ថ្ងៃទទួលបានភ្ញៀវទេសចរជិត២០ម៉ឺននាក់
ទេសចរណ៍
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងរយៈពេល៣ថ្ងៃទទួលបានភ្ញៀវទេសចរជិត២០ម៉ឺននាក់
បាត់ដំបង៖លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងឆ្នាំ២០២៦បានដំណើរការដោយរលូន និងទាក់ទាញភ្ញៀវទេសចរសរុបជិត២០ម៉ឺននាក់ឱ្យចូលរួមទស្សនាកម្សាន្តសប្បាយ និងគាំទ្រផលិតផលក្នុងស្រុក។ លោក ហម អរុណ ឱ្យដឹងបន្ថែមថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍រយៈពេល៣ថ្ងៃនេះ ផ្លែទុរេនស្រស់ប្រមាណ២៧តោន និងកសិផលជាច្រើនប្រភេទផ្សេងទៀតត្រូវបានលក់ដាច់ខ្លាំងធ្វើឱ្យអាជីវករ និងកសិករមានភាពសប្បាយរីករាយមែនទែន។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឯកឧត្តម សុខ លូ អញ្ជើញពិនិត្យទិដ្ឋភាពទូទៅ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលកំពុងប្រព្រឹត្តទៅយ៉ាងរលូន
ទេសចរណ៍
ឯកឧត្តម សុខ លូ អញ្ជើញពិនិត្យទិដ្ឋភាពទូទៅ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលកំពុងប្រព្រឹត្តទៅយ៉ាងរលូន
បាត់ដំបង៖ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញពិនិត្យទិដ្ឋភាពទូទៅ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលកំពុងប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការអញ្ជើញចូលរួមពីអាជីវករ កសិករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើន។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និងប្រជាពលរដ្ឋមកពីបណ្តាខេត្តដទៃទៀតនៃព្រះរាជាណាចក្រ កម្ពុជាមកលេងកំសាន្តក្នុងថ្ងៃទី៣នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦  ប្រកបទៅដោយទឹកមុខសប្បាយរីករាយ
ទេសចរណ៍
ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និងប្រជាពលរដ្ឋមកពីបណ្តាខេត្តដទៃទៀតនៃព្រះរាជាណាចក្រ កម្ពុជាមកលេងកំសាន្តក្នុងថ្ងៃទី៣នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦ ប្រកបទៅដោយទឹកមុខសប្បាយរីករាយ
បាត់ដំបង៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ក្នុងខេត្តបាត់ដំបង និងប្រជាពលរដ្ឋមកពីបណ្តាលខេត្តដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា មកលេងកំសាន្ត ក្នុងថ្ងៃទី៣នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ប្រកបទៅដោយទឹកមុខសប្បាយរីករាយ ដោយជួយទិញ នូវផលិតផល ដែលផលិតដោយស្នាដៃកូនខ្មែរ ជាពិសេសជួយទិញនូវធុរេន ស្រុកសំឡូត។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ល្បែងចិតផ្លែឈើ និងប្រណាំងញ៉ាំផ្លែឈើត្រូវបានយកមកលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍ពិព័រណ៌ផ្លែឈើបាត់ដំបង
ទេសចរណ៍
ល្បែងចិតផ្លែឈើ និងប្រណាំងញ៉ាំផ្លែឈើត្រូវបានយកមកលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍ពិព័រណ៌ផ្លែឈើបាត់ដំបង
បាត់ដំបង ៖ ការបើកឱ្យមានការលេងល្បែងកម្សាន្តបែបប្រជាប្រិយ គឺជាឱកាសមួយដ៏សំខាន់សម្រាប់ប្រជាពកលរដ្ឋ និងយុវជន យុវនារី រួមទាំងកុមារា កុមារី ផងដែរ ដើម្បីបង្ករនូវបរិយាកាសសប្បាយរីករាយក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៌ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦នេះ ។ ជាក់ស្តែងសម្រាប់ថ្ងៃទី២នៃព្រឹត្តិការណ៍ពិព័រណ៌ផ្លែឈើបាត់ដំបង ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍ បាននាំយកល្បែងកម្សាន្តបែបប្រពៃណី មួយចំនួន ដើម្បីរៀបចំឱ្យមានចូលរួមលេងកម្សាន្ត នោះគឺការប្រណាំងញាំផ្លែឪឡឹក ប្រណាំងញាំផ្លែស្វាយជូរ ចិតផ្លែម្នាស់ ចិតផ្លែឪឡឹករួមជាមួយការលេងល្បែងកម្សាន្តយករង្វាន់ផ្លែឈើជាច្រើនទៀត ។ ការបើកឱកាសឱ្យមានការលេងល្បែងបែបនេះពិនិត្យឃើញ ប្រជាពលរដ្ឋ ក្រុមយុវជន យុវនារី និងក្មួយៗកុមារា កុមារី គ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលរួមលេងកម្សាន្តយ៉ាងផុលផុស បង្កនូវភាពសប្បាយរីករាយ ដោយសារតែពួកគាត់បានចូលលេងល្បែងប្រជាប្រិយបែបកម្សាន្តផង និងបានញ៉ាំផ្លែឈើផងដែរ ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋបាលខេត្តបាត់ដំបងបើកដំណើរការពិព័រណ៍ផ្លែឈើប្រកបដោយភាពអធិកអធម និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ
ទេសចរណ៍
រដ្ឋបាលខេត្តបាត់ដំបងបើកដំណើរការពិព័រណ៍ផ្លែឈើប្រកបដោយភាពអធិកអធម និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ
បាត់ដំបង៖នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបាត់ដំបង បានបើកដំណើរការជាផ្លូវការនូវព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើប្រចាំឆ្នាំ២០២៦ប្រកបដោយភាពអធិកអធម​ មានអ្នកចូលរួមយ៉ាងច្រើនកុះករក្រោមបរិយាកាសសប្បាយរីករាយនិងធានាបាននូវ​សន្តិសុខ​សុវត្ថិភាព​។ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើនេះ ធ្វើឡើងនៅបរិវេណខាងមុខសាលាខេត្តបាត់ដំបងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង បានផ្សារភ្ជាប់ជាពិសេសវិស័យទេសចរណ៍នារដូវកាលបៃតង
ទេសចរណ៍
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង បានផ្សារភ្ជាប់ជាពិសេសវិស័យទេសចរណ៍នារដូវកាលបៃតង
បាត់ដំបង ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានថ្លែងថា ការបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦នេះ គឺពិតជាបានផ្សារភ្ជាប់ជាពិសេសទៅនឹងវិស័យទេសចរណ៍នារដូវកាលបៃតង ខណៈវិស័យមួយនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏មានសារៈសំខាន់ របស់ជាតិ ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦
ទេសចរណ៍
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦
បាត់ដំបង៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណមុខអគារសារមន្ទីរប្រវត្តិសាស្រ្តខេត្ត ដោយមានការចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូអម, ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, តំណាងសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ស្នងការ, មេបញ្ជាការ, លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត, លោក លោកស្រីអភិបាលក្រុង ស្រុក សហគមន៍កសិកម្ម ប្រជាកសិករ អាជីវករ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំទីតាំង និងការហាត់សមក្បួនដង្ហែផ្លែឈើតំណាងក្រុង-ស្រុកទាំង ១៤ដើម្បីត្រៀមបើកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៦
ទេសចរណ៍
ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំទីតាំង និងការហាត់សមក្បួនដង្ហែផ្លែឈើតំណាងក្រុង-ស្រុកទាំង ១៤ដើម្បីត្រៀមបើកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៦
បាត់ដំបង៖ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍បានដំណើរការទៅប្រកបដោយភាពរលូន និងទទួលបានជោគជ័យនៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យការរៀបចំទីតាំង ស្ដង់លក់ដូរ និងចូលរួមការហាត់សមក្បួនដង្ហែផ្លែឈើតំណាងក្រុង-ស្រុកទាំង ១៤ដើម្បីត្រៀមបើកព្រឹត្តិការណ៍ដែលនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៦នេះ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា)ជំនាញចុងភៅ ត្រូវបានបិទបញ្ចប់ បន្ទាប់ពីបានដំណើរការ៤ថ្ងៃ
ទេសចរណ៍
វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា)ជំនាញចុងភៅ ត្រូវបានបិទបញ្ចប់ បន្ទាប់ពីបានដំណើរការ៤ថ្ងៃ
បាត់ដំបង ៖ បន្ទាប់ពីបានដំណើរការអស់រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ជំនាញចុងភៅ ត្រូវបានបិទបញ្ចប់ នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្រុមការងារកំពុងហាត់សមការដង្ហែក្បួន និងការរៀបចំទីតាំង មុនឈានដល់ការបើកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ នាថ្ងៃទី១០ ខែកក្កដា ស្អែក
ទេសចរណ៍
ក្រុមការងារកំពុងហាត់សមការដង្ហែក្បួន និងការរៀបចំទីតាំង មុនឈានដល់ការបើកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ នាថ្ងៃទី១០ ខែកក្កដា ស្អែក
បាត់ដំបង ៖ នៅក្នុងខណៈពេលនៃការរៀបចំបើកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៦ ឈានចូលមកដល់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ស្អែកនោះ ក្រុមការងាររបស់រដ្ឋបាលខេត្តបាត់ដំបង បានដឹកនាំធ្វើការហាត់សម ដង្ហែក្បួន មុនឈានដល់ការបើកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង និងការរៀបចំស្តង់ផ្លែឈើយ៉ាងមមាញឹក ។ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារពិនិត្យការរៀបចំទីតាំង និងចូលរួមការហាត់សមក្បួនដង្ហែផ្លែឈើតំណាងក្រុង-ស្រុកទាំង ១៤ ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ មុនការបើកព្រឹត្តិការណ៍ឈានចូលមកដល់នៅថ្ងៃទី១០ ខែកក្កដា ស្អែកនេះ ដើម្បីធ្វើយ៉ាងណាឱ្យការបើកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ បានដំណើរការទៅប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្នុងព្រឹត្តិការផ្លែឈើបាត់ដំបង ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង បានរៀបចំសម្ភារៈរំពងសម្លេងចល័ត ក្នុងការផ្សព្វផ្សាយបម្រើដល់សាធារណៈជន
ទេសចរណ៍
ក្នុងព្រឹត្តិការផ្លែឈើបាត់ដំបង ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង បានរៀបចំសម្ភារៈរំពងសម្លេងចល័ត ក្នុងការផ្សព្វផ្សាយបម្រើដល់សាធារណៈជន
បាត់ដំបង៖ ក្នុងព្រឹត្តិការផ្លែឈើបាត់ដំបង ២០២៦ នឹងឈានមកដល់នាពេលខាងមុខនេះ ក្រុមការងារបច្ចេកទេសនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង បានរៀបចំសម្ភារៈរំពងសម្លេងចល័ត ក្នុងការផ្សព្វផ្សាយបម្រើដល់សាធារណៈជន ក្រោមការដឹកនាំដោយ លោក សុខ វ៉ឺត និងលោក ជា សារិន អនុប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
នៅសល់២ថ្ងៃទៀត ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងនឹងចូលមកដល់ ខណៈក្រុមការងារកំពុងពន្លឿននៃការរៀបចំឱ្យបានរួចមុនការបើកឱ្យដំណើរការ
ទេសចរណ៍
នៅសល់២ថ្ងៃទៀត ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងនឹងចូលមកដល់ ខណៈក្រុមការងារកំពុងពន្លឿននៃការរៀបចំឱ្យបានរួចមុនការបើកឱ្យដំណើរការ
បាត់ដំបង ៖ នៅសល់ត្រឹមតែរយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងឈានចូលមកដល់ ខណៈក្រុមការងារកំពុងតែមានការមមាញឹកខ្លាំង ក្នុងការរៀបចំស្តង់ដាក់តាំងផលិតផល និងទីតាំងប្រារព្ធពិធីបើកព្រឹត្តិការណ៍ជាផ្លូវការនាពេលខាងមុខនេះ ។ គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារកំពុងពន្លឿននៃការរៀបចំដំឡើងស្តង់យ៉ាងច្រើន ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់មុខអគារសាលាខេត្តចាស់ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត